ងាយៗ គ្រាន់តែចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិកនៅក្បែរផ្ទះ ក៏អាចទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃ

ភ្នំពេញ ៖ អង្ក្រងជាសត្វល្អិតមួយប្រភេទរស់នៅតាមព្រៃ ដើមឈើ ឬមែកឈើផ្សេងៗ ដែលបងប្អូនយើងអាចកាច់សំបុកអង្ក្រងធម្មជាតិទាំងនោះបាន ឬដោយអង្រួនយកអង្ក្រង និងពងមកច្នៃចម្អិនអាហារបានយ៉ាងឆ្ងាញ់ពិសា។ ដោយឡែក ក្រៅពីអង្ក្រងធម្មជាតិ គេក៏អាចចិញ្ចឹមអង្ក្រងក្នុងដបប្លាស្ទិក ជិតផ្ទះ និងអាចទទួលបានទិន្នផលល្អមិនចាញ់អង្ក្រងធម្មជាតិនោះទេ ហើយអ្វីដែលកាន់តែពិសេសគឺអាចលក់បានក្នុងតម្លៃថ្លៃថែមទៀតផង។  

ដោយសារកំណើននៃចំនួនអ្នករកអង្ក្រងកើនឡើង ស្របនឹងតម្រូវការច្រើន ជាពិសេស ការប្រើប្រាស់ថ្នាំពុលលើដំណាំចម្រុះផងនោះ អង្ក្រងដែលជាសត្វពឹងអាស្រ័យធម្មជាតិអាចប្រឈមនឹងការផុតពូជប្រសិនបើគ្មានអ្នកចិញ្ចឹមនោះទេ។ ក្នុងនោះ ចំពោះបច្ចេកទេសចិញ្ចឹមអង្ក្រងដើម្បីអាចទទួលបានផលល្អ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែអាចធ្វើបានជាមួយនឹងចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

ចំពោះពូជ គេត្រូវការយកពូជអង្ក្រងពីក្នុងព្រៃដើម្បីមកចិញ្ចឹម និងឱ្យចំណីនៅទីកន្លែងដែលគេបានរៀបចំទុក។ ការរៀបចំរួមមាន ធ្នើដាក់ដប ឬកំប៉ុងជ័រផ្សេងៗធ្វើជាសំបុកអង្ក្រង ដែលកំប៉ុងនេះត្រូវលាងសម្អាត និងជូតឱ្យបានស្ងួតល្អមុនពេលដាក់អង្ក្រងចូល។ ចំណែកធ្នើវិញ ត្រូវដាក់ប្រេងម៉ាស៊ីននៅតាមជើងសរសចៀសវាងអង្ក្រងចេញពីធ្នើ។

នៅពេលដាក់អង្ក្រងចូលដបហើយ វានឹងធ្វើការកាច់សំបុកដោយខ្លួនឯងតែម្ដង ហើយវាអាចលូតលាស់ពីពងអង្ក្រងទៅជាអង្ក្រងពេញរូបរាងប្រើរយៈពេលប្រមាណ ១៥-២០ថ្ងៃ។

ការចិញ្ចឹមសត្វប្រភេទនេះក៏មិនងាយស្រួលប៉ុន្មានដែរ ដោយសារសត្វអង្ក្រងជាសត្វល្អិត ទន់ខ្សោយ និងមានអាយុខ្លី ដែលអ្នកចិញ្ចឹមត្រូវគ្រប់គ្រងពន្លឺឱ្យបានគ្រាប់គ្រាន់ និងថែទាំឱ្យបានដិតដល់ ជាពិសេសការឱ្យចំណីផ្ទាល់តែម្ដង។ មួយវិញទៀត យើងត្រូវប្រុងប្រយ័ត្នគឺ អង្ក្រងជាសត្វមិនចូលចិត្តកន្លែងក្ដៅ និងកន្លែងមានសំឡេងរំខាន ដែលយើងត្រូវពិនិត្យឱ្យបានល្អលើទីតាំងចិញ្ចឹមផ្ទាល់តែម្ដង។

ពាក់ព័ន្ធនឹងចំណីរបស់សត្វអង្ក្រង គេអាចប្រើជាសាច់មាន់ស្ងោរ ឬសត្វចង្រិត ហើយទឹកត្រូវលាយស្ករឱ្យមានរសជាតិផ្អែម ដោយសារអង្ក្រងជាសត្វផឹកទឹកដមផ្កា ហេតុនេះការប្រើទឹកស្ករជំនួសគឺមានប្រសិទ្ធភាពខ្ពស់។ ការឱ្យចំណី គេអាចឱ្យតែម្ដងក្នុងមួយថ្ងៃនៅពេលណាឃើញចំណីអស់ តែទឹកត្រូវដាក់ច្រើនដងដោយសារសត្វប្រភេទនេះចូលចិត្តផឹកទឹកច្រើន។ បន្ថែមលើនេះ ក្រៅពីទឹកស្ករ គេក៏អាចយកទឹកអំពៅក៏អាចដាក់ឱ្យអង្ក្រងបានដែរ ដែលចាត់ទុកជាអាហារប៉ូវមួយសម្រាប់សត្វអង្ក្រង។ 

ចំពោះដើមទុនវិញ ការចិញ្ចឹមអង្ក្រងពុំត្រូវចំណាយច្រើននោះទេ ដោយសារអង្ក្រងពូជគេចាប់យកពីក្នុងព្រៃត្រូវចំណាយលើថ្លៃធ្វើដំណើរ ហើយអ្វីដែលត្រូវចំណាយគឺការរៀបចំដូចជា ធ្វើធ្នើ ទិញដប និងចំណាយលើចំណីប្រចាំថ្ងៃប៉ុណ្ណោះ។

ផលលំបាកចំពោះការចិញ្ចឹមអង្ក្រងគឺប្រឈមមុខនឹងការផុតពូជដោយសារអាយុនៃអង្ក្រងឈ្មោលគឺខ្លី ហើយវាងាយត្រូវបានសត្វស៊ីដូចជាគីង្គក់ កង្កែប ថ្លែនជាដើម ដែលទាមទារឱ្យមានការយកចិត្តទុកខ្លាំង។ ក្រៅពីសត្វដទៃស៊ី អង្ក្រងគ្នាឯងក៏ស៊ីគ្នាឯងដូចគ្នា ប្រសិនបើយើងមិនចាប់អារម្មណ៍ ឬក៏ថែទាំឱ្យបានដិតដល់នោះទេ។

គួរបញ្ជាក់ដែរថា រវាងអង្ក្រងក្នុងព្រៃ និងអង្ក្រងចិញ្ចឹម គឺមិនខុសគ្នាទេ តែអង្ក្រងចិញ្ចឹមគឺស្អាត និងមានអនាម័យជាងដោយសារវាជាសត្វដែលយើងចិញ្ចឹមឱ្យចំណី និងគ្រប់គ្រងផ្ទាល់ ឯអង្ក្រងក្នុងព្រៃគឺវារកចំណីស៊ីដោយខ្លួនឯង ជួនកាលវាស៊ីសាកសព ឬក៏របស់មិនល្អ ដែលអាចជាប់កម្ទិចកម្ទីមិនល្អពេលយើងកាច់យកមកដាក់៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស