ស្វែងយល់ពី​នីតិវិធី​ និង​បែប​បទស្នើសុំ​អនុញ្ញាត​សាងសង់

ភ្នំពេញ ៖ ជាទូទៅ សម្រាប់កិច្ចដំណើរការនៅក្នុងការ​ដ្ឋាន ឬសាងសង់​អ្វីមួយ ច្បាប់​តម្រូវ​ឱ្យ​មានការ​ស្នើសុំ​លិខិត​អនុញ្ញាតសាងសង់ជាមុ​​ន​សិន ដើម្បីធានា​ដល់ការ​សាងសង់​មិនបង្ក​នូវ​បញ្ហា​ ឬគ្រោះថ្នាក់​ណាមួយជាយថា​ហេតុ ដូច្នេះហើយ​​ម្ចាស់​សំណង់ ម្ចាស់ការដ្ឋាន​ត្រូ​វយល់​ដឹង​ពីច្បាប់ និងត្រូវ​អនុវត្ត​ទៅតាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ ថ្ងៃនេះ AMS Economy នឹង​​លើកយកនីតិវិធី ​និ​ងបែប​បទស្នើសុំ​ការអនុញ្ញាត​សាងសង់ដែលស្របតាមច្បាប់មកបង្ហាញជូន។​

យោង​តាម​អនុក្រឹត្យ​លេខ ៨៦ អនក្រ.បក ស្តីពី​​លិខិត​អនុញ្ញាត​សាងសង់​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរា​ជា​ណា​ច​ក្រក​ម្ពុជា​ ចុះ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​១៩៩៧ សំណង់​ដែល​តម្រូវ​ឱ្យ​មាន​លិខិត​អនុញ្ញាត​សាងសង់​ជាមុន គឺ​រាល់​ការសាងសង់​ថ្មី ឬសាង​សង់​ឡើង​វិញ​លើ​អគារ​ដែលមានស្រាប់ (ក្នុង​ករណីដែល​ការសាងសង់​ឡើងវិញ​នោះ​ប្តូរ​ទ្រង់ទ្រាយ ឬទិដ្ឋភាព​នៃសំណង់) នៅក្នុង​ទីក្រុង និង​ទី​ប្រជុំ​ជន។

ចំណែក​ឯសំណង់​ជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅទីជនបទ ឬ​តំបន់ឆ្ងាយ​ពី​ផ្លូវជាតិ ផ្លូវដែក​ និងឆ្ងាយ​ពីតំបន់​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ ឬតំបន់​រក្សា​ទុកការពារ​ គឺមិន​តម្រូវ​​ឱ្យ​មាន​លិខិត​អនុញ្ញាត​សាងសង់​ឡើយ ។ លិខិត​អនុញ្ញាត​សាងសង់​ ត្រូវតម្រូវ​ឱ្យ​ស្នើ​សុំ​ដោយ​ម្ចាស់​គម្រោង​ ឬអ្នក​តំណាង​ស្រប​ច្បាប់​របស់​ម្ចាស់​គម្រោង​។ ខាងក្រោម​នេះ​ជា​នីតិ​វិធី​នៃ​ការ​ស្នើ​សុំ​លិខិត​អនុញ្ញាត​សាងសង់​៖

មាត្រា​៩ ស្តីពី​លិខិត​អនុញ្ញាត​សាងសង់ បានចែង​អំពីឯកសារចាំបាច់​សម្រាប់ការស្នើ​សុំ​ដូច​ខាងក្រោម៖

១. វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​​ ឬលិខិត​កាន់​កាប់ដីជា​បណ្តោះអាសន្ន

២. សាលាកបត្រ​ដីឡូតិ៍ និង​ប្លង់ទីតាំង​អគារ​នៅក្នុង​ដីឡូតិ៍​

៣. ប្លង់ និងគម្រោង​ស្ថាបត្យកម្មវិស្វកម្ម

៤. អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ជាជនជាតិ​ខ្មែរ​របស់អ្នកស្នើសុំ

៥. ពាក្យសុំ​លិខិត​អនុញ្ញាត​សាងសង់​ដោយ​មាន​ហត្ថលេខា​របស់​ម្ចាស់ដី និងអ្នក​ធ្វើ​គម្រោង។ (សំណុំ​លិខិត​ពាក្យ​សុំ​លិខិត​អនុញ្ញាត​សាងសង់​ទាំងអស់​ត្រូវ​ធ្វើឡើង​ជាភាសាខ្មែរ ហើយ​អត្ថបទជាភាសា​អង់គ្លេស និងភាសា​បារាំង​អាច​ផ្តល់​ភ្ជាប់ជាមួយនឹង​លិខិត​នេះបាន) ។

អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ក្នុងការ​ចេញ​លិខិត​អនុញ្ញាត​សាងសង់មានចំនួន ០៣ថ្នាក់។ ទី​១៖ ក្រុង ខណ្ឌ ស្រុក ចំពោះ​សំណង់​ដែលមានផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​តូច​ជាង​ ឬ​ស្មើ​៥០០ម៉ែត្រការ៉េ។ ទី២៖ គឺថ្នាក់​រាជធានី​ ខេត្ត​ ចំពោះសំណង់​ដែល​មាន​ផ្ទៃ​ក្រឡា​កម្រាល​សំណង់​ធំជាង ៥០០ ម៉ែត្រការ៉េ ដល់​៣០០០ ម៉ែត្រ​ការ៉េ។ ទី៣៖ គម្រោង​សាងសង់​ដែលមានផ្ទៃក្រឡា​កម្រាល​សំណង់​ធំ​ជាង ៣០០០​ម៉ែត្រ​ការ៉េ ត្រូវមក​សុំ​ការអនុញ្ញាត្ត​សាងសង់​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់​ផ្ទាល់​តែម្តង។

យោង​តាម​អនុក្រឹត្យ​ខាងលើ​ រយៈពេល​សម្រាប់​ពិនិត្យ​សំណុំ​លិខិត​អនុញ្ញាត​សាងសង់​ ត្រូវបានកំណត់​ត្រឹម​ ៤៥ថ្ងៃនៃ​ថ្ងៃ​ធ្វើការ ។ រយៈពេល​នេះ គិត​ចាប់ពី​ថ្ងៃ​ដែលរាល់​លិខិត​​ស្នាម ភ្ជាប់ជាមួយនឹងពាក្យ​សុំ​លិខិត​អនុញ្ញាត​សាងសង់​បានបំពេញ​សព្វគ្រប់ ។ នៅចុង​រយៈពេលកំណត់នេះ អ្នក​ស្នើសុំ​នឹង​ទទួលបាន​ដំណឹង​អំពីសេចក្តី​សម្រេច​ជាលាយលក្ខអក្សរ ស្តីពី​ ការអនុញ្ញាត​ ការមិនអនុញ្ញាត ឬការ​អនុញ្ញាត​ដែរ​តែ​ស្នើសុំ​ឱ្យ​កែសម្រួល​បន្ថែម។

ស្រប​គ្នា​​នេះ​ដែរ​ បងប្អូន​ប្រជាពលរដ្ឋទាំង​អស់​គួរគប្បី​ស្វែង​យល់ និង​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ទៅតាម​នីតិ​វិធី​ខាងលើ​ ដោយ​ហេតុ​ថា​ រាល់​សំណង់​ដែលបាន​ចាប់ផ្តើម​ដោយ​មិនមាន​លិខិត​អនុញ្ញាត​សាងសង់​ពីអា​ជ្ញាធ​រ​មាន​សមត្ថកិច្ចនឹងត្រូវ​ចាត់ទុក​ជាបទល្មើស ហើយការដ្ឋាន​សាងសង់​នឹងត្រូវ​បាន​បញ្ឈប់​ជាបន្ទាន់។

លើសពីនេះ បុគ្គល​ដែលបាន​ប្រព្រឹត្តល្មើស​នឹងបទបញ្ជា​របស់មន្រ្តី​មានសមត្ថកិច្ច​នឹងត្រូវ​ជាប់​ចោទ​ហើយ​ឧបករណ៍​ទាំងអស់នៅក្នុង​ការដ្ឋាន​នឹងត្រូវបាន​រឹបអូស និងអាច​រងការ​ពិន័យ​អន្តរការណ៍​ថែម​ទៀត​ផង។ (យោង​តាម​មាត្រា​២៤ នៃ​អនុក្រឹត្យ​លេខ៨៦ អនក្រ.បក ស្តីពី​លិខិត​អនុញ្ញាត​សាងសង់​ចុះ​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ​១៩៩៧ និង​យោង​តាម​ប្រកាស​អន្តរក្រសួង​ស្តីពី​ នី​តិ​វិធី​និង​បែបបទ​នៃការធ្វើអធិការកិច្ច​សំណង់​លេខ ១១៨ប្រក/​ដ.ន.ស.កយ​ ចុះ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៩)៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *