ឯកឧត្តម ហេង សុខគង់ ៖ ចង់ដើរបានវែងឆ្ងាយ ម្ចាស់អាជីវកម្មគួរប្រែក្លាយខ្លួនទៅជាអាជីវកម្មបរិយាបន្ន

ភ្នំពេញ ៖ អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ចដែលបង្កើតដំណោះស្រាយជា ប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។

បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់ គួរសម និងបង្កើន នូវស្តង់ដារ ជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ។

បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា អាជីវកម្មបរិយាបន្ននឹង ផ្ដល់នូវភាពឈ្នះ-ឈ្នះ-ឈ្នះ ដែលឈ្នះទី១ សម្រាប់ រដ្ឋាភិបាល, ឈ្នះទី២សម្រាប់សហគ្រិនខ្លួនឯង និងឈ្នះ ទី៣ សម្រាប់ប្រជាពលរដ្ឋក្រីក្រ។

មានន័យថា អាជីវកម្មដែលរាប់ចូលជាអាជីវកម្មបរិយាបន្ន ត្រូវមានចំណូលថេរមួយដែលអាចទ្រទ្រង់ខ្លួនបាន ទន្ទឹមនឹងនោះក៏ត្រូវមានចំណែកជួយដល់សង្គម (ជាពិសេសដល់ប្រជាជនដែលមានជីវភាពក្រីក្រ) និងចុងក្រោយ គឺអាជីវកម្មនោះត្រូវមានភាពច្នៃប្រតិដ្ឋគ្រប់គ្រាន់ដើម្បីបន្តវិវត្តខ្លួនជាប្រចាំ។

ជាឧទាហរណ៍ សម្រាប់ក្រុមហ៊ុនមួយដែលបានចូលទៅក្នុងអាជីវកម្មបរិយាបន្ន ពួកគេមិនត្រឹមតែបន្ថែមគំនិត សម្រាប់កិច្ចការសង្គមខ្លួនឯងនោះទេ អ្វីដែលសំខាន់ជាងគេគឺគំនិតនវានុវត្តន៍ បច្ចេកវិទ្យា ហើយនិងបានប្រទាក់ក្រឡាដោយផ្ទាល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគេដើម្បីធានានូវសង្វាក់ផ្គត់ផ្គង់។ កាលណាក្រុមហ៊ុននោះមានខ្សែសង្វាក់ផលិតកម្មរឹងមុំាហើយ នឹងធ្វើឱ្យគេមានភាពធន់ទៅគ្រប់បរិយាកាស នៃការវិវត្តរបស់សង្គម។ ជាក់ស្ដែង ដូចជាវិបត្តិកូវីដ១៩ ប្រសិនបើអាជីវកម្មនោះមានសង្វាក់ផ្គត់ផ្គង់វត្ថុធាតុ ដើមក្នុងស្រុកច្បាស់លាស់ ទោះជាប្រឈមនឹងការបិទប្រទេស ក៏អាជីវកម្មនោះនៅតែអាចដំណើរការបាន។

ឯកឧត្តមបន្តឱ្យដឹងទៀតថា អាជីវកម្មមួយដែលបានប្រែខ្លួនទៅជាអាជីវកម្មបរិយាបន្ន នឹងមានភាពរឹងមុំា មានភាពធន់នឹងការវិវត្តរបស់សង្គម ទទួលបានទំនាក់ទំនងបន្ថែម ជាពិសេសក៏ទទួលបានការគាំទ្រ និងបណ្ដាក់ទុនពីដៃគូផងដែរ។

ឯកឧត្តមបញ្ជាក់ថា ៖

“ទៅមុខទៀត អាជីវកម្មបរិយាបន្ននឹងកាន់តែមានសារៈសំខាន់ឡើងថែមទៀត ដោយសារពិភពលោក គេកំពុង ផ្ដោតលើការធ្វើអាជីវកម្មមួយដែលជួយទៅដល់សេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ទៅមុខបន្តិចទៀត នៅតាម បណ្ដារោងចក្រ យើងនឹងមានការតាមដានសង្វាក់នៃការផ្គត់ផ្គង់ដែលមាននិរន្ដរភាព។ បន្ថែមពីនេះ ទៅទៀត នឹងមានការតាមដានទាំងវត្ថុធាតុដើមដែលផ្គត់ផ្គង់ផងដែរ ដើម្បីធានាថា តើវាបានប៉ះ ពាល់ដល់បរិស្ថាន ឬអត់?”

ស្របទៅនឹងបរិបថសង្គមបច្ចុប្បន្ននេះ អាជីវកម្មតម្រូវឱ្យមានភាពបត់បែនខ្ពស់ ជាពិសេសចេះទាញ ប្រយោជន៍ពីបច្ចេកវិទ្យា ដើម្បីរុញអាជីវកម្មឱ្យមានភាពរីកចម្រើនទៅមុខ ជាពិសេសប្រភេទអាជីវកម្មមីក្រូ តូច និងមធ្យមតែម្ដង។

បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រមាណ ៧៥ម៉ឺន សហគ្រាស ហើយបច្ចុប្បន្ននេះផងដែរ ក្រសួងកំពុងតែជំរុញបណ្ដាសហគ្រាសនៅមិនទាន់បាន ចុះបញ្ជីឱ្យចុះឈ្មោះ ចូលទៅក្នុងប្រព័ន្ធពេញលេញ។

ក្រសួងផ្ទាល់ក៏កំពុងធ្វើសកម្មភាពនានាដើម្បីជំរុញសហគ្រាសធនមីក្រូ តូច និងមធ្យមឆ្ពោះទៅរក អាជីវកម្មបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍។ ជាក់ស្ដែង នាឆ្នាំ ២០២៤នេះ ក្រសួងផ្ដោតទៅលើការភ្ចាប់សហគ្រាសធនមីក្រូ តូច និងមធ្យម ដែលផ្គត់ផ្គង់ទៅនឹងសហគ្រាសធនមីក្រូ តូច និងមធ្យម ដែលសកម្មភាពទាំងនេះ គឺដើម្បីធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីឈានទៅបង្កើតភាពធន់ឱ្យអាជីវកម្មណាមួយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង