សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ ២០កុម្ភៈ បន្ទាប់ពីកម្ពុជាបានយកឈ្នះ និងកាត់បន្ថយការឆ្លងរីករាលដាលបានយ៉ាងជោគជ័យ។
សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ តាមរយៈសារជាសម្លេងបានបញ្ជាក់ថា ចាប់តាំងពីមានការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍កាលពីថ្ងៃទី២០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ មានរយៈពេល១០ខែ ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាបានឆ្លងកូវីដ-១៩ សរុបចំនួន ១២ម៉ឺន ៤ពាន់ ២៣នាក់ ដោយក្នុងនោះមួយថ្ងៃមានអ្នកឆ្លងរាប់រយនាក់ ហើយមានកអ្នកស្លាប់រាប់សិបនាក់ ហើយមានឆ្លងរហូតដល់ជាង១០០០នាក់ក្នុងមួយថ្ងៃក៏មាន ប៉ុន្តែក្រោមការអនុវត្តនូវវិធានការនានា ចំនួនអ្នកឆ្លងបានធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃនេះចំនួនអ្នកឆ្លងបានធ្លាក់ចុះមកនៅក្រោម២ខ្ទង់ បានន័យថា ក្រោយ១០នាក់ក្នុងមួយថ្ងៃ។
សម្ដេចតេជោ បានបន្តថា ៖
«នៅថ្ងៃនេះចំនួនអ្នកឆ្លងបានបន្តធ្លាក់ចុះក្រោម១០នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នោះទេ។ ការកាត់បន្ថយនេះវាមិនធំ គឺយើងមិនមានជោគជ័យទេនៅលើជំងឺនេះ តែក៏អាចនិយាយបានថាជាជោគជ័យនៃការទប់ស្កាត់មិនឲ្យយើងធ្លាក់ទៅក្នុងជ្រោះមរណៈ ដែលយើងមានការបារម្ភខ្លាំងក្នុងពេលចូលឆ្នាំប្រពៃណីជាតិរបស់យើង ដែលនាំទៅដល់ការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងនៅទីក្រុងតាខ្មៅ ព្រមទាំងការបិទខ្ទប់ រារាំងការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ ដែលពេលនោះបង្ករការលំបាកជាខ្លាំងសម្រាប់ទាំងរដ្ឋ ទាំងប្រជាពលរដ្ឋរបស់យើង»
សម្ដេចបានបន្តថា ៖
«ជាមួយនឹងការខិតខំប្រយុទ្ធនឹងជំងឺនេះ យើងបានស្វះស្វែងដើម្បីរកបានវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើងឲ្យទាន់ពេលវេលា។ វ៉ាក់សាំងបានជួយជីវិតរបស់ប្រជាពលរដ្ឋយើង ដែលខ្ញុំ ព្រះករុណាខ្ញុំពិតជាអរគុណ ជាមួយនឹងការខិតខំប្រឹងប្រែងទាំងអស់របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ន ជាពិសេសស្ថាប័នសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យដែលចូលរួមប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ដែលបងប្អូនប្រជាពលរដ្ឋយើងប្រសិទ្ធនាមហៅថា «កងទ័ពអាវស»។ ខ្ញុំ ព្រះករុណាខ្ញុំពិតជាមានមោទនភាពជាមួយនឹងស្ថាប័នសេនាធិការទាំងអស់ដែលចូលរួមជ្រោមជ្រែងជាមួយខ្ញុំក្នុងការដឹកនាំ នូវយុទ្ធនាការនៃការប្រយុទ្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ។ ខ្ញុំ ព្រះករុណាខ្ញុំក៏សុំយកឱកាសនេះថ្លែងចំពោះប្រទេសជាមិត្ត ជាពិសេសសាធារណៈរដ្ឋប្រជាមានិតចិនដែលជាបង្អែកយុទ្ធសាស្ត្រសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងចំពោះយើង»
សម្ដេចបន្តថា ៖
«ខ្ញុំ ព្រះករុណាខ្ញុំ សូមអរគុណចំពោះសហរដ្ឋអាមេរិក ចំពោះប្រទេសជប៉ុន ចំពោះប្រទេសអង់គ្លេស និងប្រទេសហូឡង់ ដែលបានបញ្ជូនវ៉ាក់សាំងមកជួយដល់កម្ពុជា ហើយសង្ឃឹមថា នៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់ប្រទេសអូស្ត្រាលី នឹងបញ្ជូនមកដល់កម្ពុជា…យប់ថ្ងៃទី២៦ និងថ្ងៃទី២៨ ប្រមានជា ២លាន ៣សែនដូសថែមទៀត។ ធាតុផ្សំក្នុងសហគមន៍នោះឯងដែលកាត់បន្ថយបាននូវការឆ្លង និងការស្លាប់ ព្រោះដោយសារឥទ្ធិពលនៃវ៉ាក់សាំងនេះហើយ ទើបយើងកាត់បន្ថយបាននូវចំនួនឆ្លង ហើយបើឆ្លងហើយមិននាំទៅដល់ភាពធ្ងន់ធ្ងរ និងឈានទៅដល់ការស្លាប់នោះទេ។ ដោយឡែកសម្រាប់អ្នកដែលបានមរណៈទៅ ខ្ញុំ ព្រះករុណាខ្ញុំសូមសម្ដែងនូវមរណៈទុក្ខ ចំពោះគ្រួសារសព វាជាការគួរឲ្យសោកស្តាយ តែយើងសង្កេតឃើញថា អ្នកដែលបានស្លាប់ ភាគច្រើនជាអ្នកដែលមានជំងឺរាំរ៉ៃ មនុស្សចាស់ ហើយបន្ថែមទៅដោយជំងឺកូវីដ-១៩ ទើបធ្វើឲ្យពួកគាត់លាចាកលោកនេះទៅ»
ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងការកោតសរសើរចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានគាំទ្រចំពោះយុទ្ធនាការទាំងឡាយក្នុងការការពារ វិធានការសុខាភិបាល ជាពិសេស ៣កុំ និង៣ការពារ ហើយកាន់តែពិសេសទៅទៀត គឺការចូលរួមទទួលយកវ៉ាក់សាំង ដើម្បីការពារខ្លួន ដែលរហូតមកដល់ពេលនេះ ចាក់បានរហូតដល់ជាង១៤លាននាក់ ដែលគិតជាភាគរយជិត៨៩ភាគរយនៅទូទាំងប្រទេស ហើយចំនួននេះនៅមិនទាន់គិតបញ្ចូលចំនួនប្រជាពលរដ្ឋកម្ពុជាដែលបានទទួលចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ នៅសាធារណៈរដ្ឋកូរ៉េ នៅជប៉ុន និងនៅប្រទេសមួយចំនួនទៀតនៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ៖
«ថ្ងៃនេះ ខ្ញុំ ព្រះករុណាខ្ញុំ សូមប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ មិនមែនមានន័យថា ប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នោះទេ យើងគ្រាន់តែប្រកាសបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែជាកិច្ចការបន្តទៀត ដែលកិច្ចការនេះមិនអាចធ្វេសប្រហែសបាននោះទេ សូមកុំឲ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សុំឲ្យការធ្លាក់ចុះនូវការឆ្លង ធ្លាក់ចុះនូវការស្លាប់ និងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះឲ្យបានបន្តទៀត»
តាមរយៈសារជាសម្លេងពិសេសផ្ញើជូនជនរួមជាតិដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋផងដែរថា ទោះបីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានប្រកាសបិទបញ្ចប់ទៅហើយក្តី តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតែជាកិច្ចការបន្តទៅមុខជានិច្ចតាមរយៈការអនុវត្តន៍វិធានសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ
«យើងគ្រាន់តែប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ក៏ប៉ុន្តែការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែជាកិច្ចការបន្តតទៅទៀត។ កិច្ចការនេះមិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការឆ្លង ធ្លាក់ចុះនៃការស្លាប់ នឹងឈានទៅរកអត្រាសូន្យនៃការស្លាប់នេះនឹងនៅបន្តទៀត តាមរយៈការខិតខំរបស់ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗក្នុងការអនុវត្តន៍វិធានការសុខាភិបាល ជាមួយនឹងការខិតខំរបស់ក្រសួងសុខាភិបាល ក្នុងការចាក់វ៉ាក់សាំងបន្តសម្រាប់អ្នកមិនទាន់បានចាក់»
សម្តេចតេជោ ហ៊ុន សែន បានស្នើលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងគណៈកម្មការចំពោះកិច្ចពិនិត្យលទ្ធភាពនានា ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ឱ្យបានសម្រេចតាមការកំណត់។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ការពារអាយុជីវិតខ្លួនឯង គ្រួសារ និងរួមចំណែកការពារសហគមន៍ ក៏ដូចជាការពារប្រទេស ដើម្បីធ្វើឱ្យការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញប្រព្រឹត្តទៅដោយរលូនដូចរយៈពេលកន្លងទៅ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/09/2026
បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

រដ្ឋាភិបាលសម្រុកចែកបណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង និងចុះបញ្ជីរួចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់តាមការចាំបាច់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/09/2026
ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីរួចរាល់ជាស្ថាពរ ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានចុះប្រគល់បណ្ណជូនពលរដ្ឋក្នុងខេត្តគោលដៅជាច្រើន។ យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content