ជាង ៥០ ប្រទេសស្នើសុំចរចាពាណិជ្ជកម្មជាមួយអាម៉េរិក ពាក់ព័ន្ធនឹងពន្ធគយរបស់ប្រធានាធិបតី Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា បណ្តាប្រទេសផ្សេងៗសរុបជាង ៥០ ប្រទេស បានផ្ញើលិខិតទៅកាន់សេតវិមានដើម្បីស្នើសុំចរចាពាណិជ្ជកម្មជាមួយនឹងអាម៉េរិកបន្ទាប់ពីប្រធានាធិបតី Donald Trump ប្រកាសពន្ធថ្មីកាលពីថ្ងៃទី ២ ខែមេសា កន្លងទៅនេះ។

កាលពីថ្ងៃសៅរ៍ ភ្នាក់ងារគយអាមេរិកបានចាប់ផ្តើមប្រមូលពន្ធឯកតោភាគី ១០ ភាគរយលើការនាំចូលទាំងអស់ពីប្រទេសជាច្រើន ខណៈដែលអត្រាពន្ធឆ្លើយតបឲ្យមានភាពស្មើគ្នាចាប់ពី ១១ ភាគរយទៅ ៥០ ភាគរយលើប្រទេសនីមួយៗនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែមេសា។ យ៉ាងណាមិញ ប្រទេស​មួយ​ចំនួន​បានបង្ហាញពី​ឆន្ទៈ​ក្នុង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​គេច​ពីការដាក់ពន្ធ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីតៃវ៉ាន់ Lai Ching-te ផ្តល់ការលើកលែងពន្ធ ឬ ពន្ធសូន្យសម្រាប់កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ដោយបានសន្យាថានឹងលុបចោលនូវរបាំងពាណិជ្ជកម្មជាមួយនឹងការបង្កើនការវិនិយោគរបស់ក្រុមហ៊ុនតៃវ៉ាន់នៅក្នុងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាលឥណ្ឌាម្នាក់បានអះអាងថា ឥណ្ឌាមិនមានគម្រោងសងសឹកទៅវិញនោះទេ ប៉ុន្តែកំពុងរៀបចំកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។

ដោយឡែកនៅខាងអាស៊ីអាគ្នេយ៍វិញ ​អគ្គលេខា​បក្សរបស់វៀតណាម To Lam បានសន្ទនាតាមទូរស័ព្ទជាមួយនឹងប្រធានាធិបតីអាម៉េរិក​ Donald Trump ដោយបានឯកភាពបន្តការចរចាដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលកំពុងកើតមាន និងសម្រេចបានលទ្ធផលដែលមានប្រយោជន៍សម្រាប់ភាគីទាំងពីរ។ បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានប្រគល់ភារកិច្ចឲ្យលោក Pichai Chunhavajira ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហោះហើរទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចរចាពន្ធគយជាមួយនឹងប្រធានាធីបតី Donald Trump ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាម៉េរិក​ Donald Trump ពាក់ព័ន្ធនឹងការស្នើចរចាការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាម៉េរិក និងការកាត់បន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញពីអាម៉េរិក ១៩ ប្រភេទពីអត្រាអតិបរមា ៣៥ ភាគរយមកត្រឹមអត្រា ៥ ភាគរយ។ លើសពីនេះ​ មានប្រទេសផ្សេងៗទៀតជាង ៥០ ប្រទេសក៏បានផ្ញើលិខិតជាបន្តបន្ទាប់ទៅកាន់សេតវិមាន ដើម្បីសុំធ្វើកិច្ចចរចាជាមួយនឹងអាម៉េរិកផងដែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក Howard Lutnick បានលើកឡើងថា ទោះបីជាប្រធានាធិបតីកំពុងពន្យារពេលយកពន្ធគយ ដើម្បីអនុញ្ញាតឱ្យប្រទេសផ្សេងៗចរចាក៏ដោយ ប៉ុន្តែរដ្ឋបាលគ្រោងនឹងអនុវត្តការយកពន្ធតាមការកំណត់ដែលនឹងចូលជាធរមាននៅថ្ងៃពុធ សប្ដាហ៍នេះ។ ទន្ទឹមនឹងនេះដែរ Trump កំពុងទទួលបានការហៅទូរស័ព្ទពីនាយកប្រតិបត្តិបច្ចេកវិទ្យាមួយចំនួន និងមេដឹកនាំពិភពលោកពាក់ព័ន្ធនឹងពន្ធគយ។ Trump លើកឡើងថា លោកបានសន្ទនាជាមួយប្រទេសជាច្រើន ហើយលោកបើកចំហចំពោះការចរចាប្រសិនបើប្រទេសនានាដោះស្រាយឱនភាពពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាម៉េរិក។

យ៉ាងណាមិញ ទីផ្សារកំពុងមានការព្រួយបារម្ភ ដោយសារពន្ធកំពុងបង្កភាពចលាចលខ្លាំងក្លាដល់ភាគហ៊ុនអាម៉េរិកជាលើកដំបូងគិតចាប់តាំងពីវិបត្តិកូវីដ-១៩ កាលពី ៥ ឆ្នាំមុន។ S&P 1500 Composite Index ដែលជាទីផ្សារហ៊ុនធំមួយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានបាត់បង់តម្លៃជិត ៦ ទ្រីលានដុល្លារក្នុងរយៈពេល ២ថ្ងៃ បន្ទាប់ពីការប្រកាសពន្ធរបស់ Trump ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published. Required fields are marked *