Catracha​ Coffee គិតគូរលើប្រយោជន៍រួមដើម្បីជួយបង្កើនជីវភាពអ្នកដាំកាហ្វេ និងកសាងសហគមន៍ឲ្យកាន់តែរីកចម្រើន

បរទេស ៖ យោងតាមប្រភពពី Ideglobal បានលើកឡើងថា​ ប្រទេស ហុងឌូរ៉ាស មានភាពល្បីល្បាញដោយសារការផលិតកាហ្វេ ប៉ុន្តែអ្នកដាំកាហ្វេមិនសូវទទួលបានប្រាក់ចំណេញនោះទេ ដោយសារប្រាក់ចំណូលភាគច្រើនទទួលបានពីការលក់​ដែលជាដំណាក់កាលចុងក្រោយនៃផលិតកម្ម។

Mayra Orellana-Powell មានក្តីស្រម៉ៃចង់ជួយអ្នកដាំកាហ្វេឱ្យទទួលបានប្រាក់ចំណូលបន្ថែមដោយបានចាប់ផ្តើមអាជីវកម្មកាហ្វេនៅសហគមន៍របស់ខ្លួន។ នៅឆ្នាំ២០១០ គាត់បានបង្កើតក្រុមហ៊ុនកាហ្វេមួយមានឈ្មោះថា Catracha​ Coffee ដើម្បីជួយជីវភាពអ្នកដាំកាហ្វេឲ្យកាន់តែប្រសើរឡើង ដោយកសិករត្រូវបានផ្តល់ឲ្យនូវឧបករណ៍ និងធនធាន ដើម្បីពួកគេអាចអាចគ្រប់គ្រងដំណាំកាហ្វេរបស់ពួកគេបាន។ នៅក្នុងឆ្នាំ២០១១ Mayra បានភ្ជាប់ទំនាក់ទំនងជាលើកដំបូងទៅកាន់ទីផ្សារកាហ្វេពិសេសសម្រាប់ជួយអ្នកផលិតកាហ្វេតូចៗចំនួន ១៣ មកពី Santa Elena ហើយបានកើនឡើងដល់ ៦០ នៅឆ្នាំ ២០១៦។

គំរូអាជីវកម្មបរិយាបន្នរបស់ Catracha​ Coffee ត្រូវបានបង្កើតឡើងផ្អែកលើគោលគំនិតនៃការចែករំលែកប្រាក់ចំណេញតាមរយៈការប្រមូលផ្តុំផលិតកម្មរបស់អ្នកដាំកាហ្វេខ្នាតតូច។ Catracha​ Coffee ចង់ឲ្យការខិតខំប្រឹងប្រែងរបស់អ្នកផលិតត្រូវបានទទួលស្គា់ល់ ដែលកំណត់ដោយគុណភាពនៃកាហ្វេរបស់អ្នកផលិតនីមួយៗ។ កសិករទាំងនោះទទួលបានប្រាក់ ២ ដងសម្រាប់គ្រាប់កាហ្វេរបស់ពួកគេ ដោយលើកទីមួយនៅពេលដែលកាហ្វេស្ងួតត្រូវបានបញ្ជូនទៅ Catracha​ Coffee (ចន្លោះខែមករា-ខែមីនា) និងលើកទីពីរ នៅពេលដែលកាហ្វេត្រូវបានលក់នៅក្នុងទីផ្សារកាហ្វេពិសេសក្នុងខែកក្កដា។ អ្នកដាំកាហ្វេធ្វើការជាមួយ Catracha​ Coffee លក់គ្រាប់កាហ្វេក្នុងមួយផោន ឬ ០,៤៥ គីឡូក្រាមក្នុងតម្លៃ ២,៥០ ដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងការលក់គ្រាប់កាហ្វេមួយផោនតម្លៃអប្បបរមា ១,៤០ ដុល្លារប៉ុណ្ណោះ។

Catracha​ Coffee រំភើបនឹងការ​បង្កើន​ប្រាក់​ចំណេញ​របស់អ្នកដាំកាហ្វេ ដែល​មាន​ន័យ​ថា​អ្នកដាំកាហ្វេ Catracha អាច​វិនិយោគ​លើ​ដី​របស់​ពួកគេ​ឡើង​វិញ ការវិនិយោគលើ​ម៉ាស៊ីនកិនគរាប់កាហ្វេ និង​សមត្ថភាព​សម្ងួត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេអាចរកប្រាក់ចំណូលបន្ថែមចូលក្នុងផ្ទះ អាចពង្រីកដីចម្ការលក្ខណគ្រួសារ ព្រមទាំងស្វែងរកឱកាសអាជីវកម្មផ្សេងទៀតលើសពីកាហ្វេថែមទៀតផង។

ក្រៅពីអាជីកម្មកាហ្វេ Catracha​ Coffee ក៏យកចិត្តទុកដាក់លើស្ត្រី និងយុវជនផងដែរ ដោយ Mayra និង Lowell បានជួសជុលផ្ទះរបស់ពួកគេ និងសាងសង់អគារបន្ថែមសម្រាប់បណ្តុះបណ្តាលយុវជន និងស្ត្រី។ ផ្ទះនេះមានផ្ទះបាយទំនើបធំមួយនៅខាងក្នុងផ្ទះ និងកន្លែងចម្អិនអាហារបែបប្រពៃណីនៅខាងក្រៅ ដើម្បីគាំទ្រព្រឹត្តិការណ៍ផ្ទះបាយសហគមន៍ជាមួយនឹងឧបករណ៍ចម្អិនអាហារដែលមានគុណភាព។គោលដៅរយៈពេលវែង Catracha​ Coffee គឺលើកកម្ពស់សន្តិសុខស្បៀង ដោយបំផុសគំនិតឲ្យមានការជួបជុំ ដើម្បីបរិភោគជុំគ្នាពីដំណាំដាំដុះនៅក្នុងសួនគ្រួសាររបស់ពួកគេ ហើយបន្ទាប់មកធានាថាគ្រួសារមានការបង្ហាត់បង្រៀន ការបណ្តុះបណ្តាល និងការផ្តល់មូលនិធិដើម្បីពង្រីកនូវអ្វីដែលពួកគេចង់បាន។ ការហូបជុំគ្នាក៏ជាឱកាសកសាងសហគមន៍ដែលអាចប្រែក្លាយទៅជាសកម្មភាពដែលនឹងជួយសហគមន៍ឱ្យរីកចម្រើនផងដែរ។ ផ្ទះនេះក៏មានបន្ទប់ពិសោធន៍គ្រាប់កាហ្វេ ម៉ាស៊ីនកិនកាហ្វេ និងបង្រៀនពីផែនការអនាគតសម្រាប់ហាងកាហ្វេ ដែលយុវជន និងស្ត្រីមកពីសហគមន៍អាចទទួលបានការបណ្តុះបណ្តាល និងរៀនបើកអាជីវកម្មកាហ្វេ។

ជារៀងរាល់ឆ្នាំសហគមន៍ Catracha​ Coffee រៀបចំកម្មវិធីមួយសម្រាប់យុវជនដែលរស់នៅក្នុង Santa Elena និងសហគមន៍ក្បែរនោះ។ កម្មវិធីត្រូវបានរៀបចំឡើងដើម្បីបង្រៀនយុវជនអំពីភាពជាសហគ្រិន ហើយត្រូវបានដឹកនាំដោយក្រុមអ្នកដឹកនាំយុវជនហុងឌូរ៉ាស។ Catracha​ Coffee ផ្តល់ឱកាសបង្រៀនជំនាញច្នៃប្រឌិតផ្សេងទៀតសម្រាប់យុវជន និងស្ត្រីរួមមាន ថ្នាក់បង្រៀនធ្វើម្ហូប សិល្បៈ និងសិប្បកម្ម។ នៅថ្នាក់សិប្បកម្ម អ្នកចូលរួមត្រូវបានបង្រៀនពីរបៀបធ្វើសិប្បកម្មដោយប្រើសម្ភារៈក្នុងស្រុក និងកែច្នៃឡើងវិញ ហើយពួកគេបានលក់សិប្បកម្មទាំងនោះទៅឱ្យអ្នកស្រុក និងជនបរទេសផ្សេងទៀត។ Catracha​ Coffee ក៏មានរៀបវំផ្សារកសិកររៀងរាល់ថ្ងៃអាទិត្យនៅខាងមុខផ្ទះ ដែលពួកគេអាចលក់គ្រឿងសិប្បកម្ម អាហារ និងបន្លែជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ