ក្រុមហ៊ុនមួយត្រូវការដី ១៥ហិកតា ដើម្បីដាំមនពង្រីកផលិតកម្មសូត្រ

ភ្នំពេញ ៖ ក្រុមហ៊ុនសិប្បករអង្គរ ដែលមានមូលដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប កំពុងត្រូវការដីចំនួន១៥ហិកតាដើម្បីដាំដើមមនសម្រាប់ពង្រីកផលិតកម្មសូត្រនៅកម្ពុជា។

ទាក់ទងនឹងរឿងនេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអ្នកនាំពាក្យទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានពិភាក្សាការងារជាមួយអ្នកជំនាញផ្នែកដំណាំមននៃក្រុមហ៊ុនសិប្បករអង្គរកាលពីចុងសប្តាហ៍មុននេះ។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីតាំងដីទំហំ ១៥ហិកតា ដែលក្រុមហ៊ុនសិប្បករអង្គរមានបំណងចង់ដាំដើមមនបន្ថែម ដើម្បីឈានទៅចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រសម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរពីអតិថិជនមានកំណើនយ៉ាងគំហុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា៖ តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សា៣លើកក្នុងរយៈពេល៥ខែកន្លងមក និងផ្អែកតាមការឯកភាពជាគោលការណ៍ពីឯកឧត្តម ឌិត ទីណា  រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ដល់ការសហការគាំទ្រផ្ដល់ជំនួយបច្ចេកទេស និងផ្ដល់ដើមមនដល់ក្រុមហ៊ុនសម្រាប់បម្រើដល់ការដាំដុះបន្ថែមនាពេលអនាគត ។​

នៅក្នុងរយៈពេល៥ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ និងបានពន្យល់អំពីបច្ចេកទេសនៃការដាំដុះដំណាំមនឱ្យស្របទៅតាមទីតាំងភូមិសាស្ត្រ និងសណ្ឋានដីនៅទីនោះ។ 

ឆ្លើយតបនឹងសំណើពីក្រុមហ៊ុនសិប្បករអង្គរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រីករាយសហការផ្ដល់ការគាំទ្រក្នុងការបង្កាត់ពូជដង្កូវនាងដើម្បីស្វែងរកពូជថ្មីៗដែលធន់និងអាកាសធាតុ ផ្តល់ទិន្នផលសរសៃសូត្រខ្ពស់។ អគ្គនាយកដ្ឋានកសិកម្មនឹងបន្តធ្វើការជាមួយក្រុមហ៊ុន ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសក្នុងការដាំដុះនិងការការប្រមូលផល ព្រមទាំងសហការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកើតទ្បើង ទាំងពេលនេះ និងពេលអនាគត។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា កាលពីពេលកន្លងទៅ ការអភិរក្សសិប្បកម្មសូត្រគឺជាការរួមចំណែកជួយថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណ ព្រមទាំងដួងព្រលឹងជាតិខ្មែរទៅកាន់ប្រជាជននៃពិភពលោក។ លើសពីនេះ  វាក៏នឹងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បង្កើនប្រាក់ចំណូល ក៏ដូចជាកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។

ទោះជាយ៉ាងណា យ៉ាងហោចណាស់ កម្ពុជាត្រូវការការដាំដុះដើមមនសម្រាប់ចិញ្ចឹមដង្កូវនាងប្រមាណ ៤ម៉ឺនហិកតា ទើបអាចផលិតបានសូត្រ ៤០០ តោនក្នុងមួយឆ្នាំៗបាន ខណៈដែលបច្ចុប្បន្ន ទើបមានការដាំដុះប្រមាណ ១០០ ហិកតាប៉ុណ្ណោះ។ នេះបើតាមការអះអាងពីអ្នកជំនាញក្នុងវិស័យផលិតសូត្រកម្ពុជា។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្លឹកមនគឺជាអាហារមូលដ្ឋានសម្រាប់ដង្កូវនាងមានឈ្មោះថា Bombyx mori ។ ដង្កូវនាង ប្រភេទនេះ ចិញ្ចឹមខ្លួនលើការស៊ីចំណីស្លឹកមនតែមួយមុខគត់ (មនMorus)។គោលបំណងនៃការដាំដុះមនឱ្យបានល្អ គឺដើម្បីផលិតឱ្យបានច្រើននូវបរិមាណស្លឹក មនដែលមានគុណភាព និងផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់។ ដើម្បីបង្កើនផលិតផលស្លឹកមន ព្រមទាំងកាត់បន្ថយតម្លៃផលិតកម្ម ត្រូវមានការពឹងផ្អែកលើការអនុវត្តសកម្មភាពបច្ចេកទេសជា ច្រើនដូចជា ការគិតពីសេដ្ឋកិច្ចនៃបរិមាណជីត្រូវប្រើប្រាស់ ការតាក់តែងមែក និងការជ្រើសយកកម្មវិធីស្រោចស្រពសមស្រប។ បន្ថែមលើនេះទៀត ត្រូវសិក្សាពីទិដ្ឋភាពទូទៅនៃការដាំ ដំណាំ និងសិក្សាពីលទ្ធភាពផលិតស្លឹករបស់ដំណាំមនតាមលក្ខណៈសេដ្ឋកិច្ច។

ដោយមានការទទួលយកនូវបច្ចេកទេសនៃផលិតកម្មដំណាំមនតាមបែបវិទ្យាសាស្ត្រ គេអាចប្រមូលផលស្លឹកមនបាន ២០តោន ក្នុងផ្ទៃដីបានដាំ ១ហិកតា ហើយអាចទទួលត្រលប់មកវិញដោយផលិតបានសំបុកដង្កូវនាងជាមធ្យម ១០០០គីឡូក្រាម និងផលិតបានជាសរសៃ សូត្រចំនួន ១៥០ គីឡូក្រាម។ ដោយធ្វើការប្រៀបធៀបតម្លៃជាមួយដំណាំដទៃទៀត វាត្រូវ បានគេប៉ាន់ស្មានថា តម្លៃរបស់សូត្រដែលផលិតបានជាក់ស្តែងច្រើនជាងតម្លៃរបស់ស្រូវ និង តម្លៃរបស់ដំណាំដទៃទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ