អាមេរិករង់ចាំ៣០ឆ្នាំទើបសម្រេចផលិតបានយន្តហោះទំលាក់គ្រាប់បរិមាណូជំនាន់ថ្មី B-21 Raider

នៅទីបំផុត កាលពីចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានឈានទៅដល់ការសម្រេចបាននូវការធ្វើការហោះហើរជាលើកដំបូងនៃយន្តហោះទំលាក់គ្រាប់បែកជំនាន់ថ្មីដែលត្រូវបានគេស្គាល់ឈ្មោះថា B-21 Raider ។

B-21 Raider នឹងត្រូវប្រើប្រាស់ជំនួសឲ្យ B-2 Spirit ហើយតាមផែនការរបស់អាមេរិកវានឹងក្លាយទៅជាយន្តហោះទំលាក់គ្រាប់បែកនាំមុខគេបំផុតក្នុងចំណោមមហាអំណាចអាវុធផ្សេងទៀតចំពោះយន្តហោះដែលអាចហោះហើរបានលឿន ហើយអាចបំពាក់គ្រាប់បែកបរិមាណូបានផងដែរ។

កន្លងមកកងកម្លាំងទ័ពអាកាសអាមេរិកបានអះអាងហើយថា នឹងផលិតយន្តហោះ B-21 Raider នេះចំនួន១០០គ្រឿង ដើម្បីដាក់ឲ្យជំនួសប្រតិបត្តិការទាំងស្រុងនៃយន្តហោះ B-1 Lancer និង B-2 Spirit នៅត្រឹមឆ្នាំ២០៤០ ដោយក្នុងនោះមានយន្តហោះខ្លះជាយន្តហោះបើកបរដោយស្វ័យប្រវត្តិ ហើយយន្តហោះខ្លះនឹងមានមុខងារឲ្យពីឡុតបើកបរដោយផ្ទាល់បាន។

អ្នកនាំពាក្យរបស់កងកម្លាំងទ័័ពអាកាសអាមេរិក លោក Ann Stefanek បាននិយាយថា​​ B-21 Raider ត្រូវបានដាក់ឲ្យហោះហើរសាកល្បងជាលើកដំបូងរួចរាល់ហើយ។ វាមិនត្រឹមតែមានល្បឿនលឿនជាងមុននោះទេ ថែមទាំងអាចហោះហើរក្នុងរយៈពេលយូរ និងស័ក្ដិសមទៅនឹងយុទ្ធសាស្ត្រជាមូលដ្ឋានរបស់សហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្តរបស់ខ្លួនទៀតផង។

គួរឲ្យដឹងដែរថា យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីនេះគឺជាការទន្ទឹងរង់ចាំរបស់រដ្ឋាភិបាលអាមេរិកអស់រយៈពេលជាង៣០ឆ្នាំមកហើយដែលវាជាមូលហេតុធ្វើឲ្យបច្ចេកវិទ្យារបស់វាពិតជាពិសេស និងលាក់កំបាំងបំផុតដើម្បីធានាមិនឲ្យមានព័ត៌មានបែកធ្លាយចេញទៅមហាអំណាចផ្សេងទៀតដូចជា ចិន និងរុស្ស៊ីនោះឡើយ។

រូបរាង B-21 Raider យន្តហោះទំលាក់គ្រាប់បែកជំនាន់ថ្មីរបស់ B-21 បានបង្ហាញខ្លួននៅឯរោងចក្រផលិតរបស់ក្រុមហ៊ុន Northorp Grumman តាំងតែពីថ្ងៃទី២ ខែធ្នូឆ្នាំ២០២២មកម្ល៉េះ ហើយអ្វីដែលគួរឲ្យទាក់ចិត្តបំផុតចំពោះមុខងារថ្មីៗរបស់វានោះគឺជាមុខងារបំបាំងខ្លួន ឬភាសាបច្ចេកទេសហៅថា Stealth ដែលអាចលាក់ខ្លួនចេញពីរ៉ាដារបស់សត្រូវគ្រប់ប្រភេទ ជាពិសេសគឺអាចហោះបានចំងាយឆ្ងាយព្រមទាំងបំពាក់បានទាំងគ្រាប់បែកគ្រោះថ្នាក់ៗច្រើនប្រភេទបូករួមទាំងក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។

តាមអ្វីដែលអ្នកជំនាញមើលឃើញ និងត្រូវយកមកចេញផ្សាយដោយ The Defense News បានឲ្យដឹងថា B-21 Raider គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់មន្ទីរប៉ង់តាហ្គោនក្នុងការធ្វើទំនើបកម្មនូវវិធីសាស្ត្រក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនទាំង៣ដែលមានដូចជាការប្រតិបត្តិការតាមផ្លូវអាកាសតាមផ្លូវគោក និងតាមផ្លូវទឹក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច