កសិករម្នាក់ដាំននោងនៅខេត្តត្បូងឃ្មុំ អាចរកចំណូលបានជាង ៤លានរៀលក្នុងមួយខែ

ត្បូងឃ្មុំ ៖ ជាការពិត ការដាំដំណាំមិនចាំបាច់ទាល់តែមានកសិដ្ឋានធំៗ ឬដំណាំដែលពេញនិយមនោះទេ ជូនកាល ដំណាំបន្ទាប់បន្សំដែលគេមិនសូវចាប់អារម្មណ៍ទៅវិញនោះទេ ដែលមានតម្រូវការទីផ្សារពិតប្រាកដ។ ជាក់ស្ដែងដូចជា ដំណាំ ននោង ត្រឡាច ត្រសក់ជាដើម ច្រើនតែត្រូវបានប្រជាកសិករដែលមានដីនៅទំនេរជ្រើសរើសដាំនៅជុំវិញផ្ទះ សម្រាប់ហូបក្នុងគ្រួសារ ប៉ុន្តែដំណាំទាំងនេះក៏នៅតែមានតម្រូវការលើទីផ្សារផងដែរ។ ដោយឃើញឱកាសនេះ កសិករមួយរូបរស់នៅឃុំល្ងៀង ខេត្តត្បូងឃ្មុំ បានជ្រើសរើសដាំដំណាំ ត្រឡាច និងននោង ប៉ុន្តែដំណាំដែលកសិកររូបនេះផ្ដោតសំខាន់ គឺដំណាំននោង ដែលដាំនៅលើដីទំហំ ២០ គុណនឹង ៦០ ម៉ែត្រ។

កសិករ អ៊ុន ម៉េងអ៊ាន់ បានរៀបរាប់ឱ្យដឹងថា លោកបានចាប់ផ្ដើមដាំននោងបាន ៣ឆ្នាំហើយ ដោយសារតែវាស្រួលដាំ ស្រួលថែទាំ ហើយមិនងាយខូច ចំណែកឯសត្វល្អិតក៏មិនសូវមាននោះដែរ ហើយការដាំដុះទៀតសោត កសិកររូបនេះធ្វើឡើងតាមទម្លាប់ធម្មតាតែប៉ុណ្ណោះ ដូចជា មុននឹងដាំននោង គឺត្រូវធ្វើដីឱ្យស្អាត បន្ទាប់មកទើបចាប់លើករង ធ្វើទ្រើង និងដាក់ជីលា មកសត្វសម្រាប់ទ្រាប់បាតដំណាំ។ ក្រោយមកទៀត ចាប់ផ្ដើម ក្រាលកៅស៊ូពីលើរងដំណាំ និងចោះជារន្ធសម្រាប់ដាក់កូនដំណាំ ឬគ្រាប់ពូជ។

លោកបានចែករំលែកបន្តទៀតថា ចំពោះការដាំ ត្រូវទុកគម្លាតពីគល់មួយទៅគល់មួយក្នុងចម្ងាយ ១ម៉ែត្រ ព្រោះកាលណា យើងដាក់ជិតពេក ផ្លែក៏មិនបានច្រើនដែរ។ បន្ទាប់ពីដាក់គ្រាប់ពូជប្រហែល២០ថ្ងៃ ននោងនឹងចាប់ផ្ដើមលូតលាស់ ហើយចាប់ផ្ដើម បោះដៃតោងទ្រើងដែលបានរៀបចំទុក និងក្នុងរយៈពេលប្រហែល ២ខែ គឺអាចប្រមូលផល បានហើយ។

សម្រាប់ការថែទាំវិញ លោកបញ្ជាក់ថា ៖ អ្វីដែលត្រូវយកចិត្តទុកដាក់គឺ ដើរតុបតែងដៃរបស់វា ដោយធ្វើយ៉ាងណាឱ្យវាតោងទ្រើងឱ្យមានរបៀបរៀបរយ ហើយពេលផ្លែក៏ដូច្នោះដែរ ត្រូវដើរ ទម្លាក់ក្ដិបរបស់វាមកក្រោម ដើម្បីឱ្យផ្លែវាស្រលូនល្អ។

សម្រាប់បញ្ហាសត្វល្អិតវិញ ដំណាំននោងច្រើនតែជួបប្រទះបញ្ហាអណ្ដើកមាស ដូច្នេះហើយលោក លើកទឹកចិត្តឱ្យកសិករប្រើប្រាស់ថ្មាំសម្លាប់សត្វល្អិត ប៉ុន្តែត្រូវប្រើក្នុងកម្រិតមួយទាប ដោយមិនឱ្យ ប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ ក្រៅពីនោះ គឺកសិករអាចបន្តប្រើប្រាស់ជីលាមកសត្វ ជីសរីរាង្គ ឬប្រភេទជីទឹកផ្សេងទៀតបាន។ ដោយឡែក សម្រាប់ការប្រមូលផលវិញ កសិកររូបនេះបានរៀបរាប់ថា ក្នុងមួយរដូវកាល អាចប្រមូលបាន៣តោន ដោយប្រមូលផលរាល់ថ្ងៃ ១ថ្ងៃ បាន១០០គីឡូ ហើយរយៈពេល ប្រមូលគឺ១ខែ។

ខណៈការលក់វិញ គឺ១តោន បានតម្លៃ១លានរៀលកន្លះ ដូច្នេះកសិករ អ៊ុន ម៉េងអ៊ាន់ អាចរកចំណូល បាន ៤លានកន្លះ ក្នុងមួយរដូវកាល។ តាមរយៈបទពិសោធន៍ជោគជ័យនេះ លោកក៏លើកទឹកចិត្តឱ្យកសិករផ្សេងទៀតងាកមកដាំដុះដំណាំ ប្រភេទនេះ ដោយវាងាយស្រួលដាំ ចំណាយតិច និងអាចរកចំណូលបានច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច