រដ្ឋាភិបាលកំពុងរៀបចំដាក់ចេញផែនការបង្កើតទារកដ្ឋានបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យដើរទន្ទឹមនឹងធនធានមនុស្ស

កំពង់ចាម ៖ ស្របពេលដែលប្រទេសកាន់តែអភិវឌ្ឍន៍ទៅមុខ ប្រជាជនក៏កាន់តែមមាញឹកជាមួយការងាររបស់ខ្លួន។ ទម្លាប់ដែលស្ត្រីជាម្ដាយ ត្រូវនៅផ្ទះមើលថែកូនក៏ចាប់ផ្ដើមសាបរលាបបន្តិចម្ដងៗ ជាពិសេស នៅតាមទីប្រជុំជន និងទីក្រុង។

បរិបថបច្ចុប្បន្ន ស្ត្រី និងបុរសមានសិទ្ធិ និងអាទិភាពស្មើគ្នា ដែលមានន័យថា ស្ត្រីក៏ធ្វើការ បុរសក៏ធ្វើការ។ ភាពឯករាជ្យរៀងៗខ្លួនរបស់ប្រជាជនសកម្មបែបនេះ នឹងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីក ចម្រើនថែមទៀត។ ប៉ុន្តែទន្ទឹមនឹងការអនុវត្តសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី ក៏មានផងដែរនូវកង្វល់មួយចំនួន ដូចជាកង្វះពេលវេលាសម្រាប់ថែទាំកូនតូចៗជាដើម។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងដោះស្រាយដោយធ្វើយ៉ាងណាអាចរក្សាបានទាំងកំណើនសេដ្ឋកិច្ចតាមរយៈការងារ និងធនធានមនុស្សរបស់កម្ពុជាទៅថ្ងៃខាងមុខផងដែរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១,២ម៉ឺននាក់នៅខេត្តកំពង់​ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងពីការចាប់ផ្ដើមរៀបចំដាក់ចេញនូវផែនការមតេ្តយ្យ និងទារកដ្ឋាន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះឪពុកម្ដាយកាន់តែរវល់ជាមួយការងាររៀងខ្លួន ដើម្បីជួយគ្នារកចំណូលចូលគ្រួសារ។ វាជារឿងល្អហើយសម្រាប់សេដ្ឋកិច្ចគ្រួសារនីមួយៗ ប៉ុន្តែវានឹងប៉ះពាល់ដល់កុមារប្រសិនបើរដ្ឋាភិបាលមិនមានវិធានការច្បាស់លាស់។

សម្ដេចធិបតីបានមានប្រសាសន៍ផងដែរថា៖

«កូនជាអនាគតប្រទេសរបស់យើង បងប្អូន​គិតគូពីកូន រដ្ឋាភិបាលត្រូវដោះ​ស្រាយនូវកង្វល់នេះ។ កន្លងមក រាប់ពីចាប់​កំណើតរហូត​ដល់អាយុ​២ឆ្នាំ ​រដ្ឋាភិបាល​បង្កើតនូវកម្មវិធីផ្ដល់អាហារូបត្ថម្ភ ផ្ដល់សាច់ប្រាក់ផ្សេងៗជូន។»

យ៉ាងណាមិញ ទាំងនេះជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការ អនុវត្តសិទ្ធរបស់ប្រជាជនផង និងរក្សាកំណើនសេដ្ឋកិច្ចរបស់ជាតិផង។  

គួរបញ្ជាក់ថា ទារកដ្ឋានគឺជាទីតាំងដែលឪពុកម្ដាយ អាចយកកូនទៅផ្ញើរក្នុងអំឡុងពេលដែលខ្លួនជាប់បំពេញការងារ។ កុមារដែលត្រូវបានផ្ញើនៅទារកដ្ឋានគឺនឹងទទួលបានការមើលថែពីបុគ្គលិកជំនាញ ដែលត្រូវទៅតាមស្តង់ដារអភិវឌ្ឍន៍របស់កុមារ។

មិនត្រឹមតែប៉ុណ្ណោះ ទារកដ្ឋានអាចធានាបាននូវសុវត្ថិភាព និងការរីកចម្រើនតាមដំណាក់កាល អាយុរបស់កុមារ ហើយដែលការមើលថែកុមារតាមរបៀបនេះនឹងជំរុញឱ្យកុមារលូតលាស់បានល្អ មានភាពក្លាហាន មានការអភិវឌ្ឍ​ពុទ្ធិ​បញ្ញា ដើម្បីក្លាយជាធនធានដ៏មានសក្កានុពលសម្រាប់​ថ្ងៃ​អនាគត។

បច្ចុប្បន្ននេះ កម្ពុជាមានទារកដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ ជាខេត្តអាទិភាពដោយសារតែ​ប្រជាជន​ភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ ដែលមមាញឹកជាមួយការងារ។ រដ្ឋាភិបាលគ្រោងនឹងបង្កើត បន្ថែមទៀត នូវទីតាំងទារកដ្ឋានសម្រាប់ខេត្តផ្សេង ជាពិសេសតំបន់ទីប្រជុំជន និងក្រុងភ្នំពេញតែ​ម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ