គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពៀតឥណទានសរុបប្រមាណជាង៤០០លានដុល្លារអាមេរិក

ភ្នំពេញ ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហៅកាត់ថា ARDB បានថ្លែងឱ្យដឹងថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤ ធនាគារ មានសំពៀតឥណទានសរុបចំនួន ៤៣១ លានដុល្លារអាមេរិក ក្នុងនោះសំពៀតឥណទានបៃតងសរុប១៨លានដុល្លារអាមេរិក ដែលបានគាំទ្រដល់វិស័យស្រូវអង្ករ និងបន្លែសុវត្ថិភាពនៃវិស័យកសិកម្ម។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ADFIAP បានថ្លែងរបាយការណ៍នេះ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៤៧» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២៤ ក្រោមប្រធានបទ «តួនាទីរបស់ DFIs ក្នុងប្រព័ន្ធអេកូហិរ​ញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ការដាំដុះអាកាសធាតុឆ្លាតវៃ និងអនាគតប្រកបដោយចីរភាព»។

ក្នុងវេទិកានោះ ឯកឧត្តម បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជា ជាប្រទេសផលិត និងនាំចេញកសិផលដ៏សំខាន់មួយក្នុងពិភពលោក កម្ពុជាក៏មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើបរិវត្តកម្មវិស័យកសិកម្មឱ្យកាន់តែទំនើប មានផលិតភាព និងភាពធន់ខ្ពស់ជាងមុននឹងអាកាសធាតុផងដែរ ។ ជាការកត់សម្គាល់ វិស័យកសិកម្ម ត្រូវបានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្នុងយុទ្ធសាស្ត្របញ្ច​កោណ ណាក់កាលទី១ ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ៖ កិច្ចប្រជុំនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូរវាងស្ថាប័នហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តល់ឱកាសសម្រាប់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈស្តីពីការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់ខ្លួន។

សូមជម្រាបថា ARDB នៃប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់ ADFIAP តាំងពីឆ្នាំ ២០០៥។ ARDB បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទានពិសេសដើម្បីគាំទ្រតួអង្គទាំងអស់នៅក្នុងខ្សែសង្វាក់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គម។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ជាវិធានការជាក់លាក់ សំដៅជំរុញអន្តរកាលឆ្ពោះទៅរកប្រព័ន្ធស្បៀងដែលមានលក្ខណៈទំនើប និងប្រកបដោយចីរភាព តាមរយៈការធ្វើទំនើបកម្ម និងការធ្វើពាណិជ្ជនីយកម្ម ខ្សែច្រវាក់តម្លៃកសិកម្ម ការលើកកម្ពស់ការវិនិយោគសាធារណៈ និងឯកជន នៅក្នុងវិស័យកសិកម្ម ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងការគ្រប់គ្រងស្ថាប័ន និងការកែទម្រង់បទប្បញ្ញត្តិ ។

ធនាគារ ARDB បាន និងកំពុងសហការយ៉ាងជិតស្និទ្ធិ ជាមួយដៃគូយុទ្ធសាស្ត្រជាតិ និងអន្តរជាតិ ដើម្បីផ្សារភ្ជាប់គោលដៅរបស់ខ្លួនជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ នៅឆ្នាំ២០២២ ធនាគារ ARDB បានបង្កើតនាយកដ្ឋានហិរញ្ញប្បទានបៃតង ក្នុងគោលបំណងចូលរួមកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឱ្យវិស័យកសិកម្មសម្របខ្លួនបានទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការផ្តល់ទុនបង្វិល និងការគាំទ្រដល់ការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ។

គួរបញ្ជាក់ថា ធនាគារ ARDB នឹងបន្តកិច្ចខិតខំប្រឹងប្រែងសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកៀរគរធនធានបន្ថែមសម្រាប់គាំទ្រគម្រោងបៃតងក្នុងវិស័យកសិកម្ម ព្រមទាំងសម្រេចបានគោលដៅធំៗរបស់ខ្លួន ដែលរួមមានការក្លាយជាស្ថាប័នដែលទទួលបានហិរញ្ញប្បទានផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង (Accredited Entity) និងការក្លាយជាធនាគារអាកាសធាតុជាតិនាពេលអនាគត ។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ លើកកម្ពស់តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ស្របជាមួយនឹងយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារ ARDB បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអភិវឌ្ឍន៍ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្នុងរយៈពេល៥ខែ កម្ពុជា ប្រមូលចំណូលសារពើពន្ធបាន​ជាង​ ៣,៥ ពាន់លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្នុងរយៈពេល៥ខែ ក្នុងឆ្នាំ២០២៦​នេះ កម្ពុជា​បានប្រមូល​ចំណូលសារពើពន្ធ ដែលមានចំណូលពន្ធដារ និងចំណូល​ពន្ធគយ​សរុប​បានប្រមាណ ៣,៥ពាន់​លានដុល្លារអាម៉េរិក សម្រាប់​ចាត់ចែងកា​រចំណាយរបស់រាជរដ្ឋាភិបាល

ទីផ្សាររថយន្តអគ្គិសនីនៅហ្វីលីពីនកើនឡើងខ្លាំងមិនធ្លាប់មាន ខណៈការផ្គត់ផ្គង់មានកម្រិតនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសហ្វីលីពីនត្រូវបានលក់ចេញប្រមាណ ១ ៤០០០ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ២០២៦ ដែលស្ទើរតែស្មើពាក់កណ្តាលនៃចំនួនលក់សរុប ៣២ ០០០ គ្រឿងពេញមួយឆ្នាំ ២០២៥

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/06/2026

ចិន សាងសង់មូលដ្ឋានបាញ់មីស៊ីលថ្មីនៅក្បែរឃ្លាំងផ្ទុកគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្រូវ

​ចិន​​ក្លាយ​ជា​គោលដៅចម្បង​សម្រាប់​វិនិយោគិនលំដាប់កំពូលៗ​បំផុត​ក្នុង​ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ប្រទេសចិន បាននិងកំពុងក្លាយជាគោលដៅចម្បងសម្រាប់វិនិយោគិនដែលជាអ្នកមានៗបំផុតនៅលើពិភពលោក ដោយសារវិស័យបច្ចេកវិទ្យាមានភាពជឿនលឿន និងគោលនយោបាយគាំទ្រដែលមានភាពអំណោយផល

កម្ពុជាត្រៀមថវិកា ​៣២ ​ពាន់​លាន​ដុល្លារសម្រាប់ការវិនិយោគបៃតង ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

ក្រសួងបរិស្ថានរបស់កម្ពុជា បានត្រៀមថវិកាជាង ៣២ ពាន់លានដុល្លារ សម្រាប់ការវិនិយោគបៃតង ក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីសម្រេចគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ រហូតដល់ឆ្នាំ ២០៣៥

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី