សេដ្ឋកិច្ច និងវិស័យការពារជាតិរបស់អាល្លឺម៉ង់ នឹងពឹងផ្អែកលើបច្ចេកវិទ្យាទំនើប ចាប់ពីចារកម្ម ទៅដល់មនុស្សយន្តបច្ចេកវិទ្យា AI

បរទេស ៖ អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៤,៧៥ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែជួបភាពអវិជ្ជមានជាប់គ្នាដល់ទៅ២ឆ្នាំនោះក៏បានត្រឡប់ងាកទៅជឿជាក់ថា ការបង្កើនការវិនិយោគនៅក្នុងវិស័យយោធាដែលផ្អែកលើបច្ចេកវិទ្យាពិតជានឹងអាចជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនបាននាពេលអនាគត

ដោយឡែក ងាកទៅសង្គ្រាមនៅអ៊ុយក្រែនបានផ្លាស់ប្តូរអ្វីៗជាច្រើននៅក្នុងឧស្សាហកម្មពាក់ព័ន្ធទៅនឹងសព្វាវុធ ជាក់ស្តែង សម្រាប់ឆ្នាំ២០២៥នេះ អឺរ៉ុបទាំងមូលត្រូវបានគេមើលឃើញថា បានបញ្ចេញខ្ទង់ចំណាយដ៏ធំសម្បើម ពោល គឺជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយក្នុងទំហំច្រើនជាងអ្វីដែលជាផែនការការពារជាតិប្រចាំឆ្នាំរបស់សហរដ្ឋអាម៉េរិកទៅទៀត។

ក្រុមការងារ៉យទ័របានធ្វើការសំភាសជាមួយនឹងប្រធានក្រុមហ៊ុននានាបូករួមទាំងក្រុមអ្នកវិនិយោគ និងក្រុមអ្នកនយោបាយសំខាន់ៗជាច្រើនដើម្បីពិនិត្យលំអិតទៅលើផែនការការពារជាតិរបស់អឺរ៉ុបដែលក្នុងនោះផ្តោតសំខាន់ទៅលើប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់តំបន់ ថាតើពួកគេនឹងរៀបចំយុទ្ធសាស្ត្របែបណាខ្លះក្នុងការបង្កើនសមត្ថភាពយោធារបស់ទ្វីបនេះឡើងវិញ។

ប្រភពដដែលបានសរសេរថា អធិកាបតីអាល្លឺម៉ង់ លោក Fredrich Merz និងរដ្ឋាភិបាលរបស់លោកបច្ចុប្បន្នបានបង្ហាញនូវទស្សនៈ និងការមើលឃើញរបស់ខ្លួនថា បច្ចេកវិទ្យា AI និងរបកគំហើញរបស់ក្រុមហ៊ុន Startup ថ្មីៗគឺជាស្នូលនៃការរៀបចំផែនការក្នុងកសាងវិស័យការពារជាតិនៅពេលនេះ។

ក្រុមហ៊ុនចាស់ ថ្មី ព្រមទាំងប្រភេទក្រុមហ៊ុន Startup ដែលមានការពាក់ព័ន្ធទៅនឹងវិស័យអភិវឌ្ឍបច្ចេកវិទ្យាអាវុធត្រូវបានគេសង្កេតឃើញថា សុទ្ធតែមានកំណើនប្រាក់ចំណូលយ៉ាងខ្លាំងដូចគ្នាក្នុងរយៈពេលចុងក្រោយនេះ។ មួយក្នុងចំណោមនោះ ជាឧទាហរណ៍ស្រាប់ Helsing ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងទីក្រុងមុយនិច និងទើបតែបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនបាន៤ឆ្នាំប៉ុណ្ណោះនៅក្នុងវិស័យផលិតបច្ចេកវិទ្យាអាវុធ ប៉ុន្តែបានទទួលកំណើនទីផ្សារក្នុងទំហំដល់ទៅ ១២ពាន់លានដុល្លាររួចទៅហើយគិតត្រឹមខែមិថុនាកន្លងទៅនេះ។

Helsing គឺជាចំណែកមួយនៃការប្រែប្រួលដ៏ធំនៃបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យផលិតអាវុធរបស់ប្រទេសអាល្លឺម៉ង់ចាប់រាប់តាំងពីរថក្រោះបញ្ជាដោយបច្ចេកវិទ្យា AI នាវាមុជទឹកខ្នាតតូចគ្មានមនុស្សបើក ទៅដល់រ៉ូប៉ូតខ្នាតតូចបំផុតដែលមានទំហំប៉ុនសត្វកន្លាត ដែលអាចលួចយកការណ៍ និងអាចប្រយុទ្ធបានទៀតផង។

ដូចដែលគ្រប់គ្នាបានមើលឃើញហើយថា ពិភពលោកនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ បច្ចេកវិទ្យានៅក្នុងវិស័យការពារជាតិបានក្លាយទៅជាខឿនដ៏សំខាន់មួយនៅក្នុងការបង្កើនកំណើនសេដ្ឋកិច្ច។បច្ចេកវិទ្យា ដូចជា ប្រព័ន្ធអ៊ិនធឺណេត, GPS បន្ទះឈីប និងម៉ាស៊ីនយន្តហោះជាដើម បានវិវត្តន៍ស្ទើរមិនគួរឱ្យជឿ រហូតមានបច្ចេកវិទ្យាបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សទៀតផង (ប្រើរ៉ូបូតធ្វើការជំនួសមនុស្ស)។

អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ដល់ទៅ ៤,៧៥ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែជួបភាពអវិជ្ជមានជាប់គ្នាដល់ទៅ២ឆ្នាំនោះក៏បានត្រឡប់ងាកទៅជឿជាក់ថា ការបង្កើនការវិនិយោគនៅក្នុងវិស័យយោធាដែលផ្អែកលើបច្ចេកវិទ្យាពិតជានឹងអាចជួយស្តារសេដ្ឋកិច្ចរបស់ខ្លួនបាននាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *