​កម្ចីអចលនទ្រព្យ​កើនឡើងដល់ ​៨,១ពាន់លានដុល្លារ​ត្រឹម​ដំណាច់​ឆ​មាស​ទី​១

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ សមតុល្យឥណទាន​លក្ខណៈបុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួនក្នុង​ប្រព័ន្ធធនាគារ​ និងហិរញ្ញវត្ថុក្នុង​ប្រទេស​កម្ពុជា​បានកើនឡើងដល់​ ១៥,៣១ពាន់លានដុល្លារ​អាមេរិក ក្នុង​ដំណាច់ឆមាសទី១​ឆ្នាំ ២០២៤ ក្នុង​នោះ​​ ៥២,៩២ភាគរយ​ជា​កម្ចី​សម្រាប់​ប្រើប្រាស់ក្នុងវិស័យ​អចលនទ្រព្យ​ដែលមានការកើនឡើង​ខ្ពស់ ។ ​នេះ​បើ​តាម​របាយការណ៍របស់ក្រុមហ៊ុន ក្រេឌីតប្យូរ៉ូ​ខេមបូឌា (CBC) ។

របាយការណ៍នេះបានបង្ហាញថា​ គិតត្រឹមខែកកក្កដា ឆ្នាំ២០២៤​ ចំនួន​គណនី​ឥណទាន​លក្ខណៈ​បុគ្គល​ស​ម្រា​ប់​​ប្រើប្រាស់​ផ្ទាល់ខ្លួន​មានការកើនឡើង​ ៤,៧៥ភាគរយ​ប្រៀបពីត្រីមាសទី​១​ឆ្នាំ ២០២៤ ដែលធ្វើ​ឱ្យចំនួន​​គណនីទូទាំង​ប្រទេស​​មានចំនួន ១,៩២លានគណនី​ ។ ក្នុ​ងចំណោម​នោះ មាន​ ៨១,៤៤ភាគរយ ជា​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដូចជា​សម្រាប់​ទិញ​ស​ម្ភារៈ​​​ប្រើប្រាស់របស់របរ​ផ្ទាល់ខ្លួន​ ។ ចំណែក​កម្ចី​សម្រាប់​អ​ចល​ន​ទ្រព្យ​មាន​ចំនួន ​១០,៥៩ភាគរយ និង​ ៧,៩៧​ភាគរយ​គឺជា​កម្ចី​ឥណទាន ។

បើ​គណនា​លើ​ចំនួនអ្នក​ខ្ចី សម្រាប់​ប្រើប្រាស់​ក្នុងវិស័យ​អចលនទ្រព្យ​ជាង​២០ម៉ឺននាក់​ ឬគណនី ខណៈទំហំ​​ឥ​ណទា​ន​សម្រាប់​ប្រើប្រាស់ក្នុងវិស័យ​នេះ មានចំនួនរហូតដល់ជាង​ ៨ពាន់​លាន​ដុល្លារ​​អាមេរិក​ ។  

ក្នុង​របាយការណ៍របស់​CBC បានបង្ហាញ​បន្ថែមថា ការ​ស្នើ​សុំឥណទាន​សម្រាប់​អចលនទ្រព្យ​ ឬកម្ចី​ក្នុងវិ​ស័យ​លំ​នៅឋាន​ បានកើនឡើង​ប្រមាណ១៧​ភាគរយ​ ធៀបនឹង​ត្រីមាសទី១​ឆ្នាំ​២០២៤ ក្នុង​នោះ នៅតំបន់ឆ្នេរ​មាន​កា​​រ​កើនឡើង​ខ្លាំង​ដែល​មាន​រហូតដល២៩​ភាគរយ​ ។ ដោយឡែកទំហំទឹកប្រាក់​ដែល​បានផ្ដល់​ជូន​សម្រា​ប់​ទិ​ញ​លំនៅឋាន​ក៏បានកើនឡើង​ប្រ​មាណ​១៩​ភាគរយ​ផងដែរ ។

ដោយឡែក​បើតាមរបាយការណ៍របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia បានបង្ហាញឱ្យ​ឃើញថា ​​ការ​អភិវឌ្ឍន៍​លើលំនៅឋាន ទាំងប្រភេទ​លំនៅឋាន​លក្ខណៈជា​បុរី និងលំនៅឋានជា​អគារ​​សហកម្ម​សិទ្ធិ​នៅតែប​ន្ត​អភិ​វឌ្ឍ​ន៍​​ ប៉ុន្តែបើធៀបជាមួយ​នឹង​ឆ្នាំមុនៗ​ឃើញថា​ក្នុង​ឆមាសទី១ ឆ្នាំ២០២៤​នេះ​មានការ​ថមថយ​ច្រើន ជាក់​ស្ដែង​ក្នុង​រយៈពេល​៦ខែកន្លងមក​នេះ​ មាន​គម្រោង​​អភិវឌ្ឍន៍​លំនៅឋានមានលក្ខណៈ​ជា​បុរី​ថ្មី មានតែ ២ គម្រោង​​ប៉ុណ្ណោះ​ គឺគម្រោង​ Norea Square ( Phase 2) និង​គម្រោង​ ប៉េង​ហួត អេកូប៉ូលី  ( Peng Huoth Eco Poly )​ដែល​​​គម្រោងទាំង ២ ​នេះ មាន​ទីតាំង​ក្នុង​ខណ្ឌ​ច្បារអំពៅ ។

បើតាមរបាយការណ៍នេះ​បាន​ឱ្យដឹងថា​ គម្រោង​អភិវឌ្ឍន៍លំនៅឋាន​ជា​បុរី​ ភាគច្រើនម្ចាស់​គម្រោងផ្ដោតលើ​​លំនៅឋាន​តម្លៃសមរម្យ​ ដែល​មានរហូតដល់​៤៩ភាគរ​យ​នៃគម្រោងទាំង​អស់ ។ ក្នុងឆ្នាំ២០២៤​នេះ ​ក្រុមហ៊ុន ​CBRE Cambodia រំពឹងថា​ នឹង​មានគម្រោង​អភិវឌ្ឍ​ន៍ជា​បុរី ចំនួន២៩​គម្រោង​បានបញ្ចប់​ ខណៈ​ពាក់​កណ្ដា​ល​ឆ្នាំ២០២៤​បាន​សម្រេច​៣៥ភាគ​រយ​ហើយ​​ ។

គួររំលឹក​ថា​ ធនាគារ​ជាតិនៃកម្ពុជា​កាលពីពេលថ្មីៗនេះ​បានផ្ដល់ជាទស្សនទាន​ដល់​បណ្ដា​អ្នកពាក់ព័ន្ធឱ្យមាន​កា​រប្រុង​ប្រយ័ត្នចំពោះការផ្ដល់​កម្ចី​ដល់​វិស័យអចលនទ្រព្យ​ ពីព្រោះថា​ ឥណ​ទាន​​ក្នុងវិស័យនេះ​​បានឡើង​ដល់​​​​ចំណុច​គួរ​ប្រុង​ប្រយ័ត្ន ក្នុងពេលដែល​ការផ្គត់ផ្គង់​លើវិស័យ​អចលនទ្រព្យ​មានច្រើន​ជា​ងតម្រូវការ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *