ខេត្តពោធិ៍សាត់​នៅតែមានសក្ដានុពល​យ៉ាងធំទូលាយ​ក្នុងការទាក់ទាញវិនិយោគិន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​ចេញនូវ​គោលន​យោបាយ​​ទាក់ទាញការ​វិនិយោគ​នៅតាមបណ្ដាខេត្ត​ក្រៅពី​រាជ​ធានីភ្នំពេញ​ ដើម្បីផ្ដល់​ឱកាស​ការ​ងារ​ដល់​ប្រជាពលរដ្ឋ​នៅតាមបណ្ដាខេត្ត​ ​និងដើម្បីទប់ស្កាត់​ការ​ធ្វើ​ចំ​ណា​ក​ស្រុកពីបណ្ដាខេត្តចូលមក​ភ្នំពេញ។ ស្របតាមគោល​នយោបាយ​នេះបាន​ធ្វើ​ឱ្យ​បណ្ដាខេត្ត​មួយ​ចំនួន​នៅក្នុង​ប្រទេ​ស​កម្ពុជា​​ចាប់ផ្ដើម​មានសក្ដានុពល​ទាក់ទាញការ​វិនិយោគជា​បន្តបន្ទាប់ ដោយក្នុងនោះដែរ ខេត្ត​ពោធិ៍សាត់ គឺជា​ខេត្ត​មួ​យ​​​ដែ​ល​មានភាពទាក់ទាញគួរឱ្យកត់សម្គាល់ ខណៈគម្រោងវិនិយោគធំៗតម្លៃរាប់សិបលានដុល្លារកំពុងបង្ហាញវត្តមាន។

មានប្រសាសន៍នៅក្នុង​ពិធីសំណេះសំណាល​ជាមួយកម្មករ​-កម្មការិនី ​ប្រមាណជិត​ ៧០០០​នាក់​កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​មានប្រសាសន៍ថា​ ខេត្តពោធិ៍សាត់ ​នៅតែមានសក្ដានុពល​ទាក់ទាញ​ការ​វិនិយោគ​ពីសំណាក់​វិនិយោគិន​ក្នុង ​និងក្រៅប្រទេស​ ហើយមិនមែន​មានតែ​ក្នុងវិស័យ​កាត់ដេរ​នោះទេ វិស័យ​ផ្សេង​ក៏មានសក្ដានុពល​ខ្ពស់ដែរ​ ដូច​ជា​ការ​កែច្នៃ វត្ថុធាតុដើមកសិកម្មដែល​មានស្រាប់នៅក្នុងខេត្ត  ។

សម្ដេច​តេជោ​មានប្រសាសន៍​បន្តថា ៖

“គោលនយោបាយ​មួយ​របស់រាជរដ្ឋាភិបាល​ដែល​ធ្វើឱ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត​ក្នុងការ​ធ្វើ​ការ​នៅតាមបណ្ដាខេត្តគឺ​ប្រាក់​បៀវត្សរ៍​រវាង​អ្នកធ្វើការ​នៅក្នុង​ក្រុង​ភ្នំពេញ និង​នៅតាមបណ្ដា​ខេត្ត​ដូចគ្នាទាំងអស់ ខុស​ពីប្រទេស​មួយចំនួន​ដែល​ប្រាក់បៀវត្សរ៍​​របស់កម្មករនៅ​ខេត្ត​ខុសពី​អ្នកធ្វើការ​នៅ​ក្រុង​។”

សម្ដេច​តេជោ​បន្តទៀតថា​ ៖

“ទន្ទឹមនឹង​ភាព​ទាក់ទាញការ​វិនិយោគ​ជា​បន្តទៀត​នោះ យើង​ចាំបាច់​ត្រូវ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំង​ទន់ នឹង​រឹង ។ ហេដ្ឋារចនាសម្ព័ន្ធរឹង​សំដៅលើ​ការអភិវឌ្ឍ​ផ្លូវ​ថ្នល់ ស្ពាន កំពង់ផែ ព្រ​លា​ន​​យន្តហោះអន្តរជាតិ ថាមពល​អគ្គិសនីជាដើម ។ ចំណែកផ្នែកទន់​គឺសំដៅលើការ​ពង្រឹង​ផ្នែក​ច្បាប់​ បទដ្ឋាន​​គតិ​យុត្តិ​នានា ការ​បណ្ដុះបណ្ដាលធនធានមនុស្ស​ ដើម្បីឱ្យ​យើង​មានជំនាញ​កាន់តែខ្ពស់​។”

សម្ដេច​តេជោ​បន្ថែមថា ៖

“សម្រាប់ខេត្ត​ពោធិ៍​សាត់ យើង​មានផ្លូ​វជាតិលេខ​៥​ ដែលទើប​សាងសង់ថ្មី​បានស្អាត​ល្អ​ ងាយស្រួ​ល​ក្នុងការ​ដឹកជញ្ជូន ​និងការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ។​”

អ្នកស្រី ​អាន សុធីតា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា​ តំបន់​តាម​បណ្ដោយផ្លូវ​ជាតិលេ​ខ៥ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង​ និ​ងបន្ទាយ​មានជ័យ​ នឹង​មាន​សក្ដា​នុពល​ខ្ពស់ទៅលើ​ការអភិវឌ្ឍ​ក្នុងវិស័យឧស្សាហកម្ម​​នាពេលឆាប់ៗ​នេះ ដោយសារ​តែផ្លូវ​ជាតិលេខ​៥ជា​​ផ្លូវ​សំខាន់​ក្នុងកា​រដឹកជញ្ជូនទំនិញ​ទៅកាន់​ព្រំដែនប្រទេស​ថៃ​ និងដឹកពីប្រទេសថៃ​ចូលមកកាន់​កម្ពុជា​ ​។

គួរ​បញ្ជាក់ថា​ ខេត្តពោធិ៍សាត់​នាពេល​បច្ចុប្បន្ន​នេះ ​មានរោងចក្រដំឡើង​រថយន្ត FORD  រោងចក្រ​វារីអគ្គិសនី រោង​ចក្រ​កាត់ដេរ និង​សិប្បកម្មជាច្រើន បានផ្ដល់​ឱកាស​ការងាររាប់ម៉ឺនកន្លែង​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រ​ជាព​ល​រដ្ឋ​ក្នុ​ងខេត្ត​ពោធិ៍​សាត់​ផ្ទាល់តែម្ដង ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក