ស្វែងយល់ពីវិធីសាស្ត្រគួរឲ្យចាប់អារម្មណ៍ដែលជប៉ុនប្រើក្នុងការត្រៀមខ្លួនគ្រប់ហេតុការណ៍គ្រោះរញ្ជួយដី

បរទេស ៖ ប្រទេសជប៉ុនទើបតែទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៥រិចទ័រកាលពីថ្ងៃបុណ្យចូលឆ្នាំសកលកន្លងទៅថ្មីៗនេះ និងបានបណ្តាលឲ្យពលរដ្ឋចំនួន៧៣នាក់បានបាត់បង់ជីវិតគិតត្រឹមល្ងាចថ្ងៃពុធសប្តាហ៍នេះ។

ហេតុការណ៍នេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសដែនកោះមួយនេះតាំងតែពីពេលកកើតប្រទេសមក ពីព្រោះថាជប៉ុនលាតសន្ធឹងលើសណ្ឋានដីដែលមានសកម្មភាពខ្លាំងបំផុតលើភពផែនដីនេះដែលធ្វើឲ្យពលរដ្ឋជប៉ុនទទួលរងការវាយប្រហារយ៉ាងហោចណាស់២០ភាគរយនៃគ្រោះរញ្ជួយដីសរុបនៅទូទាំងពិភពលោកដែលមានកម្រិតចាប់ពី៦រិចទ័រឡើងទៅ ហើយជាមធ្យមរៀងរាល់៥នាទីតែងកើតមានម្ដង។

ថ្វីត្បិតតែបច្ចេកវិទ្យាខ្លាំង សេដ្ឋកិច្ចខ្លាំងពិតមែន ប៉ុន្តែជប៉ុនមិនអាចរារាំង និងបង្ការគ្រោះធម្មជាតិមួយនេះបានឡើយ តែវាបានបង្ខំឲ្យជប៉ុនក្លាយខ្លួនជាប្រទេសដែលត្រូវតែវិនិយោគខ្លាំងទៅលើវិធីសាស្ត្រនៃកិច្ចការពារខ្លួន និងការត្រៀមខ្លួនទុកជាមុន ដើម្បីអាចសម្របខ្លួនរស់នៅជាមួយនឹងហេតុការណ៍នេះជាមួយគ្នាបន្តទៀត។

វិធីសាស្ត្រទាំងនោះរាប់ចាប់តាំងពីការសាងសង់អគារស្របទៅតាមច្បាប់សំណង់ដែលទាមទារចាំបាច់នូវការបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើបអាចការពារគ្រោះរញ្ជួយដីបានដែលគិតមកទល់ពេលនេះដំណើរការនេះបានសម្រេចបានប្រមាណជា៨៧ភាគរយរួចមកហើយចំពោះគ្រប់សំណង់អគារ (គិតត្រឹមក្នុងទីក្រុងតូក្យូ) និងកំពុងរៀបចំទៅកាន់ទីក្រុងផ្សេងទៀតក្នុងប្រទេស។

ការកសាងបណ្តាញប្រព័ន្ធប្រកាសព័ត៌មានបន្ទាន់ដ៏មានប្រសិទ្ធភាពដូចជាកម្មវិធីទូរស័ព្ទសម្រាប់ហេតុការណ៍ស៊ូណាមិ និងគ្រោះរញ្ជួយដីផងដែរ ដែលពលរដ្ឋទាំងអស់អាចទទួលបានដំណឹងយ៉ាងហោចណាស់រយៈពេល ៥ ទៅ ១០វិនាទី មុនពេលហេតុការណ៍ធម្មជាតិនោះអាចកើតឡើងនៅទីតាំងរបស់ពួកគេ ជាពិសេស ប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនដែលអាចដឹងជាមុននូវហេតុការណ៍គ្រោះធម្មជាតិ។

គួរឲ្យដឹងដែរថា បណ្តារថភ្លើងល្បឿនលឿនរបស់ជប៉ុន Shinkansen (bullet trains) ទាំងអស់មានបំពាក់ sensor ដែលអាចបញ្ជាឲ្យរថភ្លើងទាំងនោះបញ្ឈប់ការធ្វើដំណើរភ្លាមៗដោយស្វ័យប្រវត្តិ និងអនុញ្ញាតឲ្យអ្នកដំណើរធ្វើការចាកចេញក្នុងករណីមានការវាយប្រហារដោយគ្រោះរញ្ជួយដី ឬស៊ូណាមិ។

ជាក់ស្តែង កាលពីឆ្នាំ២០១១ក្នុងអំឡុងពេលវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតដល់ទៅ៩រិចទ័រ ប៉ុន្តែរថភ្លើងល្បឿនលឿនដែលកំពុងដំណើរការទាំងអស់ចំនួន២៧ខ្សែដែលមានបំពាក់បច្ចេកវិទ្យាបញ្ឈប់ដោយស្វ័យប្រវត្តិនេះបានធ្វើឲ្យករណីបាត់បង់ជីវិត ឬរបួសមិនមានឡើយសូម្បីតែមួយករណី។

ក្រៅពីនោះគេសង្កេតឃើញផងដែរនូវប្រព័ន្ធទូរទស្សន៍ដ៏ទំនើបដែលអាចប្តូរប៉ុស្ត៍ទាំងអស់ទៅកាន់ប៉ុស្តិ៍ដែលប្រកាសអាសន្នចំពោះហេតុការណ៍ធម្មជាតិជំនួសវិញភ្លាមៗដើម្បីប្រកាសដំណឹងជូនពលរដ្ឋនៅគ្រប់តំបន់ទាំងអស់។

អ្វីដែលជាការវិនិយោគដ៏ខ្លាំងក្លាបំផុតរបស់ជប៉ុនសម្រាប់ការបង្ការ និងការត្រៀមខ្លួនក្នុងការរស់នៅជាមួយនឹងគ្រោះធម្មជាតិប្រភេទនេះ គឺការអប់រំ និងបង្រៀនប្រជាជនចាប់តាំងតែពីថ្នាក់តូចៗឲ្យយល់ដឹងពីរបៀបការពារខ្លួនគេចខ្លួន និងយល់អំពីរបៀបនៃការជួយសង្គ្រោះខ្លួនឯងចេញពីគ្រោះថ្នាក់ផង។

ក្រៅពីនោះ នៅមានវិធីសាស្ត្រជាច្រើន និងមានតម្លៃរាប់ពាន់លានដុល្លារផ្សេងទៀតដែលជប៉ុនបានរៀបចំ និងវិនិយោគកន្លងមក ដូចជា សារមន្ទីរនៃការចងចាំសម្រាប់គ្រោះមហន្តរាយធម្មជាតិសម្រាប់ពលរដ្ឋជំនាន់ក្រោយ, ការត្រៀមទុកនូវកញ្ចប់សង្គ្រោះបន្ទាន់ជាទៀងទាត់ ក៏ដូចជាបច្ចេកវិទ្យាបង្ហូរទឹកចេញពីទីក្រុងក្នុងពេលដែលមានទឹកជំនន់ជន់លិចខ្លាំងជាដើមផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា