ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រអាស៊ានប៉ារ៉ាហ្គេមលើកទី១២​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជិតដល់ថ្ងៃបើកហើយ

ភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា នឹងចាប់ផ្តើម ពី​ថ្ងៃទី ​៣ ដល់​ថ្ងៃទី ​៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ​ ដែលមានកីឡាចំនួន ១៤ ប្រភេទ គឺ១៣ ប្រភេទ ប្រកួតដណ្តើមមេដាយជាផ្លូវការ និង១ប្រភេទទៀត ជាការប្រកួតសម្តែង។ សម្រាប់ការ​​ធ្វើជា​ម្ចាស់ផ្ទះ កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់នៃការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ទាំង​ទៅលើ​ការរៀបចំ​ទីលាន​ប្រកួត និង​ការចុះឈ្មោះ​អត្ត​ព​លិ​ក ។ នេះបើតាម​មន្ត្រី​ជំនាញ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី១២ ឆ្នាំ​២០២៣ (CAMAPGOC) នៅកម្ពុជា។

​លោក យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង CAMSOC-CAMAPGOC បានឱ្យដឹងថា កម្ពុជាចាប់ផ្តើមបង្កើតប្រវត្តិសាស្ត្របន្តទៀតគឺ ការរៀបចំកីឡាសម្រាប់ជនពិការ  ដែលមានប្រទេសពីតំបន់អាស៊ានទាំង១១ ចូលរួមប្រកួតប្រជែង។ ការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនេះ កម្ពុជាបាន​ត្រៀម​មន្ត្រី​បច្ចេកទេស​ក្នុងស្រុក សម្រាប់​រៀបចំ​ប្រភេទ​កីឡា​ទាំង ១៤ ក្នុង​ព្រឹត្តិការណ៍​នេះ ចំនួន​៩០០​នាក់ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត ដែល​ត្រូវ​ទទួល​ភារកិច្ច​បន្ត​ពី​ស៊ី​ហ្គេម សម្រាប់​ការប្រកួត​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ មាន​ចំនួន ២៥០០ ​នាក់ រួមទាំង​មន្ត្រី​បច្ចេក​ទេស​អន្តរជាតិ និង​សហព័ន្ធ​កីឡា​អាស៊ាន​ទាំង​ ១១ ​ប្រទេស បូក​រួមទាំង​ទី​ម័​រ​ខាងកើត គឺមាន​ចំនួន​សរុប​ប្រមាណ​ ២៥០​ នាក់​បន្ថែមទៀត​។​

​លោក យី វាសនា បានមានប្រសាសន៍ថា ៖

“រហូតដល់ពេលនេះបណ្តាប្រទេសអាស៊ានទាំង១១ បានចុះឈ្មោះអត្តពលិក និងប្រតិភូរបស់ខ្លួន រួចរាល់ហើយ ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមអត្តពលិក២៣៦នាក់ ក្នុងនោះកម្ពុជាមានកីឡាករ ១៦០នាក់ និងកីឡាការិនី ៧៦នាក់ និងមន្ត្រីបច្ចេកទេស ៦៤នាក់។ នេះជា​កត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជាបាន ត្រៀមខ្លួនឱ្យបានល្អ ខណៈទី​លានត្រូវបានរៀបចំរួចរាល់ស្របតាមស្តង់ដារ ដោយចំណាយទឹកប្រាក់សរុបប្រមាណ​១លាន​ដុល្លារអាមេរិក។”

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាមាន១៤ប្រភេទ​កីឡា​រួមមាន៖ អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់(ម្ខាង ៥ នាក់), បាល់ទាត់(ម្ខាង ៧ នាក់), បាល់​បោះ​ពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ (បុរស-នារី), បាល់ទះអង្គុយ​(បុរស-នារី), បាល់បោះជិះរទេះ(បុរស-នារី), និងកីឡាជនពិការអេឡិចត្រូនិក (ការប្រកួតសម្តែង)។

សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១​១​ ​នៅ​ទីក្រុង​ ​Solo​ ​ប្រទេស​ឥណ្ឌូណេស៊ី​ ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ​២​៨​ ​គឺ​មាស​ ​៧​ ​មេដាយប្រាក់​​១​០​ ​និងមេដាយ​សំរឹទ្ធ​ ​១​១​ នៃ​ប្រភេទ​ Bocc​i​a​ ​បាល់ទះ​អង្គុយ​បុរស​ ​បាល់បោះ​រទេះរុញ​នារី​ ​វាយ​កូនឃ្លី​លើ​តុ​ ​អុក​ ​អត្តពលកម្ម​ ​និង​ ​ហែលទឹក​។​ ទោះបីជាយ៉ាងណាក្នុងចំណោមកីឡាប្រកួតដណ្តើមមេដាយជាផ្លូវការទាំង១៣ នៅមិនទាន់ដឹងច្បាស់ពីចំនួនវិញ្ញាសាច្បាស់លាស់នៅឡើយ។ កាលកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ីបានដាក់កីឡា១៤ ប្រភេទ ដែលមានវិញ្ញាសាចំនួន៤៥៥។

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការពីការមកហូបចុក-ស្នាក់ដោយឥតគិតថ្លៃ សម្រាប់ប្រតិភូអត្តពលិកអាស៊ីអាគ្នេយ៍ទាំងអស់ ដែលចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជាទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ