សម្ដេចដាក់ចេញគោលនយោបាយដើម្បីដោះស្រាយជូនពលរដ្ឋរើសំណង់ចេញពីតំបន់អង្គរ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ១៣កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានអញ្ជើញ ជួបសំណេះសំណាលជាមួយពលរដ្ឋដែលស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ។ ក្នុងនោះ ដើម្បីដោះស្រាយកំណើនប្រជាជននៅក្នុងតំបន់អង្គរ សម្ដេចបានដាក់ចេញនូវគោលនយោបាយរយៈ ពេលវែងសម្រាប់ធានាសុខមាលភាពអ្នកដែលស្ម័គ្រចិត្តចេញពីតំបន់អង្គរ។

គោលនយោបាយដែលដាក់ចេញទៅរួមមាន៖

១. បញ្ហាការដឹកជញ្ជូនពីកន្លែងចាស់មកកន្លែងថ្មី ដោយសម្ដេចបានប្រគល់ការងារនេះឱ្យ​យុទ្ធភូមិភាគទី៤ និងកងពលធំទី២ ប្រើប្រាស់មធ្យោបាយដើម្បីដឹកជញ្ជូន។

២. ការជួយជាសាច់ប្រាក់ និងការជួយឧបត្ថមជំហានដំបូងត្រូវទទួលបានរួមមាន អង្ក៥០គីឡូ មី១កេសធំ មាន៦កេសតូច ត្រីខមួយកេសធំ ស័ង្កសី ចំនួន៣០សន្លឹក ថវិកា២០ម៉ឺនរៀល។ ដើម្បីរួមចំណែកកសាងលំនៅ ឋានសម្ដេចបានជូនមួយគ្រួសារ ១លានរៀល។ កន្លងទៅមាន សប្បរសជនឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានជួយ ស័ង្កសីចំនួន ៦ម៉ឺនសន្លឹក ផ្ទះគម្រូចំនួន២០ខ្នង។ បន្ថែមពីលើនេះ សម្តេចបានបន្ថែមថវិកាចំនួន ២០ម៉ឺនរៀលបន្ថែមសម្រាប់សាងសង់បង្គន់អនាម័យ សរុបមួយគ្រួសារៗទទួលបាន ១លាន ៤០ម៉ឹនរៀល។

៣. សម្រាប់ពលរដ្ឋដែលយល់ព្រមចាកចេញពីកន្លែងមិនស្របច្បាប់ មកនៅទីកន្លែងស្របច្បាប់ត្រូវ ទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យកូវីដ ដែលមានសុពលភាព១០ឆ្នាំ។

៤. ត្រៀមដោះស្រាយសម្រាប់អ្នកបែកគ្រួសារដោយគោលនយោបាយដូចគ្នានេះ ដោយហេតុថា មិនអនុញ្ញាតឱ្យសង់ផ្ទះនៅក្នុងតំបន់អង្គរបន្ថែមទេ។​

៥. ហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ដោយ៖

  • ផ្លូវចូលមកកាន់ភូមិថ្មីត្រូវតែចាក់កៅស៊ូ
  • សម្រាប់បញ្ហាទឹក សម្ដេចបានអនុម័តឱ្យតទឹកស្អាតពីសៀមរាបមកកាន់តំបន់​រុនតាឯក  ដែលបើតាមការប៉ានស្មានគឺនឹង ចំណាយអស់ប្រហែល ៣លានដុល្លារ ព្រមទាំងត្រូវការ រយៈពេល ៨ខែ ក្នុងកាតភ្ជាប់
  • អគ្គីសនីកម្ពុជា ក៏ត្រូវគិតគូរផងដែរក្នុងការតភ្លើងចូលមកដល់ភូមិ
  • ប្រព័ន្ធអប់រំក៏ត្រូវបានរៀបចំផងដែរ ដោយសម្ដេចបានដាក់ឱ្យមានតាំងពីបឋមសិក្សា រហូតដល់វិទ្យាល័យតែម្ដង
  • មន្ទីរពេទ្យ ធ្វើមណ្ឌលសុខភាព៣ខ្នង ១ជាជំងឺទូទៅ ១អាគាសម្ភព ១ទៀតជាកន្លែង ស្នាក់នៅរបស់ពេទ្យ ចំនួន២០នាក់។
  • នឹងមានផ្សារ៨ខ្នង
  • បង្កើនសេវាទូរស័ព្ទ
  • ក្រសួងបរិស្ថានក៏យល់ព្រមក្នុងការជួយផ្ដល់កូនឈើសម្រាប់ដាំលំអរក្នុងភូមិផងដែរ

ចុងក្រោយ សម្ដេចក៏បានអំពាវនាវដល់ម្ចាស់មីក្រូហិរញ្ញវត្ថុក្នុងការជួយផ្ដល់ប្រាក់កម្ចីដល់បងប្អូន​​ដែលមករស់នៅទីនេះ ដោយការប្រាក់ទាប និងដោយក្ដីអនុគ្រោះ។​

គួរបញ្ជាក់ផងដែរថា ទីតាំងថ្មីដែលរដ្ឋាភិបាលបានផ្ដល់ជូនជាថ្នូរសម្រាប់ការស្ម័គ្រចិត្តរើចេញពីតំបន់ អង្គររបស់ប្រជាពលរដ្ឋ គឺស្ថិតនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ