ប្រធានាធិបតីចិន Xi Jinping សន្យាផ្តល់កម្ចី និងជំនួយរាប់ពាន់លានយ័នដល់សមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO)

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវដល់សមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឱ្យផ្គូផ្គងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេឱ្យមានភាពបន្ស៊ីគ្នាជាងមុន ដើម្បីរៀបចំគម្រោងនានាក្នុងគោលដៅទទួលបានអត្ថប្រយោជន៍រួមគ្នា។

សូមជម្រាបដែរថា កិច្ចប្រជុំកំពូល SCO ត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី ៣១ ខែសីហា និង ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ភាគខាងជើងប្រទេសចិន ដែលប្រមូលផ្តុំទៅដោយប្រមុខរដ្ឋជាង ២០ ប្រទេស និងប្រធានអង្គការអន្តរជាតិចំនួន ១០ ។

កិច្ចប្រជុំកំពូលនេះ ប្រធានាធិបតីចិន Xi Jinping ធ្វើជាម្ចាស់ផ្ទះ ហើយនៅក្នុងបញ្ជីភ្ញៀវកិត្តិយសរួមមាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ជាដើម។ ដោយឡែក តំណាងអាស៊ីអាគ្នេយ៍រួមមាន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, វៀតណាម, កម្ពុជា, ឡាវ, និងមីយ៉ាន់ម៉ា ប៉ុន្តែប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto បានលុបចោលការចូលរួមកិច្ចប្រជុំនេះ ដោយសារការតវ៉ារបស់ប្រជាពលរដ្ឋកើតមានស្ទើរទូទាំងប្រទេសពាក់ព័ន្ធទៅនឹងផែនការដំឡើងប្រាក់បៀរវត្សរ៍របស់មន្ត្រីរាជការ។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ នៅឯកិច្ចប្រជុំកំពូល SCO នៅទីក្រុងធានជីន ប្រធានាធិបតីចិន Xi បានជំរុញឱ្យប្រទេសជាសមាជិកលើកកម្ពស់ការអនុវត្តនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់សកលរបស់ប្រទេសចិន ដើម្បីពង្រឹងសន្ទុះនៃការអភិវឌ្ឍន៍ក្នុងតំបន់ និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន។ លើសពីនេះ លោក Xi ក៏បានជំរុញឱ្យប្លុក SCO ដឹកនាំដោយចិន ទទួលយកការបើកចំហ និងការរួមបញ្ចូល ខណៈបន្តអំពាវនាវឱ្យមានពហុភាគីនិយម។

លោក Xi និយាយថា ៖

«យើងត្រូវតែលើកកម្ពស់ទស្សនវិស័យនៃប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវអំពីសង្គ្រាមលោកលើកទី ២, ប្រឆាំងនឹងចិត្តគំនិតនៃសង្រ្គាមត្រជាក់, ការប្រឈមមុខដាក់គ្នា, និង ការគំរាមកំហែង។”  លើសពីនេះ ប្លុក SCO គួរតែតស៊ូមតិដើម្បីពិភពលោកមានពហុប៉ូលស្មើគ្នារបៀបរៀបរយ និងការធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចសកលកាន់តែមានភាពយុត្តិធម៌ និងសមធម៌»។

មិនត្រឹមតែប៉ុណ្ណោះ ប្រធានាធិប​តីចិន Xi បានដាក់ចេញនូវសំណើចំនួន ៥ ចំណុចសម្រាប់អនាគតរបស់ប្លុក SCO ដោយជំរុញឱ្យសមាជិកលើកកម្ពស់ការរួបរួមក្នុងភាពចម្រុះ, បន្តផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, រក្សាការបើកចំហ និងរួមបញ្ចូល, រក្សាភាពយុត្តិធម៌, និងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

លោក Xi បានប្រាប់អង្គប្រជុំថា ៖

«យើងគួរតែពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ, ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ឧស្សាហកម្មបៃតង, សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត, ហើយរួមគ្នាឆ្ពោះទៅរកទំនើបកម្ម” ។ មេដឹកនាំចិនរូបនេះក៏បានសង្កត់ធ្ងន់ថា SCO ត្រូវតែមានទំនួលខុសត្រូវរួមគ្នាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ខណៈដែលសម្របសម្រួលកាន់តែស៊ីជម្រៅប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខរួមទាំងអំពើភេរវកម្ម និងគ្រឿងញៀនជាដើម»។

លើសពីនេះ ប្រធានាធិប​តីចិន Xi បានប្រកាសពីគំនិតផ្តួចផ្តើមថ្មីរបស់ចិនរួមមាន គម្រោងតូចតែឆ្លាតចំនួន ១០០ គម្រោង និងផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ចំនួន ១០ ពាន់លានយ័ន (១,៤ ពាន់លានដុល្លារ) បន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់ពង្រឹងតួនាទីរបស់ SCO ជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ។ លោក Xi ក៏បានសន្យាផ្តល់ជំនួយចំនួន ២ ពាន់លានយ័ន (២៣០,៤៧៣ ដុល្លារ) ដល់រដ្ឋជាសមាជិក SCO ក្នុងឆ្នាំនេះ និងការសន្យាវិនិយោគផងដែរ។ ចាប់ពីឆ្នាំក្រោយ ចិននឹងផ្តល់អាហារូបករណ៍ SCO ទ្វេដង ដែលជាផ្នែកមួយកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះទេពកោសល្យច្នៃប្រឌិត និងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែស៊ីជម្រៅ។



គួរឲ្យបញ្ជាក់ដែរថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ដោយបានពង្រីកដល់សមាជិកពេញសិទ្ធិចំនួន ១០ ប្រទេសរួមមាន ចិន រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ និងបេឡារុស្សដែលទើបចូលថ្មី រួមជាមួយនឹងរដ្ឋសង្កេតការណ៍ ២ និងដៃគូសន្ទនាចំនួន ១៤  រួមមាន តួកគី អារ៉ាប៊ីសាអូឌីត កម្ពុជា និងស្រីលង្កាជាដើម។ ជារួមគ្នា ប្រទេសទាំងអស់នេះមានចំណែកជិតពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក និងប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ ប្លុកផ្តោតសំខាន់លើការពង្រីកពីសន្តិសុខ និងប្រឆាំងភេរវកម្ម រហូតដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *