ឯកឧត្តម ឃឹម ហ្វីណង់ ៖ ​វិនិយោគិនបរទេស បើចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា គួរបណ្តាក់ទុកលើវិស័យស្វាយចន្ទី

សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិនកិត្តិយសនៅក្នុងវេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្មនៃមហា​សន្និបាត​ប្រចាំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ របស់សភាពាណិជ្ជករអន្តរជាតិ (JCI) នៅខេត្តសៀមរាប កាលពីសប្តាហ៍មុន។

វេទិកានេះមានគោលបំណងដើម្បីចែករំលែកព័ត៌មានសំខាន់ៗ និងចំណេះដឹងពីឱកាសវិនិយោគនៅកម្ពុជាដល់អ្នកវិនិយោគវ័យក្មេងដែលជាសមាជិកJCI ចំនួនជិត ៥០០នាក់មកពីជាង៥០ប្រទេស។

ថ្លែងនៅក្នុងវេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្មនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា កិច្ចពិភាក្សាទាំងមូលផ្តោតសំខាន់លើ ៣ចំណុចធំៗ គឺ៖ ទី១-បច្ចុប្បន្នភាពពីស្ថានភាពនៃវិស័យកសិកម្ម, ទី២-បញ្ហាប្រឈមដែលកំពុងជួបប្រទះ និងទី៣-ឱកា​ស​ ឬអាទិភាពចាំបាច់ជាងគេ។

ទាក់ទងនឹងបញ្ហាប្រឈម ឯកឧត្តម បានលើកឡើងថា ៖

«កម្ពុជា ផលិតបានច្រើន តែការផលិតមិនមានភាពប្រកួតប្រជែង ទាំងផ្នែកតម្លៃ គុណភាព និងបរិមាណ ដែលជាហេតុធ្វើឱ្យយើងបង្កើតនូវគោលនយោបាយថ្មីមួយឈ្មាះថា «សហគមន៍កសិកម្មទំនើប» ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធភាពប្រកួតប្រជែងនេះ»។

នៅចំពោះមុខធុរជនជាតិ និង អន្តរជាតិប្រមាណ៤០០នាក់ ឯកឧត្តម បានលើកឡើងអំពីកាលានុវត្តភាព និងឱកាសវិនិយោគលើវិស័យកសិកម្ម។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖

« បើវិនិយោគិនចង់វិនិយោគលើវិស័យកសិកម្ម គួរវិនិយោគលើវិស័យស្វាយចន្ទី ព្រោះវិស័យនេះមានទំហំជាង១ពាន់លានដុល្លាររួចទៅហើយ និងមានតម្លៃបន្ថែមខ្ពស់​។ ប្រសិនបើយើងកែច្នៃហើយនាំចេញ តម្លៃបន្ថែមវាអាចកើនឡើងមួយគុណជាពីរ ឬមួយគុណជាបីដង»។

នៅក្នុងវេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្មនេះ  ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានជម្រាបអំពីព័ត៌មាន យុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់ក្រសួងកសិកម្ម ក៏ដូចជាពត៌មានអំពីកំណើនក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ ធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ ឃើញថាមានការកើនឡើងរហូតដល់ជាង៦០ភាគរយ។ និយាយជារួមគឺមានសញ្ញាល្អច្រើននៅឆ្នាំ២០២៤នេះ។

គួរជម្រាបផងដែរថា៖ វេទិកានៃកិច្ចសន្ទនា និងការផ្គូផ្គងពាណិជ្ជកម្មនៃមហាសន្និបាតប្រចាំអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ របស់ JCI ចែកចេញជា៣វគ្គ៖ វគ្គទី១ ធ្វើឡើងក្នុងទម្រង់សន្ទរកថាគន្លឹះ ដោយលោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ,វគ្គទី២ ជាលក្ខណៈបទបង្ហាញ ដោយទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍នៃកម្ពុជា និងវគ្គទី៣ក្នុងទម្រង់ជាវេទិកាសន្ទនា ដែលវាគ្មិនរួមមាន ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, អ្នកឧកញ៉ា សៀ រិទ្ធី តំណាងវិស័យអចលនៈទ្រព្យ និងឯកឧត្តម ឃឹម ហ្វីណង់ តំណាងឯកឧត្តមរដ្ឋមន្ត្រីសម្រាប់វិស័យកសិកម្ម។

យោងតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅ​ប្រទេសវៀត​ណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើង ៣៨ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។

យោងតាមការអង្កេតសមាគមស្វាយចន្ទីកម្ពុជា ព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ឆៅបាន ៨០ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេស ៧៥ ម៉ឺនតោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកធ្លាក់ចុះប្រមាណ​៣០ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ