រដ្ឋាភិបាល​បន្ត​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយបញ្ចប់វិវាទ​រវាង​អាជ្ញាធរជាតិអប្សរា និងពលរដ្ឋ​​រស់នៅក្នុង​តំបន់​បេតិកភណ្ឌអង្គរ​

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ត​យកចិត្តទុកដាក់គិត​គូរ គ្រ​ប់​គ្រង ​និ​ង​អភិរ​ក្ស​តំបន់​រម​ណី​យ​ដ្ឋាន​បេ​តិក​ភណ្ឌ​ពិ​ភ​ពលោ​កអ​ង្គ​រ​ឱ្យ​មា​ន​របៀ​ប​​រៀ​ប​រ​យ និងបានព្យា​យាម​ដោះ​ស្រា​យ​ប​ញ្ច​ប់​វិ​វាទ​ទាំ​ង​ស្រុ​ង​រ​វា​ង​ប្រ​ជា​ជ​ន​ដែល​រ​ស់​នៅទាំង ​១១៤ ភូមិនៃតំបន់បេតិកភណ្ឌអង្គរជាមួយនឹងអាជ្ញាធរជាតិអប្សរា ។

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្រសួងរៀបចំ​ដែនដី នគរូប​​នីយកម្ម និងសំណង់ ក៏បានបើកកិច្ច​ប្រជុំ​មួយ​ដើម្បី​ពិគ្រោះ​យោបល់​លើការ​រៀបចំ​លក្ខខណ្ឌ​នៃការ​ប្រើប្រាស់​ដី​ និងការ​គ្រប់គ្រង​នៅរមណីយដ្ឋាន​បេ​តិ​ក​ភណ្ឌ​ពិ​ភ​ពលោក​អង្គរ ដែល​បានធ្វើឡើង​នៅទីស្ដីការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ។

បើតាមឯកឧត្តម​ សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណ​ង់​ បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះធ្វើឡើងបន្ទាប់ពីក្រុមការងារបានចុះវា​យ​តម្លៃសា​រ​ជា​ថ្មីឡើ​ង​វិ​​ញ​នូវ​កា​រ​ប្រើ​ប្រា​ស់​ដី​​ក្នុ​ង​តំ​ប​ន់ដែ​ល​បាន​កំ​ណ​ត់​ថា​ជាតំ​ប​ន់​បេតិក​ភ​ណ្ឌ​អ​ង្គរ​ ហើយតំ​បន់​នេះ​​គ្រ​ប​ដ​ណ្ដ​ប់​លើ​ ​១​១៤​ភូមិ។

ឯកឧត្តម បានលើកឡើងថា ៖

«ស្របតាមការប្រែប្រួលនៃប្រជាសាស្ត្រ និងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋ​កិច្ចក​ម្ពុជា​និងស្ថានការណ៍​វិ​វត្ត​ន៍​នៃនយោ​បាយ និង​សេ​ដ្ឋ​កិច្ចរបស់ពិ​ភពលោក​ផ​ងនោះ​ធ្វើ​ឱ្យ​ចំ​នួ​ន​ភ្ញៀ​វ​ទេ​សច​រណ៍​ដែ​លមកទ​ស្ស​នាកម្សាន្តប្រាសាទអង្គរវត្តមានការប្រែប្រួល ដូច្នេះទើ​បក្រុម​ការ​ងា​រ​បា​នចា​ប់​ផ្ដើ​ម​ធ្វើ​កា​រ​វា​យត​ម្លៃឡើ​ងវិញ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ ដែលយើងចង់បានការគ្រប់គ្រងមួយមានភាពជាក់លាក់ក្នុងតំប​ន់បេ​តិ​ក​ភ​ណ្ឌពិ​ភពលោកអង្គរ ហើយក៏ត្រូវបញ្ចប់ទាំងស្រុងនូវវិវាទរវាងប្រជាជនដែលរស់នៅក្នុង ១១៤ ភូមិក្នុងតំ​បន់​បេ​តិកភ​​ណ្ឌអង្គរជាមួយនឹងអាជ្ញាធរជាតិអប្សរាផងដែរ»។

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងទៀតថា​ ចំណែកឯការទទួលខុសត្រូវក៏ត្រូវកំណត់ឡើងវិញចំពោះរដ្ឋបាលមូលដ្ឋាន អាជ្ញាធរជាតិអប្សរា ហើយ​ក្រសួ​ងរៀ​ប​ចំដែ​នដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងសហការីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺជាអ្នកទទួ​ល​ខុ​ស​​ត្រូវ​ចំ​ពោះ​​មុខ​រាជរដ្ឋាភិបាល និងប្រជាជនក​ម្ពុ​ជា​នូ​វ​កា​រ​រៀប​​ចំ​លក្ខ​ខ​ណ្ឌ​នៃ​កា​រប្រើ​ប្រា​ស់​​ដី​ និ​ង​កា​រ​គ្រ​ប់​គ្រ​ង​នៅ​​រម​ណី​យដ្ឋានបេតិកភណ្ឌអង្គរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ «ខឿនសេដ្ឋកិច្ចនៅខេត្តសៀមរាបគឺពឹងផ្អែកទៅលើទេសចរណ៍ ដូច្នេះ ​តាមរយៈកិច្ចប្រជុំនេះ ត្រូវមានការឯកភាពគ្នា និងត្រូវចូលរួមអនុវត្តក្នុងការងាររៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងឱ្យបានច្បាស់លាស់ មានប្រសិទ្ធភាព ដើម្បីអភិរក្សតំបន់រមណី​យដ្ឋាន​បេ​តិ​ក​ភ​ណ្ឌ​ពិ​ភ​ព​លោកអង្គរឱ្យមានសោភ័ណភាព និងមានរបៀបរៀបរយ កសាងហេ​ដ្ឋារ​ច​នា​ស​​ម្ព័​ន្ធនា​​នាក្នុ​ង​ខេ​ត្ត​សៀ​ម​រា​ប​ស​ម្រាប់​ទា​ក់ទា​ញភ្ញៀ​វទេសចរ ហើយម្យ៉ាងទៀតក៏ត្រូវគិត​គូ​រ​ពី​ជី​វ​ភា​ព​រ​ស់​នៅ​រ​ប​ស់ប្រជាព​ល​រដ្ឋ​ក្នុ​ងខេ​ត្ត​ ជា​ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុង ១១៤ ភូមិ​នៃ​តំ​ប​​ន់បេ​តិ​កភ​ណ្ឌអ​ង្គ​រ​ឱ្យទ​ទួ​ល​បាន​ផ​​លប្រយោ​ជ​ន៍​ច្រើន ​​និ​​ង​មានជីវភាពល្អប្រសើរផងដែរ» ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

Leave a Reply

Your email address will not be published. Required fields are marked *