ហាណូយ ៖ យោងតាមការចេញផ្សាយដោយ The Forbes ដែលផលិតដោយសារព័ត៌មានលោក Philip Heller កាលពីចុងខែកក្កដាកន្លងមកថ្មីៗនេះបានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់វៀតណាមគឺកំពុងមានដំណើរការល្អជាធម្មតា ហើយក្នុងនោះវិស័យឧស្សាហកម្មត្រូវបានគេមើលឃើញថាជាកត្តាជំរុញខ្លាំងបំផុតនៅក្នុងទីផ្សារមួយនេះ។

អត្ថបទដដែលក៏បានសរសេរដែរថា វៀតណាមបានស្ថិតនៅក្នុងបញ្ជីប្រទេសដែលមានកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោកកំពុងជួបបញ្ហាវិបត្តិគ្រប់គ្នានោះ ដោយសារវៀតណាមបានឃុំគ្រងប្រទេស និងមានវិធានការការពារឲ្យគេចចេញពីការរាតត្បាតខ្លាំងក្លាធៀបទៅនឹងប្រជាពលរដ្ឋរបស់ខ្លួនដែលមានចំនួនទៅដល់ ៩៦ លាននាក់នោះ។

ម៉្យាងវិញទៀត បើនិយាយពីសេដ្ឋកិច្ចរបស់វៀតណាមវិញកាលពីឆ្នាំកន្លងទៅគឺខ្លួនបានសម្រេចកំណើនដល់ទៅ ២,៩ ភាគរយ ខណៈដែលប្រទេសសេដ្ឋកិច្ចខ្លាំងៗនៅជិតខាងវិញ ដូចជាថៃជាដើម បែរជាដាំក្បាលចុះដល់ទៅ ៦,១ ភាគរយ ហើយម៉ាឡេស៊ីវិញថយចុះប្រមាណជា ៥,៦ ភាគរយ ដែលវាបានក្លាយទៅជាកត្តាសំខាន់ផ្សេងទៀតជួយឲ្យវិស័យអចលនទ្រព្យរបស់វៀតណាមបានរីកចម្រើនខ្លាំងជាប់ៗគ្នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ គេសង្កេតឃើញថាអចលនទ្រព្យដែលបម្រើនៅក្នុងសកម្មភាពឧស្សាហកម្មរបស់វៀតណាម នៅតែមានកម្លាំងខ្លាំងជាងគេ បានបន្តភាពរីកចម្រើនឥតឈប់ឈរ ជាពិសេសពេលដែលក្រុមហ៊ុនផលិតទំនិញប្រណិតម៉ាកយីយោល្បីៗបាននាំគ្នាសម្រុកចូលមកក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ រួមមានដូចជាក្រុមហ៊ុន Nike, Adidas ព្រមទាំង Samsung ជាដើម។
យោងតាមតួលេខស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ Cushman & Wakefield បានរកឃើញថា តម្រូវការលើវិស័យផលិតកម្មរោងចក្របានទទួលកំណើនជាបន្តបន្ទាប់គ្នាប្រមាណជា ៩ ភាគរយកាលពីឆ្នាំ២០១៩ និងប្រមាណជា ១០,៦ ភាគរយកាលពីឆ្នាំ ២០២០ ។
ដោយឡែកទីផ្សារលក់លំនៅដ្ឋានរបស់វៀតណាមវិញក៏មានអត្រាកើនឡើងខ្លាំងមិនធ្លាប់មានផងដែរ ទោះបីជាវិនិយោគិនក្នុងស្រុកមិនមានជម្រើសអ្វីច្រើនក្រៅតែពីការវិនិយោគលើសកម្មភាពសាងសង់ផ្ទះស្នាក់នៅឡើយដែលវាជាហេតុធ្វើឲ្យតម្រូវការអាផាតមិននិងខុនដូបានស្ទុះឡើងខ្លាំងព្រមជាមួយនឹងក្រុមហ៊ុនអ្នកវិនិយោគថ្មីៗដែលបានធ្វើដំណើរចូលមកដលក្នុងប្រទេសផង។
វៀតណាមត្រូវបានគេចាត់ទុកថាជាគោលដៅក៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគថ្មី ជាពិសេសលើវិស័យឧស្សាហកម្មដោយតួលេខជាក់ស្តែងចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ កំណើនលើវិស័យនេះគឺមានរហូតទៅដល់ ៧៥ ភាគរយ ហើយនឹងនៅតែបន្តរហូតដល់ឆ្នាំ ២០២១ នេះខណៈដែលរដ្ឋាភិបាលបានព្យាករណ៍ហើយថាសេដ្ឋកិច្ចរបស់ខ្លួននឹងអាចកើនឡើងប្រមាណជា ៦,៥ ភាគរយសម្រាប់ឆ្នាំនេះផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content