ដំណឹងអាក្រក់សម្រាប់ Nvidia ដោយសារតែ Google, Meta និង TikTok កំពុងស្វែងរកលទ្ធភាពក្នុងការដកខ្លួនចេញពីផលិតផល AI របស់ខ្លួន

បរទេស ៖ អស់រយៈពេលជាយូរមកហើយដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោកតែងតែនាំគ្នាធ្វើការបញ្ជាទិញផលិតផលបច្ចេកវិទ្យា AI ពីក្រុមហ៊ុន Nvidia ជាពិសេសបន្ទះឈីប AI សម្រាប់ផលិតកម្មរបស់ពួកគេ។

ថ្មីៗនេះមានដំណឹងមួយមិនសូវជាល្អប៉ុន្មានទេសម្រាប់ក្រុមហ៊ុន Nvidia ដោយសារតែបណ្តាក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យាទាំងនោះដែលមានរួមដូចជា Google, Meta និង TikTok ជាដើម បាននាំគ្នាពិចារណា និងស្វែងរកលទ្ធភាពក្នុងការគេចចេញពីសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Nvidia ដោយក្នុងនោះពួកគេបានធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Broadcom ដើម្បីសុំឲ្យជួយពួកគេដោះស្រាយបញ្ហានេះ។

ថ្លែងទៅកាន់ក្រុមអ្នកវិនិយោគរបស់ខ្លួនកាលពីពេលថ្មីៗនេះ ប្រធានប្រតិបត្តិក្រុមហ៊ុន Broadcom លោក Hock Tan បានអះអាងថា ក្រុមហ៊ុនបានទទួលដំណឹងថាអតិថិជនធំៗចំនួន៣របស់ខ្លួនកំពុងដាក់ផែនការក្នុងការរៀបចំទីតាំងម៉ាស៊ីនមេ ឬ service ចំនួន១លាន XPU clusters បន្ថែមទៀតនៅត្រឹមឆ្នាំ២០២៧ខាងមុខ និងមានអតិថិជនធំៗចំនួន២ផ្សេងទៀតដែលបានដាក់គោលដៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យាម៉ាស៊ីនខ្នាត XPU របស់ខ្លួនឲ្យកាន់តែទំនើបឡើងផងដែរ។

យ៉ាងណាក៏ដោយ បើទោះបីជា Broadcom មិនបានបញ្ជាក់ឈ្មោះអតិថិជនទាំងអស់នោះក្តី ប៉ុន្តែគេអាចជឿជាក់បានយ៉ាងច្បាស់ថាក្រុមហ៊ុនកំពុងធ្វើការជាមួយនឹងអតិថិជនរបស់ខ្លួនដែលមានដូចជា Google, Meta, ByeDance និង OpenAI ជាដើមធ្វើយ់ាងណាអាចផលិតបន្ទះឈីប AI ថ្មីបានដោយខ្លួនឯង។

ប្រភពដែលបានចេញផ្សាយដោយ The Tech Radar ក៏បានសរសេរដែរថា Broadcom បានចាប់ផ្តើមសហការជាមួយនឹងក្រុមហ៊ុន Apple ក្នុងការអភិវឌ្ឍបាននូវបន្ទះឈីបដើម្បីដំណើរការប្រព័ន្ធម៉ាស៊ីនមេថ្មីមួយទៀតដែលអាចមានឈ្មោះថា Baltra ដើម្បីអាចជួយឲ្យប្រព័ន្ធដំណើរការនៃបច្ចេកវិទ្យារបស់ Apple សម្រាប់មុខងារ AI កាន់តែល្អប្រសើរឡើងជាងនេះ។

ដោយឡែកក្នុងពេលជាមួយគ្នានេះ TheElec បានចេញផ្សាយថា Broadcom បានចាប់ផ្តើមធ្វើការជាមួយនឹងក្រុមហ៊ុនអ្នកផលិតឧបករណ៍បច្ចេកវិទ្យារបស់កូរ៉េខាងត្បូង SK Hynix រួចទៅហើយដើម្បីអាចផ្គត់ផ្គង់ឧបករណ៍ដ៏សំខាន់មួយទៀតក្នុងការបង្កើតម៉ាស៊ីមេរបស់ Broadcom នោះគឺជាអង្គចងចាំ HBM ដែលតាមផែនការនៅត្រឹមឆមាសទី២ឆ្នាំ២០២៥នេះការដឹកជញ្ជូននឹងត្រូវធ្វើឡើងជាលើកដំបូង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *