អ្នកជំនាញ ៖ វិស័យសំណង់នៅកម្ពុជាមានសន្ទុះខ្លាំង ខណៈបុគ្គលិកជំនាញក្នុងវិស័យនេះភាគច្រើនជាជនបរទេស

ភ្នំពេញ ៖ កង្វះបុគ្គលិកជំនាញ គឺជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកដំណោះស្រាយតាមរយៈរូបភាពផ្សេងៗគ្នាដូចជាការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី និងរយៈពេលវែង ប៉ុន្តែទោះជាយ៉ាងណា ចំនួននៃកម្លាំងជំនាញជាជនជាតិខ្មែរនៅតែមិនទាន់អាចបំពេញតម្រូវការឲ្យម្ចាស់គម្រោងសំណង់អគារដែលកំពុងរីកដុះដាលដូចផ្សិតនៅឡើយ រហូតមានក្រុមហ៊ុនម៉ៅការសាងសង់សំណង់នៅកម្ពុជាភាគមួយចំនួនបានបង្ខំចិត្តជួលបុគ្គលិកជំនាញជាជនបរទេសមកបម្រើការ។

បើទោះជាយ៉ាងនេះក្ដី អ្នកជំនាញផ្នែកសេដ្ឋកិច្ច ក៏ដូចជាម្ចាស់ក្រុមហ៊ុនអ្នកអភវឌ្ឍន៍ក្នុងស្រុកភាគច្រើនមានបំណងចង់បានបុគ្គលិកជំនាញដែលជាជនជាតិខ្មែរណាស់ ព្រោះការប្រើកម្លាំងជំនាញជាជនជាតិខ្មែរដែលជាអ្នករស់នៅក្នុងស្រុកអាចជួយកាត់បន្ថយប្រាក់ឈ្នួលបានមួយកម្រិត ហើយក៏អាចជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកផង។ ប៉ុន្តែអ្វីដែលជាបញ្ហាគឺនៅត្រង់ថា ក្នុងចំណោមប្រជាជនជាង១០លាននាក់នេះ មានបុគ្គលិកជំនាញតិចតួចស្តួចស្ដើងពេកដែលមិនអាចផ្គត់ផ្គង់ទីផ្សារនេះបាននៅឡើយ។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Juwai IQI Cambodia និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យសំណង់បានមានប្រសាសន៍ថា កម្ពុជានៅពេលបច្ចុប្បន្ននេះមានបុគ្គលិកជំនាញ ប៉ុន្តែនៅមានកម្រិត ហើយមានចំនួនតិចទើបធ្វើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ឬក្រុមហ៊ុនម៉ៅការគម្រោងសាងសង់ធំៗបង្ខំចិត្តជួលកម្លាំងជំនាញដែលជាជនជាតិបរទេសមកកាន់គម្រោង និងបំពេញការងារជំនួសកម្លាំងជំនាញក្នុងស្រុក ។

លោកឧកញ៉ាបន្តថា ៖

“ខ្ញុំឃើញមានក្រុមហ៊ុនមួយចំនួនដែលអាចធ្វើរឿងនេះបាន ប៉ុន្តែចំនួនមានទំហំប៉ុណ្ណានោះ ខ្ញុំនៅមិនទាន់ដឹងគ្រប់គ្រាន់នោះទេ ដោយសារស្រុកយើងកំពុងអភិវឌ្ឍន៍ រីឯវិស័យសំណង់ក៏កំពុងតែរីកចម្រើនខ្លាំង! ប៉ុន្តែសម្រាប់ការជួលបុគ្គលិកជំនាញមកពីក្រៅប្រទេសគឺត្រូវចំណាយថវិការច្រើនណាស់! និយាយជារួមគឺគេចង់បានបុគ្គលិកជាខ្មែរដូចគ្នា ប៉ុន្តែសមត្ថភាពយើងនៅមានកម្រិត”

មិនខុសគ្នាប៉ុន្មាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈនៅកម្ពុជានៅមានកម្រិតនៅឡើយ ដោយសារតែកម្លាំងពលកម្មយើងមិនទាន់អាចចាប់យកវិស័យនេះ រីឯការផ្សព្វផ្សាយក៏នៅមានកម្រិត។ ម្យ៉ាងទៀតពាក់ព័ន្ធទៅនឹងទីកន្លែងនៃការបណ្ដុះបណ្ដាល ដូចជាសាលាវិជ្ជាជីវៈ មានការចំណាយអស់ច្រើន ហើយមិនទាន់ផ្ដល់នូវការបណ្ដុះបណ្ដាលគ្រប់ជ្រុងជ្រោយនៅឡើយ។
លោកបណ្ឌិតបន្តថា ៖

“ជារឿងល្អ បើកម្ពុជាអាចធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងអស់នេះបាន ពិសេសវិស័យកម្មន្ដសាល និងវិស័យសេវាកម្ម ដែលជាវិស័យដែលជួយទៅដល់វិស័យផលិតកម្មក្នុងស្រុក”

លោកបានបញ្ជាក់ផងដែរថា វិស័យកម្មន្ដសាលបានជួយទៅដល់សេដ្ឋកិច្ចកម្ពុជាប្រមាណជា ៤០%  និងវិស័យទេសចរណ៍អាចជួយបានក្នុងកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះបើសិនកម្ពុជាអាចធ្វើបាន គឺអាចជួយទ្រទ្រង់សេដ្ឋកិច្ចជាតិបានរហូតទៅដល់ប្រមាណ ៨០%ឯណោះ។ យ៉ាងណាមិញ អ្នកជំនាញទាំងពីររូបខាងលើ បានបង្ហាញពីសុទិដ្ឋិនិយមថា កម្ពុជានឹងអាចមានបុគ្គលិកជំនាញលើគ្រប់ផ្នែកនៅចន្លោះពី៥ទៅ១០ឆ្នាំខាងមុខទៀត ដោយពួកគាត់លើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយបង្កើនការយកចិត្តទុកដាក់លើជំនាញបច្ចេកទេសចាប់ពីពេលនេះទៅ។ ម្យ៉ាងទៀត ការបញ្ជូនកម្មករទៅធ្វើការដោយស្របច្បាប់នៅប្រទេសជិតខាងក៏ជាវិធីមួយក្នុងការពង្រឹងជំនាញរបស់ពួកគេផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី