មតិជាច្រើនជំរុញឱ្យមានការអនុញ្ញាតលើការដឹកទំនិញលក់តាមរឺម៉ក់ចល័តតូចៗក្នុងភូមិសាស្ត្ររាជធានី

មានមតិជាច្រើនបានលើកឡើងពីផលលំបាកក្នុងការស្វែងរកទិញទំនិញចាំបាច់សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ជាពិសេសម្ហូបអាហារបន្ទាប់ពីមានការបិទផ្សារជាច្រើននៅទូទាំងរាជធានីភ្នំពេញ ដែលកំពុងអនុវត្តវិធនាការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19ក្នុងសហគមន៍ដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ឃើញក្រសួងពាណិជ្ជកម្មចាត់ចែងបើកស្តង់លក់ទំនិញក្នុងពេលបិទខ្ទប់ នេះជាគំនិត​ផ្តួច​ផ្តើម​​មួយល្អ។ ប៉ុន្តែខ្ញុំគិតលេងៗថា ក្រសួងពាណិជ្ជកម្មអាចលក់បង់រំលស់ជូនអ្នកដែលមិនមានលុយគ្រប់គ្រាន់ ហើយអនុញ្ញាតឱ្យអ្នកលក់ដូរ​ធម្មតា​លក់​​នៅជិត​នោះសម្រាប់អ្នកមានលុយគ្រប់គ្រាន់។ ធ្វើយ៉ាងនេះយើងជួយអ្នកមានជីវភាពខ្វះខាតផង អនុញ្ញាតឱ្យប្រជាពលរដ្ឋ(អ្នកចាក់វ៉ាក់សាំងបាន2លើក​ហើយ)​មានប្រភពចំណូលវិញផង ឬបើមិនចង់ស្មុគស្មាញលក់រំលស់ទេ ក្រសួងមិនបាច់លក់ ហើយទុកឱ្យឯកជនទាំងអស់ក៏បាន( ក្រសួងត្រួតពិនិត្យតម្លៃ) ធ្វើបែបនេះ គឺមន្ត្រីរាជការមិនលំបាកនឹងមកលក់ដូរផងដែរ។

លោកបណ្ឌិត ច័ន្ទ សុផល អ្នកជំនាញវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជាបានមានប្រសាសន៍ថា ៖

“ខ្ញុំគាំទ្រការបិទផ្សារទាំងអស់ដែលមានមនុស្សច្រើន និង​គ្រប់គ្រង​ហានិភ័យចម្លងមេរោគកូរ៉ូណាមិនបាន ក៏ប៉ុន្តែ គួរមានការអនុញ្ញាតឱ្យលក់ទំនិញបរិភោគ លក្ខណៈតូចៗដោយមានវិធានការគ្រប់គ្រង​ហានិភ័យ​បាន ដូចជាការលក់តាមផ្ទះ និងតាមរ៉ឺម៉ក។ បើបិទតែមួយ ឬពីរសប្តាហ៍អាចថាមិន​បាច់គិតរឿង​នេះបាន។ ប៉ុន្តែ បើបិទខ្ទប់ពីមួយខែឡើងទៅត្រូវតែគិតរឿងនេះ។ ភាគច្រើននៃមនុស្សដែលឆ្លងមេរោគ ហើយមិនឈឺធ្ងន់  គឺដោយសារមានសុខភាពល្អមិនមែនដោយសារថ្នាំទេ”

លោកលើកឡើងថា បន្លែនៅចម្ការចុះថោកដោយខ្វះអ្នកទិញ ពីព្រោះផ្សារជាច្រើននៅទូទាំងប្រទេសត្រូវបានបិទ។ រីឯបន្លែនៅទីក្រុងភ្នំពេញ​ឡើង​ថ្លៃដោយ​ខ្វះអ្នកលក់។ តម្រូវការបន្លែស្រស់នឹងកើនឡើងក្រោយពេលប្រជាពលរដ្ឋបានបរិភោគមីកញ្ចប់ ត្រីខកំប៉ុង ឬអាហារក្រៀមអស់មួយ ឬពីរសប្តាហ៍។ ដូច្នេះ គួរមានការជំរុញឱ្យមានការលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័តតាមភូមិនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងដែលត្រូវបានបិទខ្ទប់។

លោកបណ្ឌិត ច័ន្ទ សុផល បានបញ្ជាក់ថា ៖

“ខ្ញុំយល់ថា អាជ្ញាធរគួររៀបចំបង្កើតផ្សារលក់ដុំជាបណ្តោះអាសន្នថែមទៀត ក្រៅពីនៅទីក្រុងតាខ្មៅ ដើម្បី​អាជីវករ​អាចទៅទិញទំនិញយកមកជិះលក់តាមភូមិ និងដើម្បីជាទីផ្សារសម្រាប់លក់បន្លែរបស់កសិករផង។ ការធ្វើដូច្នេះនឹងជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈដែលមានការបញ្ឈប់នាំមកពីប្រទេសវៀតណាមជាបណ្ដោះអាសន្ន។ ប្រសិនបើយន្តការនេះត្រូវបានអនុវត្តបានល្អវាអាចឈាន​ទៅជាភាព​ឈ្នះ​យូរអង្វែងផង ក្នុងការជំនួសឱ្យការនាំចូលបន្លែគីមីមួយចំនួនធំ”

អ្នកស្រី សុវណ្ណា ជាពលរដ្ឋរស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជាធានីភ្នំពេញ បានមានប្រសាសន៍ថា​ ចាប់តាំងពីអនុវត្តវិធានការបិទក្រុង ជាពិសេស​ក្នុងរយៈពេលជិតមួយសប្ដាហ៍ចុងក្រោយនេះ ក្រៅពីបាត់បង់ចំណូលប្រចាំថ្ងៃថែមទាំងមានភាពលំបាកក្នុងការស្វែងរកទំនិញសម្រាប់ម្ហូប​អាហារ​ប្រចាំថ្ងៃថែមទៀត ព្រោះទីតាំងដែលធ្លាប់ដាក់លក់នៅក្នុងតំបន់ត្រូវបានបិទអស់។

អ្នកស្រីបានបញ្ជាក់ថា ៖

“ពីមុន ក្រៅពីមានកន្លែងដូរនៅក្នុងភូមិ ថែមទាំងមានអ្នកដឹកបន្លែ ត្រី សាច់ ដែលផ្តោតសំខាន់លើម្ហូបអាហារ​ប្រចាំថ្ងៃ​ចល័ត​តាម​ម៉ូតូ ឬរឺម៉ក់ជាដើម មិនពិបាករឿងម្ហូបអាហារនោះទេ ប៉ុន្តែប៉ុន្មានថ្ងៃនេះទោះជាមានលុយក៏ពិបាកទិញដែរ។ ខ្ញុំឮគេថា មានឡានក្រសួងចេញលក់ក្នុងតំបន់ ប៉ុន្តែនៅតំបន់ខ្ញុំរស់នៅនេះគ្មានឡានណាចូលមកដល់ទេ អាចមកពីផ្លូវចូលតូចចង្អៀតឡានចូលមិនដល់ក៏ថាបាន ប៉ុន្តែជាក់ស្ដែងគឺអត់មានឡានចូលតែម្ដង”

នៅក្នុងឱកាសនេះ អ្នកស្រី សុវណ្ណា បានសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយសម្រួលដល់ការដឹកជញ្ជូនផ្នែកលក់ទំនិញម្ហូបអាហារចល័តដូចជាម៉ូតូ ឬរឺម៉ក់​តូចៗ​ដែលចូលបានគ្រប់ច្រកល្ហកផង ព្រោះបើនៅតែក្នុងផ្ទះ ហើយខ្វះផ្នែកម្ហូបអាហាទៀត អាចនឹងពិបាកខ្លាំងជាក់ជាមិន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់