ពិព័រណ៍ «CIMIF & CTG 2025» ដើម្បីបង្ហាញពីកំណើនឧស្សាហកម្ម និងអនាគតនៃការច្នៃប្រឌិតថ្មីៗរបស់កម្ពុជា

ភ្នំពេញ៖ ការតាំងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG) និងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF) នឹងវិលត្រឡប់មកសាជាថ្មីម្តងទៀត ដែលការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ការតាំងពិព័រណ៍នេះរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd. សហរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) និងសមាគមវាយនភ័ណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងកម្ពុជា (TAFTAC) និងទទួលបានការគាំទ្រជាផ្លូវការពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមជ្រាបថា ការឈរលើសេដ្ឋកិច្ចដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននេះ វិស័យផលិតកម្មរបស់កម្ពុជាត្រូវបានគេគ្រោងថា នឹងមានការលូតលាស់ចំនួន ៨.៦% នៅឆ្នាំ២០២៥ ខណៈដែលផលិតផលឧស្សាហកម្មនឹងកើនឡើងចំនួន ៩.៣% នៅឆ្នាំ ២០២៦។ ក្នុងពេលដែលវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅតែជាកំណើនស្នូលនៃសេដ្ឋកិច្ច ថែមទាំងមានវិស័យថ្មីៗដូចជា ឧបករណ៍អេឡិចត្រូនិក ការកែច្នៃអាហារ និងគ្រឿងសង្ហារឹមបែបម៉ូឌុល ក៏កំពុងទទួលបានកំណើនចំណាប់អារម្មណ៍ផងដែរ។

ជាមួយគ្នានេះដែរ យុទ្ធនាការរបស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្ត រួមមានការធ្វើឱ្យប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រដល់អាជីវកម្មតូចមធ្យម (SME) និងការផ្លាស់ប្តូរទៅជាប្រព័ន្ធឌីជីថល (5G, cloud និងការផលិតឆ្លាតវៃ) ដែលកំពុងជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជាឱ្យក្លាយជាគន្លងឧស្សាហកម្មក្នុងតំបន់ដែលកំពុងឈានទៅមុខគេ។ ដោយឡែក គោលនយោបាយយុទ្ធសាស្ត្រដូចជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ស្បែក​ជើង និងកាបូបឆ្នាំ ២០២២–២០២៧ ក៏ជាសញ្ញាសំខាន់មួយ បង្ហាញពីការរីកចម្រើនឡើងតាមខ្សែសង្វាក់ផលិតផលកម្មក្នុងស្រុកផងដែរ។

សូមជម្រាបថា បន្ទាប់ពីខកខានអស់រយៈពេលជិត៦ឆ្នាំ ការតាំងពិព័រណ៍ CTG & CIMIF 2025 គឺជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកជំនាញ អ្នកធ្វើការច្នៃប្រឌិត និងវិនិយោគិន ដើម្បីស្វែងយល់អំពីទិដ្ឋភាពឧស្សាហកម្មផលិតកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ពិព័រណ៍​ នឹងមានចំនួនស្តង់ដែលដាក់បង្ហាញជាង២០០ស្តង់ មកពីប្រទេស និងតំបន់ចំនួន១៥ផេ្សងៗគ្នា រួមមាន អាល់ហ្សេរី បង់ក្លាដេស កម្ពុជា ចិន ឥណ្ឌា ជប៉ុន ប៉ូឡូញ សិង្ហបុរី អាហ្វ្រិកខាងត្បូង អេស្ប៉ាញ ស្វីស តៃវ៉ាន់ តួកគី សហរដ្ឋអាមេរិក និងវៀតណាម នឹងដាក់បង្ហាញបច្ចេកវិទ្យាចុងក្រោយបំផុត លើផ្ទៃដីនៃការតាំងពិព័រណ៍ជាង ៦,០០០ម៉ែត្រការ៉េ។

ការតាំងពិព័រណ៍ដ៏មានឥទ្ធិពល CTG & CIMIF 2025 ដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មអន្តរជាតិ។ នៅពេលដែលវិស័យផលិតកម្មរបស់កម្ពុជាកំពុងចូលទៅក្នុងយុគសម័យថ្មីនៃការរីកចម្រើនទំនើប និងភាពចម្រុះ CTG 2025 និង CIMIF 2025 ត្រៀមបង្ហាញបច្ចេកវិទ្យាឈានមុខគេក្នុងវិស័យ សម្លៀកបំពាក់ វាយនភ័ណ្ឌ ប្លាស្ទិក ការបោះពុម្ព ឧស្សាហកម្មយានយន្ត និងផ្នែកកសិកម្ម។​

ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះនឹងមានកម្មវិធីសំខាន់ៗលើកិច្ចពិភាក្សាលើប្រធានបទរួមមាន ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព រៀប​ចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍។ កិច្ចពិភា​ក្សាស្តីពីឱកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម។ កិច្ចពិភាក្សាស្តីពីការព្រងឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុង ប្រទេសកម្ពុជា តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស័្វយប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែសង្វាក់ផលិត​កម្មដោយសភាពាណិជ្ជកម្មកម្ពុជា។

តាមរយៈការលើកកម្ពស់កិច្ចសហការអន្តរជាតិ ការបង្ហាញនូវនវានុវត្តន៍ និងការជំរុញការផ្លាស់ប្តូរទៅឌីជីថល ពិព័រណ៍ទាំងនេះនឹងមានតួនាទីសំខាន់ក្នុងការប្រែប្រួលនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មរបស់កម្ពុជា។ CTG & CIMIF 2025 មិនត្រឹមតែនៅជាការបង្ហាញផលិតផលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាយុទ្ធសាស្ត្រមួយ ដែលគាំទ្រយ៉ាងសកម្មដល់ចក្ខុវិស័យរយៈវែងរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិលើកទី៩, ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ លើកទី៩ មានទីតាំងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ និងថ្ងៃទី០៩ ខែសីហា ជាកម្មវិធីពិសេស ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ប្រទេស​ម៉ារ៉ុក​ ដាក់​ឈ្មោះ​ផ្លូវ​ល្បឿន​លឿន ​Donald​ ​J​.​ ​Trump​ បង្ហាញពីការដឹង​គុណ​ចំពោះ​លោក Trump

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

ប្រមុខដឹកនាំប្រទេស ម៉ារ៉ុក បានសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនប្រចាំប្រទេស ​Tiznit​-​Dakhla មកជាឈ្មោះ ​Donald​ ​J​.​ ​Trump​ ​Highway​ ​វិញ ដែលជាការបង្ហាញពីការដឹកគុណចំពោះលោក ​Donald​ ​J​.​ ​Trump

ចិញ្ចឹម​កន្ធាយ ​៥,០០០​ក្បាល​ ​៦​ខែ ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ដុល្លារ​ ក្នុង​មួយ​ស្រះ​

ជំនួញ, ព្រឹត្តិការណ៍

• 04/08/2026

ការ​ចិញ្ចឹម​កន្ធាយ​កំពុង​ក្លាយជា​មុខរបរ​កសិកម្ម​មួយ​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា​ ​ខណៈ​តម្រូវការ​សាច់​កន្ធាយ​កំពុង​កើនឡើង​នៅ​តាម​ភោជនីយដ្ឋាន​ ​និង​ទីប្រជុំជន​នានា ​ពិសេស​កសិករ​អាច​រក​ចំណូល​ជាង​ ​១២,០០០​ ​ដុល្លារ​ ពី​ការ​ចិញ្ចឹម​កន្ធាយ​ប្រមាណ​ ​៥,០០០​ក្បាល​ក្នុង​រយៈពេល​ ​៦​ ​ខែ​ ​ក្នុង​ស្រះ​មួយ

គម្រោង​ប្រែក្លាយ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ ​ជា​តំបន់​ពហុ​មុខងារ​ កំពុងស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/08/2026

គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​ ​ដែល​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិភាក្សា​ ​និង​ពិគ្រោះយោបល់​នៅឡើយ​ ​ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ជាក់លាក់​ណាមួយ​ទេ

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​

កម្ពុជា​ជំរុញ​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា ​តាមរយៈ​យុទ្ធនាការ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/08/2026

កម្ពុជា​កំពុង​ពង្រឹង​សមត្ថភាព​បច្ចេកវិទ្យា​ក្នុង​ស្រុក​ ​និង​ជំរុញ​ការ​ផ្លាស់ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល ​តាមរយៈ​យុទ្ធនាការ​ជាតិ​ «​អនុភាព​បច្ចេកវិទ្យា​ខ្មែរ​» ​ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​បង្កើត​ថ្មី​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​អាជីវកម្ម​ ​និង​ការ​ភ្ជាប់​អ្នកបង្កើត​បច្ចេកវិទ្យា​ក្នុង​ស្រុក​ជាមួយ​វិស័យ​ឯកជន ​និង​អ្នករៀបចំ​គោលនយោបាយ​

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

Leave a Reply

Your email address will not be published.Required fields are marked *