មន្ត្រីជាន់ខ្ពស់កម្ពុជា រំពឹងថាជប៉ុននឹងមកវិនិយោគវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុបន្ថែមទៀត

ភ្នំពេញ ៖ ក្រុមហ៊ុនរបស់ជប៉ុនដ៏ធំមួយដែលកំពុងបណ្ដាក់ទុនវិនិយោគលើផ្សារទំនើប និងហិរញ្ញវត្ថុនៅកម្ពុជា អ៊ីអន បានបណ្ដាក់ទុនវិនិយោគលើឃ្លាំងស្តុកទំនិញក្នុងតំបន់សេដ្ឋកិច្ចពិសេសនាកំពង់ផែក្រុងព្រះសីហនុលើទំហំផ្ទៃដីជាង២ហិកតា ខណៈដែលមន្ត្រីជាន់ខ្ពស់កម្ពុជាបានជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនបោះទុនវិនិយោគបន្ថែមទៀតក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ។

ឯកឧត្តមលូ គឹមឈន់ ប្រតិបត្តិភូរាជរដ្ឋាភិបាលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្លែងនៅក្នុងជំនួបជាមួយប្រតិភូអ្នកសារព័ត៌មានជាន់ខ្ពស់កម្ពុជាកាលពីពេលថ្មីនេះថា គម្រោងសាងសង់ឃ្លាំងដ៏ធំមួយរបស់ក្រុមហ៊ុនអ៊ីអនម៉លគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្រុមហ៊ុននេះនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការពេញលេញនៅអំឡុងខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបន្តថា ៖

“ក្រោយពីមានក្រុមហ៊ុនជប៉ុនដ៏ធំនេះមកវិនិយោគលើឃ្លាំងស្តុកដ៏ធំនេះ យើងរំពឹងថាក្រុមហ៊ុន និងវិនិយោគិនជប៉ុននឹងចូលមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត ដែលនឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តក៏ដូចជាក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ ប្រជាពលរដ្ឋកម្ពុជាចូលចិត្ត និងស្រលាញ់ណាស់ ហើយគ្រាន់តែដឹងថាមានក្រុមហ៊ុនជប៉ុនចូលមកវិនិយោគលើឃ្លាំងនៅក្នុងតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុមានអ្នកសាកសួរថា តើផ្សារទំនើបអ៊ីអន នឹងមកបើកនៅក្នុងខេត្តព្រះសីហនុដែរទេ ។ ជំហានដំបូងយើងមិនហ៊ាននិយាយថាផ្សារទំនើបនេះនឹងមកនោះទេ តែ វាក៏អាចដែរបើសិនជាសេដ្ឋកិច្ច និងតម្រូវការក្នុងខេត្តព្រះសីហនុមានកាន់តែខ្ពស់ “

ឯកឧត្តមបន្តថា ៖

“ទន្ទឹមនឹងនេះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏កំពុងតែពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីអាចទទួលនាវាធំៗ និងកុងតឺន័រកាន់តែច្រើនបន្ថែមទៀត ដោយកំពុងផែកំពុងសាងសាង់ចំណតផែ និងចំណតកុងតឺន័របន្ថែមផងដែរ”

យ៉ាងណាក៏ដោយ ឯកឧត្តមក៏បានបញ្ជាក់ផងដែថា ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ក៏កំពង់ផែព្រះសីហនុនៅតែមានសកម្មនាំចេញនាំចូល ហើយមកដល់បច្ចុប្បន្នសកម្មភាពនាំចេញនាំចូលក៏នៅតែមានភាពប្រសើរ ។ ដូច្នេះដើម្បីឆ្លើយតបនឹងកំណើននៃកុងតឺន័រឆ្លងកាត់ កំពង់ផែក្រុងព្រះសីហនុត្រូវការពង្រីកវិសាលភាព និងសមត្ថភាពឱ្យកាន់តែធំ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់