ទីផ្សារលំនៅដ្ឋានរបស់ថៃកំពុងប្រឈមនឹងអវិជ្ជមាន ដែលបណ្តាលមកពីបញ្ហាទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Thailand Business News បានរាយការណ៍ថា ទីផ្សារលំនៅដ្ឋានរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាអវិជ្ជមានដោយសារកត្តាសំខាន់ៗមួយចំនួន ដែលកើតមានឡើងទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក រួមមានដូចជា ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ចិន ការថយចុះតម្រូវការសំណង់ បំណុលគ្រួសារកើនឡើងខ្ពស់ និងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់។

ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ចិនបាននាំឱ្យមានការធ្លាក់ចុះនៃតម្រូវការសំណង់ពិភពលោក ខណៈដែលការផ្គត់ផ្គង់ទីផ្សារគ្រឿងសំណង់ក្នុងតំបន់អាស៊ីអាគ្នេយ៍កើនឡើងលើសពីតម្រូវការ ដូចជា ដែកថែប និងគ្រឿងសំណង់ផ្សេងទៀត។ ជាលទ្ធផល បញ្ហាទាំងនេះបាន​ធ្វើឱ្យមាន​ការ​ប្រកួត​ប្រជែង​តម្លៃ​ដោយ​បង្ខំ​ឱ្យ​អាជីវកម្ម​ថៃ​មួយ​ចំនួន​ត្រូវ​បិទទ្វារ។ បន្ថែមពីនេះ ទីផ្សារលំនៅដ្ឋានរបស់ថៃក៏ប្រឈមមុខទៅនឹងសម្ពាធដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនផងដែរ ស្របពេលដែលបញ្ហាសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនក៏កំពុងប្រឈម ដែលនាំឱ្យមានការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងការកាត់បន្ថយចំពោះកម្ចីទិញលំនៅដ្ឋាន។ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ បំណុលគ្រួសារថៃក្នុងស្រុកបានឈានដល់ ៨៩,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់កាន់តែតឹងតែង។

មិនត្រឹមតែប៉ុណ្ណោះ ការបដិសេធកម្ចីទិញផ្ទះសម្រាប់ប្រាក់កម្ចីក្រោម ៣ លានបាតបានកើនឡើងដល់ ៧០ ភាគរយ ដែលរារាំងដល់តម្រូវការលំនៅដ្ឋាន។ លើសពីនេះ ប្រជាជនវ័យចំណាស់របស់ថៃដែលមានអាយុលើសពី ៦០ឆ្នាំ មានអត្រាកើនឡើងរហូតដល់ ២០ភាគរយនៃចំនួនប្រជាជនសរុប ដែលបង្ហាញពីកំណើនយឺតនៃប្រជាជននាពេលអនាគត។ អ្នកដែលទិញផ្ទះភាគច្រើនមានអាយុចន្លោះពី ២៥ ទៅ ៣៤ ឆ្នាំ ដោយ ៣៥ ភាគរយនៃចំនួនសរុបមានប្រាក់ចំណូលប្រចាំខែចន្លោះពី ១៥ ០០០ បាតទៅ ៣០ ០០០ បាត។  យ៉ាងណាមិញ ការអនុម័តលើតំបន់សំណង់ទូទាំងប្រទេសបានធ្លាក់ចុះ ១៤,៩ ភាគរយធៀបនឹងឆ្នាំមុន ខណៈពេលដែល ៣២ ភាគរយនៃចំនួនអ្នកទិញផ្ទះកំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។

លើសពីនេះ ខុនដូនៅក្រោមកម្មសិទ្ធិជនបរទេសក៏ធ្លាក់ចុះផងដែរ ដោយសារអ្នកអភិវឌ្ឍន៍ភាគច្រើនបានផ្លាស់ប្តូរពីខុនដូបែបមធ្យមទៅជាទីផ្សារបែបប្រណីតលំដាប់ខ្ពស់ ។ ការវិនិយោគបរទេសសម្រាប់ខុនដូបានធ្លាក់ចុះ ៦,២ ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំ២០២៤ ខណៈដែលចំនួននៃការផ្ទេរសិទ្ធិជាម្ចាស់ខុនដូរធ្លាក់ចុះ ១៧,៧ ភាគរយ។ យ៉ាងណាក៏ដោយ បើទោះបីជាមានការកើនឡើងនៃចំនួនយូនីតលំដាប់ខ្ពស់ និងបែបប្រណីត ដែលមានតម្លៃចាប់ពី ១០ លានបាតឡើងទៅក៏ដោយ ប៉ុន្តែអចលនទ្រព្យដែលមានតម្លៃក្រោម ៣ លានបាតនៅតែមានប្រជាប្រិយភាព និងបានកើនឡើង ១២ ភាគរយជារៀងរាល់ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ២០១៩ មក។   

កាលពីខែមេសា កន្លងទៅ ធនាគារលំនៅដ្ឋានរដ្ឋាភិបាល GH Thai បានអនុម័តលើការបញ្ចុះតម្លៃ ០,០១ ភាគរយសម្រាប់ការផ្ទេរកម្មសិទ្ធិ និងការបញ្ចាំសម្រាប់ផ្ទះក្រោម ៧ លានបាត។  ធនាគារនេះក៏បានបើកដំណើរការគម្រោង “Happy Home” ដោយផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់អចលនទ្រព្យក្រោម ៣ លានបាតផងដែរ។ លើសពីនេះ ធនាគារកណ្តាលថៃបានអនុវត្តកម្មវិធីបង្រួបបង្រួមបំណុល ដោយបន្ធូរបន្ថយប្រាក់កម្ចីសម្រាប់លំនៅដ្ឋាន និងបំណុលផ្ទាល់ខ្លួន។ យ៉ាងណាក៏ដោយ បើទោះបីជារដ្ឋាភិបាលថៃបន្តជំរុញ និងជួយសម្របសម្រួលវិស័យអចលនទ្រព្យឱ្យមានភាពល្អប្រសើរក្ដី ប៉ុន្តែភាពប្រឈមនឹងបញ្ហានៅតែមានដដែល ជាពិសេសចំពោះអ្នកដែលមានចំណូលទាប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល