ការជំនួសប្រាក់ដុល្លារដោយរូបិយប័ណ្ណផ្សេងមិនងាយនឹងកើតឡើងនោះទេ បើទោះជាវាកំពុងធ្លាក់ចុះក៏ដោយ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា កំណើននៃកិច្ចព្រមព្រៀងអន្តរជាតិដែលមានបំណងចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មកំពុងកើនឡើងនាពេលថ្មីៗនេះ ដែលជាសញ្ញានៃការជំរុញឱ្យមានការបោះបង់ប្រាក់ដុល្លារជាសាកលដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក និងគោលនយោបាយហិរញ្ញវត្ថុខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មានរ៉យទ័របានធ្វើការវិភាគ និងដាក់ចំណងជើងថា តើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងគំរាមកំហែងដល់អំណាចនៃប្រាក់ដុល្លារដែរ ឬទេ?

ជាច្រើនទសវត្សរ៍ហើយ វ៉ាស៊ីនតោន បានប្រើប្រាស់រូបិយប័ណ្ណប្រាក់ដុល្លារជាអំណាចមួយដើម្បីរក្សាឧត្តមភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលរបស់ខ្លួន ខណៈពេលដែលដាក់កំហិតលើហិរញ្ញវត្ថុនៃប្រទេសប្រទេសជាច្រើនដែលខ្លួនយល់ថាជាការបំពានផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកមានចំណែកប្រហែល ២០ ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុបរបស់សកល ហើយជាងពាក់កណ្តាលទុនបម្រុងរូបិយប័ណ្ណពិភពលោកគឺគិតជាដុល្លារ រួមទាំងប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើនត្រូវបានប្រើប្រាស់ជាមួយនឹងប្រាក់ដុល្លារផងដែរ។ មូលហេតុនេះជួយឱ្យប្រាក់ដុល្លាររក្សាតំណែងឈានមុខគេក្នុងចំណោមរូបិយប័ណ្ណបម្រុងផ្សេងៗទៀតរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់យ័នរបស់ចិន ដែលជាគូប្រជែងដ៏សំខាន់របស់ប្រាក់ដុល្លារកំពុងមានការកើនឡើងជាខ្លាំងក្នុងរយៈពេលថ្មីៗនេះ ដោយសារតែការកើនឡើងនៅក្នុងពាណិជ្ជកម្មអន្តរជាតិ រួមជាមួយនឹងការពង្រីកសេដ្ឋកិច្ចចិន។ ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចបានកត់សម្គាល់ពីកង្វះតម្លាភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយប្រាក់យ័នមិនអាចបំប្លែងទៅជារូបិយប័ណ្ណសកលបានពេញលេញនោះទេ ខណៈដែលប្រាក់រូពីឥណ្ឌាក៏ត្រូវបានគេដាក់ឈ្មោះថាជាអ្នកប្រកួតប្រជែងនឹងប្រាក់ដុល្លារផងដែរ។ ចំពោះប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុនវិញ ត្រូវបានវិភាគថាពួកគេមានស្ថិរភាព និងអនាគតយូរអង្វែង បើទោះបីជាមានបញ្ហាសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងក្នុងប្រទេសជប៉ុនក៏ដោយ។ ដូច្នោះហើយ អ្នកសេដ្ឋកិច្ចភាគច្រើនជឿថា ការជំនួសប្រាក់ដុល្លារភ្លាមៗដោយរូបិយប័ណ្ណផ្សេងមិនងាយនឹងកើតឡើងនោះទេ។

ស្របពេលនេះដែរ អ្នកវិភាគមួយចំនួនបាននិយាយថា ការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនធ្លាប់មានពីមុនមកបានបង្កកទុនបំរុងជាងពាក់កណ្តាលរបស់ទីក្រុងម៉ូស្គូ  និងការកំណត់សមត្ថភាពរបស់ធនាគាររុស្ស៊ីក្នុងការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធផ្ញើរប្រាក់ SWIFT ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលស្ថិតក្នុងវិធានការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភថា វិធានការដែលដាក់លើរុស្ស៊ីទាំងនោះអាចនឹងប្រើប្រាស់ប្រឆាំងនឹងពួកគេនាពេលអនាគត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសេដ្ឋកិច្ចរបស់ពួកគេ។

យោងតាមប្រភពដដែលបានឱ្យដឹងថា ស្ថានភាពអំណាចនៃប្រាក់ដុល្លារអាមេរិកអាចប្រឈមនឹងការប្រកួតប្រជែងនៅពេលវេលា និងកាលៈទេសៈជាក់លាក់ណាមួយពីក្រុមប្រទេសកំពុងរីកចម្រើន BRICS  ដែលប្លុកសេដ្ឋកិច្ចនេះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយកំណើនសេដ្ឋកិច្ចពួកគេបានវ៉ាដាច់ G7 រួចហើយនៅឆ្នាំនេះ។ លើសពីនេះផងដែរ ពួកគេកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ និងការខិតខំប្រឹងប្រែងដើម្បីបង្កើតបណ្តាញទូទាត់រួមគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ជាពិសេសប្រាក់ដុល្លារ។

នាពេលថ្មីៗនេះ សេដ្ឋវិទូជាច្រើន និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានព្រមានថា ទណ្ឌកម្មឯកតោភាគីដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសនានាជុំវិញពិភពលោកនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចនៃប្រាក់ដុល្លារ។ លើសពីនេះផងដែរ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ក៏បាននិយាយផងដែរថា ប្រាក់ដុល្លារកំពុងបាត់បង់អំណាចកំពូលរបស់ខ្លួន។ នាពេលថ្មីៗនេះ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ Moody’s បាននិយាយថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ គឺជាបញ្ហាដែលអាចគំរាមកំហែងដល់អំណាចប្រាក់ដុល្លារ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់ប្រាក់ដុល្លារនៅតែមានឥទ្ធិពលធំទាំងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងការចំណាយរបស់រដ្ឋាភិបាល។ ដូច្នោះហើយ ការបាត់បង់តម្លៃប្រាក់ដុល្លារអាចបណ្តាលឱ្យមានការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវការសម្រាប់រូបិយប័ណ្ណវត្ថុ ដែលនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនរឹតបន្តឹងគោលនយោបានហិរញ្ញវត្ថុបន្ថែមទៀត។ បញ្ហាដែលនឹងកើតឡើងមានដូចជា ៖ លទ្ធភាពទទួលបានដើមទុនតិច ការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

ក្រសួងការងារ លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

(ភ្នំពេញ)៖ ក្រសួងការងារ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនល្បឿនក្នុងការចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ និងសម្រេចគោលដៅថាមពលស្អាតឆ្នាំ២០៣០។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទជំនាញថាមពលស្អាត៖ “ការកសាងកម្លាំងពលកម្មជំនាញថាមពលស្អាតដែលត្រៀមខ្លួនសម្រាប់អនាគតនៅកម្ពុជា” នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La Phnom Penh។ សន្និសីទដែលមានការអញ្ជើញចូលរួមពីតំណាងរាជរដ្ឋាភិបាល

​រដ្ឋាភិបាល​អនុញ្ញាតឱ្យកែប្រែអតីតព្រលានយន្តហោះ​ភ្នំពេញ​ទៅជា​សួនលំហែ ខណៈក្នុងមួយឆ្នាំរដ្ឋចំណាយថវិកា​ជាង​ ៤លានដុល្លារ​អាម៉េរិកលើការថែទាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/09/2026

ភ្នំពេញ ៖ នៅទីបំផុត​ ប្រមុខរាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​អាជ្ញា​ធរ​រាជធានីភ្នំពេញ រៀបចំ​ទីតាំង​អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ជា​សួន​ច្បារ​សម្រាប់ពលរដ្ឋ​លំហែ​ ខណៈអស់រយៈពេលជាង​១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា​ប្រមាណជាង​៤លានដុល្លារអាម៉េរិកលើ​ការថែទាំ ។ យោងតាមប្រសាសន៍សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធបើក​ឱ្យប្រើប្រាស់​មន្ទីរពេទ្យហ្លួង​ម៉ែ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតព្រលានយន្តអន្តរជាតិ​-ភ្នំពេញ

កាណាដា នាំទំនិញទៅកាន់ទីផ្សារចិន​ កើនឡើង ៣០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ត្រឹមរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ការនាំចេញពីកាណាដាទៅចិនកើនឡើង ៣០ ភាគរយកើនដល់ ២១.៧៤ ពាន់លានដុល្លារកាណាដា (ប្រហែល ១៥,៦ ដុល្លារអាម៉េរិក) ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៩ ឆ្នាំ

រដ្ឋមន្ត្រីទេសចរណ៍ ៖ សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានលើកឡើងថា​ «សវនកម្មសមិទ្ធកម្ម មានសារៈសំខាន់ក្នុងការកែលម្អប្រព័ន្ធការងារ ពង្រឹងវិន័យរដ្ឋបាល លើកកម្ពស់គុណភាពសេវាសាធារណៈ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើស្ថាប័នរដ្ឋ»។ ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការណែនាំ សវនកម្មសមិទ្ធកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ»នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

ចិន​ត្រៀម​ដោះស្រាយ​កង្វល់​ឱនភាព​ពាណិជ្ជកម្ម ១១២ ពាន់​លាន​ដុល្លារ​ជាមួយ​ឥណ្ឌា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/09/2026

ប្រទេស​ចិន​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​ឥណ្ឌា ​និង​ចូលរួម​ដោះស្រាយ​កង្វល់​ពាណិជ្ជកម្ម​របស់​ទីក្រុង​ញូវដេលី ​ស្រប​ពេល​ឱនភាព​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​បាន​កើន​លើស ១១២ ពាន់​លាន​ដុល្លារ​ក្នុង​តួលេខ​ប្រចាំ​ឆ្នាំ​នា​ពេល​ថ្មី​ៗ​នេះ

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា