Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

បរទេស ៖ យោងតាមប្រភពពី Inclusivebusiness.net បានលើកឡើងថា អង្ករ​ជា​អាហារ​ដ៏សំខាន់​នៅ​ទូទាំង​ពិភពលោក ហើយការផលិតស្រូវចាំបាច់ត្រូវពឹងផ្អែកលើកសិករខ្នាតតូច ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។ ទន្ទឹមនឹងនេះ Olam Agri ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយកសិករ​ ដើម្បីឲ្យពួកគេ​អាចដាំ​ដំណាំ​មាន​គុណភាព​ល្អ ជំរុញការចូលរួមក្នុងវិស័យ​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​បង្កើន​ប្រាក់ចំណូល។

អង្ករភាគច្រើនត្រូវបានផលិត និងប្រើប្រាស់នៅតាមបណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប៉ុន្តែកសិករទាំងនោះជារឿយៗខ្វះសមត្ថភាពក្នុងការអនុលោមតាមស្តង់ដារអង្ករអន្តរជាតិ ហើយស្ថិតក្នុងចំណោមវិស័យដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អាស្រ័យដូចនេះ ដើម្បីជួយកសិករក្នុងការដោះស្រាយបញ្ហា Olam Agri (Olam) បានផ្តោតជាពិសេសលើប្រតិបត្តិការផលិតកម្មស្រូវរបស់ពួកគេ ហើយក៏កំពុងយកចិត្តទុកដាក់លើផលិតផលផ្សេងទៀតដូចជា ដំឡូងមី ឈើ និងស្ករផងដែរ។ ក្នុង​ចំណោម​ក្រុមហ៊ុន​ឯកជនជាច្រើន Olam គឺ​ជា​ក្រុមហ៊ុន​គ្រប់គ្រង​អង្ករ​ធំ​ជាង​គេ​ទី២​នៅ​ទូទាំង​ពិភពលោក និងមានបណ្តាញធំជាងគេមួយនៅទូទាំងអាស៊ី។

បច្ចុប្បន្ននេះ Olam Agri ​រក្សាប្រតិបត្តិការនៅក្នុងប្រទេសថៃ និងវៀតណាមដោយសារ​តម្រូវ​ការ​អង្ករ​ខ្ពស់ ខណៈដែលកំពុងចូលរួមនៅក្នុងប្រទេសប៉េរូ នីហ្សេរីយ៉ា និងអូស្ត្រាលី។ ស្របពេលដែលក្រុមហ៊ុនពាណិជ្ជកម្មធម្មតាខាងផ្នែកកសិកម្មផ្តោតលើការបង្វិលប្រាក់ចំណេញ ប៉ុន្តែOlam បានយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការអភិរក្ស និងការពារហានិភ័យ។

នៅឆ្នាំ២០២១ Olam Agri បានបណ្តុះបណ្តាលកសិករជាង ២ ម៉ឺននាក់នៅក្នុងប្រទេសថៃ និង ៩ ពាន់នាក់នៅវៀតណាម។ Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ ដូច្នោះហើយ Olam Agri ធ្វើការស្រាវជ្រាវមុន ដើម្បីផ្តល់ការយល់ដឹងដល់កសិករដែលបានចូលរួមឲ្យកាន់តែប្រសើរឡើង និងអនុញ្ញាតឱ្យកម្មវិធីបណ្តុះបណ្តាលរួមបញ្ចូលពីបរិស្ថានផងដែរ។  កម្មវិធីបណ្តុះបណ្តាលរបស់ Olam Agri ផ្តោតលើប្រធានបទចំនួន ៣ រួមមាន ការសាបព្រួសមុន និងការប្រើប្រាស់ជី, ការប្រើប្រាស់ជី និងការថែទាំនៃដំណាំតាមរដូវ, ពេលមុនប្រមូលផល និងទីផ្សារ។ ការបណ្តុះបណ្តាលទាំងនេះគឺស្របតាមស្តង់ដារវេទិកាស្រូវប្រកបដោយនិរន្តរភាព ដែល Olam Agri អនុលោមតាម។  លើសពីនេះ Olam Agri បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបណ្តុះបណ្តាលភាគីពាក់ព័ន្ធ ដែលភាគច្រើនជាស្ត្រី។ ការគិតគូរទាំងនេះធានានូវការបណ្តុះបណ្តាលដែលមានលក្ខណៈរួមបញ្ចូល និងបង្កើនចំនួនកសិករ។ ចាប់តាំងពីកសិករធ្វើការជាមួយនឹង Olam Agri ប្រាក់ចំណូលរបស់ពួកគេបានកើនឡើងប្រហែល ១០ ភាគរយ។ សម្រាប់​កសិករ​នៅ​ប្រទេស​ថៃ ការ​សន្សំ​ជាទូទៅ​អាស្រ័យលើ​ការ​ថយ​ចុះ​តម្រូវ​ការជី ខណៈពេលដែលកសិករវៀតណាមទទួលបានផលចំណេញពីការបណ្តុះបណ្តាល ដើម្បីត្រួតពិនិត្យចម្ការរបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងអនុវត្តការគ្រប់គ្រងសត្វល្អិត។

ទាក់ទងនឹងការថែរក្សាបរិស្ថាន Olam Agri បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការលើកទីកចិត្តកសិករឲ្យកាត់បន្ថយការប្រើប្រាស់ជីអាសូត ដើម្បីរួមចំណែកដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បន្ថែមពីនេះ កិច្ចខិតខំប្រេងប្រែងនេះជួយការពារពីការបំពុលទឹកនៃផ្លូវទឹកដែលនៅជិតពួកគេ ហើយការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​បន្ថែម​ទៀត​អាច​សម្រេច​បាន​ដោយ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ទប់​ស្កាត់​ការ​ដុតកាកសំណល់កសិកម្ម និងជីវម៉ាស។ ទន្ទឹមនឹងនេះ Olam Agri ​កំពុងសិក្សាលើ​ការ​ប្រើ​ប្រាស់​នៃ​កាក​សំណល់ទាំង​នេះ ដែលអាច​លើក​កម្ពស់ដល់សេដ្ឋកិច្ចជារង្វង់ និងរួមចំណែកឆ្ពោះទៅរកការជៀសវាងការបំភាយកាបូន។ កាលពីឆ្នាំ ២០២១ Olam Agri រាយការណ៍ថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រតិបត្តិការរបស់ពួកគេបានថយចុះដល់ ៤០ ភាគរយ ដោយសារការគ្រប់គ្រងទឹក ដី និងសត្វល្អិតប្រកបដោយប្រសិទ្ធភាព។

ទោះជាយ៉ាងណាក្តី ចំនួនកសិករដែលមានវ័យចំណាស់គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ Olam Agri ។ ថ្មីៗនេះ អាយុជាមធ្យមសម្រាប់កសិករគឺ ៥៦ ឆ្នាំដែលកើនឡើងពី ៥៤ នៅឆ្នាំ២០១៥ ហើយកសិករមួយចំនួនមានអាយុរហូតដល់ ៨០ ឆ្នាំ។ កសិករទាំងនោះនៅបន្តធ្វើស្រែចម្កាតិចតួចដើម្បីជីវភាពរស់នៅ ដោយពួកគេគិតថា កូនៗរបស់ពួកគេនឹងទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងអាជីពផ្សេងទៀត។ យ៉ាងណាមិញ ភាពទំនើបនៃបច្ចេកវិទ្យាអាចជួយដោះស្រាយបញ្ហាប្រឈមនេះអាចជួយសម្រាលបន្ទុកការងារកសិកម្ម និងធ្វើឱ្យវិស័យនេះកាន់តែចាប់អារម្មណ៍ចំពោះក្មេងជំនាន់ក្រោយ។ Olam Agri បានបង្កើតកម្មវិធីនៅលើទូរទស្សន៍ ដើម្បីទទួលបានការចាប់អារម្មណ៍ពីយុវជនលើការធ្វើកសិកម្ម។ ការលំបាកផ្សេងទៀត គឺជីវភាពរបស់អ្នកចំណូលទាប ឬអ្នកក្រីក្រ ដោយសារប្រាក់ចំណូល ខណៈចំនួនមនុស្សកើនឡើងច្រើន។ កសិករនៅតែប្រឈមមុខនឹងអន្ទាក់នៃភាពក្រីក្រ និងប្រាក់កម្ចី ជាពិសេសនៅពេលដែលទទួលរងនូវការចំណាយដែលមិនបានគ្រោងទុក។ មិនត្រឹមតែប៉ុណ្ណោះ ទីផ្សារ​អង្ករ​សរីរាង្គ​ក៏​មាន​លក្ខណៈ​ពិសេស​គួរ​សម និង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។ អង្ករសរីរាង្គមានតម្លៃថ្លៃជាងពូជធម្មតា ហើយមនុស្សមានទំនោរទិញវាក្នុងបរិមាណធំជាង។ នេះដូច្នោះហើយ ការទាក់ទាញចំណាប់អារម្មណ៍ពី​អ្នក​ប្រើ​ប្រាស់​នៅមាន​កម្រិត​ បើ​ទោះ​បី​ជា​ផលិតផលរបស់ Olam ​ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក៏ដោយ។

យ៉ាងណាមិញ Olam Agri ទទួលបានអត្ថប្រយោជន៍ពីភាពជាដៃគូជាមួយអង្គការអន្តរជាតិ ដូចជា IFC, IFAD, IFPRI និង GIZ ។ អត្ថប្រយោជន៍ទាំងនេះបានជួយលើកមុខមាត់របស់ Olam Agri ក្នុងប្រទេសដែលពួកគេកំពុងប្រតិបត្តិការ, លើកទឹកចិត្តរដ្ឋាភិបាលឱ្យចូលរួមជាមួយ Olam, និងបង្ហាញពីឥទ្ធិពលរបស់ពួកគេចំពោះកសិករ។ ជាក់ស្តែង នៅប្រទេសវៀតណាម ក្រុមហ៊ុននេះធ្វើការជាមួយនាយកដ្ឋានសហករណ៍ និងការអភិវឌ្ឍន៍ ជនបទ ដែលជួយពួកគេកំណត់អត្តសញ្ញាណ និងធ្វើការជាមួយសហករណ៍ក្នុងស្រុក។ បន្ថែមពីនេះ Olam Agri ក៏បានសហការជាមួយក្រសួងកសិកម្មថៃផងដែរ។ ភាពជាដៃគូទាំងនេះមានតម្លៃណាស់ ដោយបានណែនាំឱ្យរដ្ឋាភិបាលនានាអាច​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​លទ្ធភាព​បន្ថែម​ទៀត​ក្នុងការលើក​កម្ពស់​ការ​បង្កើត​ថ្មី ការ​ប្រើ​ប្រាស់នៃបច្ចេកវិទ្យាឌីជីថល និងស្វ័យប្រវត្តិកម្ម។ កិច្ចប្រឹងប្រែងនេះនឹងតម្រូវឱ្យមានការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការសាកល្បងបច្ចេកវិទ្យា បន្ថែមលើការកែលម្អសេវាផ្សព្វផ្សាយកសិកម្ម។ លើសពីនេះ ការគាំទ្ររបស់រដ្ឋាភិបាលក៏អាចជំរុញដល់ការប្រាស្រ័យទាក់ទងជុំវិញលទ្ធភាពនៃការធ្វើកសិកម្មជាលក្ខណៈចិញ្ចឹមជីវិត ដើម្បីបង្កើនការយល់ដឹង និងការចាប់អារម្មណ៍ ជាពិសេសក្នុងចំណោមយុវជន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

គម្រោង​វិនិយោគ​ចំនួន ៣៤៦ ត្រូវបាន​អនុម័ត​ក្នុង​រយៈពេល៨ខែជាមួយទុនវិនិយោគសរុបប្រមាណ ៥,៤ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/09/2026

ភ្នំពេញ ៖ គិតចាប់ពីខែ​មករា ដល់ដំណាច់ខែសីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​ចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន​ ៣៤៦គម្រោង​ ដែលមានដើមទុនវិនិយោគ​ចំនួន ៥ ៤៥៨​លានដុល្លារអាម៉េរិក និងអាច​បង្កើតការងារ​បានយ៉ាងហោច​ណាស់ ២០ម៉ឺន​កន្លែង ។ នេះបើតាមរបាយការណ៍រ​បស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បើតាមរបាយការណ៍ដដែលនេះបានបង្ហាញឱ្យដឹងថា វិនិយោគិនក្នុងស្រុកបានចាប់ផ្ដើមចាប់អារម្មណ៍ និងបានដាក់ទុនវិនិយោគ​ក្នុងប្រទេ​សខ្លួនឯង​កាន់តែច្រើន ជាក់ស្ដែង​ក្នុងរយៈពេល៨​ខែមកនេះ ប្រភពទុនវិនិយោគដែលបានស្នើសុំ​ចុះបញ្ជីវិនិយោគច្រើនជាង​គេ

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/09/2026

បរទេស​ ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី​ RT បានឲ្យដឹងថា

ធនាគារជាតិ អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះសេវាទូទាត់គ្មានអាជ្ញាបណ្ណ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​មុននឹង​តភ្ជាប់​ ​ឬ​ចូល​ប្រើប្រាស់​សេវា​ទូទាត់​សង​ប្រាក់​ណាមួយ​ដែល​មិន​មាន​អាជ្ញាបណ្ណ​ច្បាស់លាស់ ​ដើម្បី​ចៀសវាង​ហានិភ័យ ​ឬ​ការ​ខាតបង់​ដែល​អាច​កើតមាន​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប

CSX៖ ការជួញដូរភាគហ៊ុនកើនឡើងខ្លាំង ខណៈការកៀរគរទុនឈានដល់ ៧២០ លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/09/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​កត់សម្គាល់​ថា​ ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​កើនឡើង​ខ្លាំង​ ​ខណៈ​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​បាន​កៀរគរ​ទុន​ប្រមាណ ​៧​២០ លាន​ដុល្លារ​ ​តាមរយៈ​ទីផ្សារ​មូលធន​កម្ពុជា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ