ភ្ជាប់ចំណង់ចំណូលចិត្តទៅនឹងការដើរព្រៃ យុវជនម្នាក់ឆ្លៀតផ្សព្វផ្សាយពីទេសចរណ៍ផ្សារភ្ជាប់ទឹកដីក្នុងស្រុក

ភាពមានចំណង់ចំណូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ ឬសហគមន៍អេកូទេសចរណ៍ គឺជាអ្វីដែលកំពុងពេញនិយមសម្រាប់យុវជនកម្ពុជាក្នុងរយៈពេល២​ ទៅ៣ឆ្នាំចុងក្រោយនេះ។ ពោលគឺរាប់ចាប់តាំងពីផ្ទុះជំងឺកូវីដមក ទេសចរណ៍ក្នុងស្រុកហាក់កម្រើកឡើងវិញគួរឱ្យកត់សម្គាល់ ដែលទាំងអស់នេះបានរួមចំណែកដល់សេដ្ឋកិច្ចប្រជាជនដែលរស់នៅជុំវិញតំបន់ទេសចរណ៍ទាំងនោះ។ ម្យ៉ាងទៀត វាក៏បានជួយការពារធនធានធម្មជាតិឱ្យគង់វង្សផងដែរ តាមរយៈការបង្កើតការងារជូនពលរដ្ឋ ជាពិសេសអ្នកទេសចរទាំងនោះបានក្លាយជាអ្នកផ្សព្វផ្សាយដ៏មានសក្កានុពលនូវបទល្មើស ផ្សេងៗដែលកើតមានតាមតំបន់ទេសចរនានា។

ជាយុទ្ធសាស្ត្រថ្មីរបស់ក្រសួងបរិស្ថាន គឺដាក់ចេញនូវគម្រោង «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដោយជំរុញ និងលើកទឹកចិត្តដល់អ្នកទេសចរឱ្យងាកទៅកម្សាន្តតាមគោលដៅទេសចរក្នុងស្រុកជាជាងការចេញទៅក្រៅប្រទេស។ ការធ្វើបែបនេះ ជាការធានាពីសុវត្ថភាពនៃធនធានធម្មជាតិ ក៏ដូចជារួមចំណែកជួយការងាររបស់ឧទ្យានុរក្សប្រឆាំងទៅនឹងបទល្មើសព្រៃឈើផងដែរ។

លោក តារារិទ្ធិ គឺជាអ្នកមានចំណូលចិត្តក្នុងការធ្វើដំណើរផ្សងព្រេង និងជាអ្នកថតរូប រួមទាំងផលិតវីដេអូផ្សព្វផ្សាយឯករាជ្យមួយរូប។ លោកបានចាប់ផ្ដើមនូវការផ្សងព្រេងតាំងតែពីឆ្នាំ២០១៨ ដោយការជិះកង់ផ្សងព្រេងផ្លូវឆ្ងាយៗ ដែលលោកមិនធ្លាប់បានធ្វើពីមុនមក។

បន្ទាប់ពីដំណើរផ្សងព្រេងបានមួយលើកកាលពីគ្រានោះមក លោកកាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើការធ្វើដំណើរទៅតំបន់ដាច់ស្រយាលដើម្បីដកស្រង់យកបទពិសោធន៍ថ្មីៗពីការរស់នៅរបស់ប្រជាជន។ តំបន់ដែលយុវជនរូបនេះនិយមទៅគឺតំបន់ដែលមានធនធានធម្មជាតិកម្រៗ ដូចជាតំបន់ព្រៃឡង់ តំបន់ព្រៃទឹក​ភ្លៀងអារ៉ែង និងលើភ្នំខ្នងផ្សាជាដើម។

រាល់ដំណើរកម្សាន្ដរបស់លោកគឺច្រើនតែធ្វើឡើងរបៀបពុះពារជំនះឧបសគ្គ ដូចជាជិះកង់ និងម៉ូតូធំ។ ក្នុងរយៈពេលជាងប្រមាណ៤ឆ្នាំមកនេះ លោកបានកត់សម្គាល់ឃើញពីភាពប្រែប្រួលនៃតំបន់នានា បន្ទាប់ពីលោកបានទៅលេងកម្សាន្ដហើយ។ ភាពប្រែប្រួលដែលលោកលើកឡើងនេះគឺសំដៅលើការប្រែប្រួលបែបវិជ្ជមាន ដោយលោកបានរៀបរាប់ថា ៖

“អ្នកគាំទ្ររបស់ខ្ញុំនៅយូធូប ចាប់ផ្តើមស្រលាញ់តំបន់អេកូទេសចរណ៍ធម្មជាតិ ពួកគេចាប់ផ្តើម​ទៅទីនោះ ជាបន្តបន្ទាប់ដោយកង់ដែរ ឬដោយម៉ូតូ។ ម្យ៉ាងទៀត ក្នុងដំណើរកម្សាន្ដទាំងនោះ ខ្ញុំក៏ធ្លាប់បានប្រទះនូវការប្រព្រឹត្តបទល្មើសព្រៃឈើដែរ ប៉ុន្តែយ៉ាងណា វាអាចនឹងត្រូវបាត់បង់ទៅវិញ នៅពេលដែលតំបន់មួយនោះមានមនុស្សទៅលេងកម្សាន្ដច្រើន”

យុវជនរូបនេះក៏បានបញ្ជាក់អំពីគោលបំណងនៃការធ្វើដំណើរផ្សងព្រេងរបស់ខ្លួនដែរថា៖

“គោលបំណងរបស់ខ្ញុំគឹស្វែងរកការពិតនៃជីវិត! ខ្ញុំតែងតែធ្វើដំណើរទៅកន្លែងជាច្រើន ជួបមនុស្សច្រើន ហើយផលិតវីឌីអូឯកសារពីការធ្វើដំណើរផ្សងព្រងទាំងអស់នេះ ដើម្បីលើកទឹកចិត្តយុវជន និងសង្គម​ឲ្យយកចិត្តទុកដាក់លើតំបន់អេកូទេសចរណ៍ធម្មជាតិ និងអំពីសារៈសំខាន់នៃធម្មជាតិ​មកលើការ​រស់នៅ​របស់យើងទាំងអស់គ្នា”

មិនត្រឹមតែជាការជួយផ្សព្វផ្សាយពីសារៈសំខាន់នៃធនធានធម្មជាតិ យុវជនរូបនេះក៏សុំអំពាវនាវឱ្យមានការចូលរួមការពារនូវអ្វីដែលកម្ពុជាកំពុងមាន និងមិនគួរបំភ្លេចបំផ្លាញធនធានធម្មជាតិឡើយ ផ្ទុយទៅវិញ គួរតែទុកនូវសម្បត្តិធម្មជាតិទាំងអស់នោះដើម្បីរកចំណូលចូលក្នុងសហគមន៍ សង្គមជាតិ និងប្រទេសជាតិ ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងបរិស្ថានបានរៀបចំវេទិកាស្តីពីការការពារ និងអភិរក្ស​ធនធានធម្មជាតិ ក្រោមប្រធាន​បទ «ការធ្វើពិពិធកម្មមុខរបរ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាសហគមន៍បន្តដាំដំណាំ ចិញ្ចឹមសត្វ ដាំឈើ​ដើម្បីធានាបាននូវសេដ្ឋកិច្ច សន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ​«តំបន់អភិរក្ស ជាសសរកន្លោងសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច សង្គម វប្បធម៌ ជាពិសេស ជីវភាពសហគមន៍»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី