ថ្មីទៀតហើយ ! នំប៉័ងត្នោត រសជាតិឆ្ងាញ់ប្លែក កំពុងទទួលប្រជាប្រិយភាពខ្លាំង

ភ្នំពេញ ៖ ត្នោត ជារុក្ខជាតិមួយប្រភេទ ផ្តល់ប្រយោជន៍យ៉ាងច្រើន រាប់តាំងពីស្លឹកត្នោត ដើមត្នោត ធាងត្នោត គ្រាប់ត្នោត ទឹកត្នោត ពិសេស គឺផ្លែត្នោតទុំ ដែលគេអាចយកមកធ្វើជានំត្នោត អន្សមត្នោត និងអាកោត្នោត។ ដោយឡែកថ្មីៗនេះ ផ្លែត្នោតទុំត្រូវបានគេយកទៅកែច្នៃទៅជានំប៉័ងមួយប្រភេទ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ថ្មីប្លែក និងទទួលបានការគាំទ្រជាងខ្លាំងនៅលើទីផ្សារ។

CHRIZT BEN ជាយីហោហាងផលិត និងនំប៉័ងកែច្នៃរសជាតិផ្លែត្នោតទុំ សាច់នំទន់ល្មើយ រសជាតិឆ្ងាញ់ ក្លិនឈ្ងុយប្លែក និងមានអ្នកនិយមទទួលទាននំប៉័ងគាំទ្រគួរឲ្យកត់សម្គាល់។

លោក ប៊ុន វុធឌីកា ស្ថាបនិកហាងនំប៉័ង CHRIZT BEN បានប្រាប់ AMS យ៉ាងដូច្នេះថា ៖

“ដំណើរដើមទងនៃការបង្កើតជានំប៉័ងរសជាតិត្នោតទុំនេះ គឺក្រោយពេលខ្ញុំមកពីបរទេស ហើយខ្ញុំទៅលេងម្ដាយខ្ញុំនៅខេត្តកំពង់ស្ពឺ ខ្ញុំនឹកឃើញដល់នំអាកោត្នោត តែអត់មានលក់ដោយសារអត់មានតម្រូវការ តែដើមត្នោតនៅខេត្តកំពង់ស្ពឺគឺមានច្រើនជាងគេបំផុត ហើយផ្លែត្នោតនេះទៀតសោតទុំជ្រុះចោល ខ្ញុំក៏គិតថាប្រសិនបើខ្ញុំមានហាងនំប៉័ង ខ្ញុំត្រូវតែបង្កើតនូវនំប៉័ងត្នោតនេះឡើង ដើម្បីបានរសជាតិដែលខ្ញុំចូលចិត្ត”

លោកបន្តឲ្យដឹងថា បច្ចុប្បន្ន នំប៉័ងត្នោតនៅក្នុងហាងរបស់លោកមានប្រភេទផ្សេងៗគ្នា រួមមាន នំប៉័ងត្នោតដើម ក្ដឹបនំប៉័ងត្នោត នំប៉័ងត្នោតលាយសាច់ផាត់ និងនំប៉័ងត្នោតលាយហត់ដក ដែលមានរសជាតិឆ្ងាញ់បានពីការលាយសាច់ត្នោតស្រស់ៗជាមូយគ្រឿងផ្សំនំប៉័ងតាមបែបអឺរ៉ុប ដែលអាចឱ្យអ្នកបរិភោគទទួលបាននូវឱជារសថ្មីប្លែកពីក្លិនផ្លែត្នោតទុំផងដែរ។  

ម្ចាស់ហាងខាងលើបានរៀបរាប់ពីការផលិតផងដែរថា ៖

“ដើម្បីក្លាយជានំប៉័ងត្នោតមួយបានយើងត្រូវការផ្លែត្នោតទុំណាដែលថ្មីៗ រួចយកមកដំឱ្យទន់ បកសំបកចេញ និងដាក់ត្រាំទឹក។ បន្ទាប់ពីត្រាំទឹកហើយ យើងយកវាទៅឈូសដើម្បីបានជាសាច់ត្នោតទុកសម្រាប់លាយជាមួយម្សៅតាមរូបមន្ត វាយចូលគ្នាដោយម៉ាស៊ីន រួចយកវាទៅអង្កន់តាមទំហំនំប៉័ង។ បន្ទាប់ពីនេះ គេទុកបំណែកម្សៅដែលបានកាត់ហើយនោះរយៈពេល ១ម៉ោងកន្លះទៅ ២ម៉ោងឱ្យឡើង ទើបយកទៅដុតរយៈពេល ២០-២៥ នាទីជាការស្រច”

ដោយឡែក ទាក់ទងទៅនឹងយុទ្ធសាស្ត្រទីផ្សារ លោក វុធដីកា បង្ហើបដែរថា ៖

“យើងត្រូវប្រើយុទ្ធសាស្រ្តដែលអាចបត់បែនបានតាមរដូវកាលក៏ដូចជាចំណង់ចំណូលចិត្តរបស់អតថិជន…យើងមាន promotion នៅរដូវបុណ្យទាន ឬឱកាសពិសេសផ្សេងៗ ដើម្បីឱ្យអតិថិជនបានដឹង បានស្គាល់ពីរសជាតិនំប៉័ងរបស់យើង …ក្រោយគេបានដឹង និងស្គាល់រសជាតិនំប៉័ងរបស់យើងហើយ យើងនឹងមិនពិបាកលក់នោះទេ”

ជាមួយគ្នានេះ លោកក៏បានផ្ដល់ជាមតិផងដែរថា ក្នុងនាមជាម្ចាស់អាជីវកម្មមួយ គេត្រូវមានចំណេះដឹងគ្រប់ផ្នែក ក៏ដូចជាមានភាពបត់បែននៅគ្រប់កាលៈទេសៈផងដែរ។ ចំណេះដឹងដែលម្ចាស់ហាងមួយរូបត្រូវចេះរួមមានដូចជា ផ្នែកទីផ្សារ គណនេយ្យ គ្រប់គ្រងបុគ្គលិក និងរដ្ឋបាល និងចេះមើលរបាយការណ៍ហិរញ្ញវត្ថុជាដើម ដែលអាចដឹងពីទិដ្ឋភាពទាំងមូលនៅក្នុងហាង មិនថាការលក់កើនឡើង ឬធ្លាក់ចុះបែបណា គួរទិញវត្ថុធាតុដើមណាទុកបានយូរ ឬទុកបានរយៈពេលខ្លី ហើយរបាយការណ៍ហិរញ្ញវត្ថុមានការប្រែប្រួលរបៀបណាក្នុងស្ថានភាពបែបណា។ ដូច្នេះម្ចាស់ហាងត្រូវតែមានភាពបត់បែនក្នុងការរកស៊ី។

ចំពោះបញ្ហាប្រឈម លោកបានបញ្ជាក់ដែរថា ភាគច្រើនកើនឡើងនៅពេលមានការបញ្ជាទិញច្រើនពីសំណាក់អតិថិជនរហូតពុំអាចធ្វើទាន់ពេល ការផ្គត់ផ្គង់មានភាពយឺតយ៉ាវដែលប៉ះពាល់អារម្មណ៍ភ្ញៀវ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចរក្សាបាននូវកិច្ចដំណើរការលក់ប្រកបដោយភាពជោគជ័យខ្ពស់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ចំពោះការធ្វើបដិសណ្ឋារកិច្ចគ្រប់អតិថិជនប្រកបដោយយកចិត្តទុកដាក់ បុគ្គលិកត្រូវចេះរួសរាយរាក់ទាក់ ចេះប្រើពាក្យសម្ដីពីរោះ និងពន្យល់ភ្ញៀវឱ្យយល់ពីដំណើរការផលិត និងភាពយឺតយ៉ាវ។

ជាមតិចូលរួមសម្រាប់អ្នកចង់ចាប់ផ្ដើមអាជីវកម្ម ស្ថាបនិកហាងនំប៉័ង CHRIZT BEN បានបញ្ជាក់ថា ដើម្បីបង្កើតជាអាជីវកម្ម និងធ្វើឱ្យអាជីវកម្មមានភាពរលូន គប្បីត្រូវរកអ្វីដែលថ្មី កុំធ្វើតាមគេ មួយវិញទៀតមុនពេលចាប់ផ្តើមបង្កើតអាជីវកម្មអ្វីក៏ដោយ ត្រូវចេះមូលដ្ឋានគ្រឹះរបស់អាជីវកម្មនោះ មិនថាទោះជាហាងនំប៉័ង ឬភោជនីយដ្ឋាននោះទេ ចុងក្រោយគឺម្ចាស់អាជីវម្មត្រូវតែពូកែលក់ មានន័យថាការលក់ចេញពីចិត្ត និងភាពស្មោះត្រង់ដល់អតិថិជន ស្វែងយល់ទឹកចិត្តអតិថិជនចង់បានអ្វី ចង់បានរសជាតិយ៉ាងណា មានការកែលម្អក៏ដូចជាប្រែប្រួលអ្វីខ្លះ តែក៏ត្រូវប្រាកដប្រជាចំពោះរសជាតិដើមរបស់ខ្លួនដែលធានាថាប្លែកពីគេផងដែរ។ សម្រាប់អនាគត លោក ប៊ន វុធឌីកា ពង្រីកបើកហាងនំប៉័ងយីហោ CHRIZT BEN នេះឱ្យមានសាខានៅទូទាំងរាជធានីភ្នំពេញ ហើយបើអាចបន្តទៅដល់បណ្តាខេត្តមួយចំនួនទៀត ដើម្បីអាចឲ្យមនុស្សជាច្រើនបានស្គាល់ និងភ្លកសរសជាតិនំប៉័ងត្នោតឲ្យកាន់តែទូលាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក