កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ភ្នំពេញ ៖ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំរវាងប្រទេសទាំងពីរ។ វេទិកានេះរៀមចំឡើងក្រោមអធិបតីរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា វេទិកានេះបានបង្ហាញពីការចូលរួមរបស់ភាគីពាក់ព័ន្ធ និងវិស័យឯកជនក្នុងដំណើរការកសាងសហគមន៍សេដ្ឋកិច្ចសង្គមឌីជីថលនៅកម្ពុជា។ បច្ចេកវិទ្យាឌីជីថលបានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាវេទិកាបន្ថែមសម្រាប់ការគាំទ្រកំណើន និងភាពធន់នឹងសេដ្ឋកិច្ច។

ឯកឧត្តម​បានបញ្ជាក់​ថា​៖

«​ ការដាក់ឱ្យអនុវត្តនូវប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកនេះ នឹងបង្កភាពកាន់តែងាយស្រួល ដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចឌីជីថលរវាងចិន និងកម្ពុជា កំពុងមានភាពរីកច្រើន​យ៉ាងខ្លាំងក្លា ដោយចិនបានរួមចំណែកកសាងប្រព័ន្ធទូរស័ព្ទចល័តនៅកម្ពុជា។ ជាពិសេស ចិននឹងជួយកម្ពុជាសម្រេចនូវគោលដៅគ្រប់ដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿននៅទីក្រុងឱ្យបាន១០០ភាគរយ និងនៅជនបទឱ្យបាន៧០ភាគរយនៅត្រឹមឆ្នាំ២០២៥»។

ក្នុងនាមជាជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល អគ្គបណ្ឌិតសភាចារ្យ បានអះ​អាងថា នេះជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ ។ បន្ថែមលើនេះ ការដាក់ចេញនូវ «គោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨» និង «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥» ក៏បានសបញ្ជាក់អំពីឆន្ទៈមោះមុត និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែមានភាពរស់រវើក។ បច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះថ្មីមួយទៀតសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានថ្លែងថា ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងអភិវឌ្ឍន៍ខ្លាំងលើវិស័យផ្នែកបច្ចេកវិទ្យាដោយប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត…ជាដើម។ បច្ចេកវិទ្យាបែបថ្មីនៅគ្រប់មុខរបរ និងវិស័យនៅកម្ពុជា នឹងជួយប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងម្រិតបច្ចេកវិទ្យាឌីជីថលឱ្យសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation)ជាបន្តបន្ទាប់។

ឯកឧត្តម Wang Wenbin បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖

«យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា និងចិន នឹងផ្តល់លទ្ធផលជាផ្លែផ្កាបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលនេះ ក៏នឹងចាក់បញ្ចូលថាមពលកាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាននូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា»។

សម្រាប់កម្ពុជា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្តែង បច្ចុប្បន្នកម្ពុជា​កំពុងអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ហើយគឺជាឯកសារគោលនយោបាយរយៈពេលវែងសម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា ។

សូមបញ្ជាក់ថា សមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល កម្ពុជា-ចិន នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកផ្លូវបន្ថែម សម្រាប់រៀបចំកិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាក្នុងវិស័យឯនជនខ្លួនឯង។ កិច្ចការនេះ គឺសំដៅបង្កើត និងបង្កើននវានុវត្តន៍ឌីជីថលក្នុងវិស័យជំនាញ ជំរុញរំហូរនៃទេពកោសល្យឌីជីថល និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់