វិស័យឧស្សាហកម្ម​ទាក់ទាញ​បានទុនវិនិយោគ​ប្រមាណ ៥,៥ពាន់លានដុល្លារ​ក្នុង​រយៈ១០ខែ​ ឆ្នាំ២០២៥​

ភ្នំពេញ ៖ ក្នុងរយៈពេល​១០ខែ ឆ្នាំ២០២៥​នេះ  កម្ពុជា​បានចុះបញ្ជីគម្រោ​ងវិនិយោគ​សរុប​ចំនួន ៥៧៥​គម្រោង និ​ងមានដើម​ទុនចុះ​បញ្ជីប្រមាណ ​៩,២ពាន់​លានដុល្លារអាម៉េរិក​ ក្នុងនោះវិស័យឧស្សាហកម្ម​បានទាក់ទាញទុនវិនិយោគ​ចុះបញ្ជីប្រមាណ ៥,៥​ពាន់លានដុល្លារអាម៉េរិក ។ នេះបើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ដែលបានចេញផ្សាយនៅដើមខែ​វិច្ឆិកា ឆ្នាំ២០២៥​នេះ ។

យោងតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រៅពីវិស័យ​ឧស្សាហកម្ម​ បណ្តាវិនិយោគិន​ជាតិ-អន្តរជាតិ ក៏បានបណ្ដាក់ទុនវិនិយោគលើ​វិស័យផ្សេងទៀត ​ដូចជា ​វិស័យទេសចរណ៍ ​ស្រូបទាញ​បានទុនវិនិយោគប្រមាណ ​​១៧៥​លានដុល្លារអាម៉េរិក, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​ស្រូប បានទុនវិនិយោគប្រមាណ ៤០៥​លានដុល្លារអាម៉េរិក និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗទៀត​ស្រូបទាញបានទុនវិនិយោគ​ប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។​

របាយការណ៍​ដដែល​បាន​បង្ហាញផងដែរពី​តំបន់ដែលទទួល​បានការ​ចាប់អារម្មណ៍​វិនិយោគ​ច្រើនជាង​គេ​ ដោយក្នុងនោះឃើញថា​​ កំពង់ស្ពឺ ទទួលបានរហូតដល់​ ១៣០គម្រោង, ខេត្ត​ស្វាយរៀង​ ទទួលបាន ១២៩​គម្រោង​​, ភ្នំពេញ ទទួលបាន ៦៨គម្រោង​, តាកែវ ទទួលបាន​ ៥៩គម្រោង, ខេត្ត​កោះកុង ​ចំនួន​៥០​គម្រោង ,​កណ្ដាល ​ទទួល​បាន៤៧គម្រោង និងខេត្តព្រះសីហនុ​ ទទួលបានចំនួន ៤៥​គម្រោង ។

​ក្នុងពេលជាមួយគ្នានេះ ប្រភពទុនវិនិយោគដែលបានចុះបញ្ជីវិនិយោគច្រើនជាងគេ​នៅកម្ពុជា គឺមកពីប្រទេស​ចិន ដែលមានរហូតដល់ ​៥២,៣៨ភាគរយ ហើយបន្ទាប់មកគឺវិនិយោ​គិនរបស់​កម្ពុជា​ បានរួម​ចំណែក​វិនិយោគក្នុងស្រុក​ប្រមាណជាង ៣២,៨៩​ភាគរយក្នុងចំណោម​ទុនវិនិយោគសុរបទាំង ​៩,២ពាន់​លានដុល្លារអាម៉េរិក​ ។​

បើតាមអ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមក​នេះ ការ​វិនិយោគ​ក្នុងប្រ​ទេ​ស​​កម្ពុជា ភាគច្រើនផ្ដោតលើ​វិស័យឧស្សាហកម្ម រោងចក្រ​ និងសហគ្រាស​ ។ តាមរយៈការវិនិយោគ​លើ​រោងចក្រ​ សហគ្រា​សទាំងនេះដែរ បានធ្វើឱ្យតម្រូវការ​នៃការ​ប្រើប្រាស់​ដី​សម្រាប់​សង់​រោងចក្រ សាងសង់ឃ្លាំង​ស្តុកទំនិញ មានកំណើន​ខ្ពស់ ជាពិសេស​នៅតំបន់​ជាយ​ក្រុង​ភ្នំពេញ និង​បណ្ដាខេត្តសក្ដានុពល ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រះសីហនុ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

មន្ត្រីជាន់ខ្ពស់​ក្រសួងដែនដី ៖ វិស័យ​​ដីធ្លី និងអចលនទ្រព្យ​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏សំខាន់​សម្រាប់​កម្ពុជា និង​ត្រូវការពារ​វិស័យនេះកុំឱ្យដួល

ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ​

មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/03/2026

ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ

រយៈពេល ២ ខែ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចន្លោះខែមករា និងខែកុម្ភៈ ឆ្នាំ ២០២៦ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១,១១ ពាន់លានដុល្លារ កើនឡើង ១៧,៦ ភាគរយ ធៀបនឹង ៩,៤៤ ពាន់លានដុល្លាររយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៦។

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/03/2026

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករវិស័យនឹង​បន្ត​មានកំណើនយឺត។​

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *