ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ភ្នំពេញ ៖ យោងតាមការស្រាវជ្រាវនៅឆ្នាំ២០១៨របស់អង្គការពលកម្មអន្តរជាតិ (ILO) កម្ពុជាមានកម្មករបម្រើការងារតាមផ្ទះចំនួនប្រមាណ ២៤០ ០០០ នាក់ ខណៈដែលប្រាក់ចំណូលរបស់ពួកគេបានរួមចំណែកក្នុងផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ ដែលអាចជួយសម្រួលដល់បន្ទុកគ្រួសារ ហើយក៏ជាផ្នែកមួយសំខាន់រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ។

នៅក្នុងសន្និសីទពលកម្មអន្តរជាតិនៃអង្គការពលកម្មអន្តរជាតិបានអនុម័តអនុសញ្ញាស្តីពីការងារសមរម្យសម្រាប់កម្មករការងារផ្ទះ ដែលគេហៅថា អនុសញ្ញាកម្មករការងារផ្ទះ។ អនុសញ្ញានេះទទួលស្គាល់ការងារផ្ទះដូចជាការងារដទៃដែរ ហើយកម្មករការងារផ្ទះក៏មានសិទ្ធិទទួលបានលក្ខខណ្ឌការងារសមរម្យដូចជាកម្មករដទៃទៀតដែរ។

តើអ្វីទៅជាការងារផ្ទះ? ការងារតាមផ្ទះត្រូវបានកំណត់និយមន័យថា ជាការងារដែលធ្វើនៅក្នុង ឬសម្រាប់គ្រួសារមួយ ឬច្រើន។ ការងារនេះអាចរាប់បញ្ចូលទាំងការសម្អាតផ្ទះ ការចម្អិនអាហារ ការបោកអ៊ុតសំលៀកបំពាក់ ការមើលថែកុមារ សមាជិកចាស់ជរា ឬអ្នកជំងឺក្នុងគ្រួសារ ការថែសួន ថែរក្សាផ្ទះ ការបើកបរជូនក្រុមគ្រួសារ និងការថែទាំសត្វចិញ្ចឹមទៀតផង។

ទាក់ទងនឹងកម្មករការងារតាមផ្ទះនេះ អង្គការអុកស្វាម និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំខួបលើកទី១៣ ទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ស្តីពី “គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ“ នៅភ្នំពេញ ក្នុងគោលបំណងរំលឹកសិទិ្ធរបស់កម្មករការងារតាមផ្ទះ និងពិភាក្សាអំពីស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេ ក៏ដូចជាចែករំលែកនូវព័ត៌មាន បទពិសោធន៍នានាទាក់ទិននឹងគោលនយោបាយ និងការអនុវត្តក្នុងវិស័យកិច្ចគាំពារសង្គម និងលើកជាសំណើរដាក់ជូនភាគីពាក់ព័ន្ធ។

វេទិកានាឆ្នាំនេះ មានអ្នកចូលរួមចំនួនប្រមាណ២៧០នាក់ រួមមានកម្មករការងារតាមផ្ទះ  អ្នកធ្វើការថែទាំមិនមានប្រាក់កម្រៃ អ្នកប្រកបរបរសេវាកំសាន្ត អ្នកលក់ដូរតាមដងផ្លូវ អ្នកតំណាងភាគីនិយោជក កម្មករដឹកជញ្ជូន ព្រមទាំងតំណាងមកពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍផ្សេងៗទៀត។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអង្គការអុកស្វាមបានមានប្រសាសន៍ថា៖

«អង្គការអុកស្វាម មានបេសកកម្មរួមចំណែក​កសាងសង្គមមួយយុត្តិធម៌ និងគ្មានភាពក្រីក្រ។ យើងសហការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត និងក្រុមប្រជាជនងាយរងគ្រោះ។ កម្មករការងារតាមផ្ទះជាផ្នែកមួយដ៏សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ច និងបានចូលរួមយ៉ាងសកម្មក្នុងការបង្កើនសុខមាលភាពសង្គម ធ្វើឲ្យមានចរន្តការងារគ្រប់វិស័យ និងរួមចំណែកទៅក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ប្រាក់ចំណូលរបស់កម្មករការងារផ្ទះ អាចជួយទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង និងត្រៀមបម្រុងសម្រាប់​សមាជិកគ្រួសារក្នុងការប្រឈមនឹងហានិភ័យឬវិបត្តិសេដ្ឋកិច្ចជាយថាហេតុ និងព្រមទាំងជួយពួកគេឱ្យចាកចេញ ពីភាពក្រីក្រ  ហើយពួកគាត់ក៏ត្រូវទទួលបានលក្ខខណ្ឌការងារសមស្រប និងការគាំពារពេញលេញផងដែរ។»។

លោក  វន់ ពៅ ប្រធានសមាគម IDEA មានប្រសាសន៍ថា៖

«ចាប់តាំងពីឆ្នាំ២០០៥មក សមាគមបានធ្វើសកម្មភាពជាច្រើនដើម្បីលើកម្ពស់លក្ខខណ្ឌការងារទូទៅ រួមទាំងលក្ខខណ្ឌការងាររបស់កម្មករការងារតាមផ្ទះ ក៏ដូចជាបានជំរុញការដាក់បញ្ចូលពួកគេនៅក្រោមច្បាប់សហជីពផងដែរ។ បច្ចុប្បន្ន IDEA កំពុងសម្របសម្រួលបណ្តាញកម្មករការងារតាមផ្ទះ ដែលមានក្រុមកម្មករការងារតាមផ្ទះចំនួន ២០ ក្រុម និងផ្តួចផ្តើមឱ្យមានការសន្ទនាសមស្របជាមួយស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ និងតំណាងនិយោជក ដើម្បីទទួលបានការទទួលស្គាល់កាន់តែច្រើនពីសិទ្ធិរបស់ពួកគេ ដើម្បីផ្តល់លទ្ធភាពដល់ពួកគេអាចទទួលបាននូវកិច្ចគាំពារសង្គម និងលក្ខខណ្ឌរស់នៅសមរម្យ»។

លោកស្រី យ៉ុង ស្រីមុំ ជាចុងភៅសម្រាប់គ្រួសារឯកជនមួយនៅភ្នំពេញ និងបានធ្វើការជាកម្មករតាមផ្ទះរយៈពេលជាង៥ឆ្នាំហើយ។ លោកស្រីបានចូលរួមយ៉ាងសកម្មក្នុងការតស៊ូមតិដើម្បីឪ្យមានលក្ខខណ្ឌការងារល្អប្រសើរ។  អ្វីដែលពិសេសនោះ គឺលោកស្រីបានចរចាជាមួយថៅកែឱ្យចុះបញ្ជីកម្មករទៅក្នុងប.ស.ស។ លោកស្រីបានលើកឡើងថា ថៅកែចង់ទិញធានារ៉ាប់រ៉ងឱ្យ ប៉ុន្តែលោកស្រីចង់បានបណ្ណ ប.ស.ស.ច្រើនជាង ព្រោះលោកស្រីគិតថា បណ្ណនេះមានប្រយោជន៍ច្រើនជាងការធានារ៉ាប់រងឯកជន។

លោកស្រីបានឱ្យដឹងថា៖

«ខ្ញុំអាចទទួលអត្ថប្រយោជន៍ថែទាំសុខភាព ការពារពេលមានគ្រោះថ្នាក់ការងារ និងសោធននិវត្តន៍។ ថៅកែត្រូវបង់ប្រាក់ភាគទាន ១ឆ្នាំម្ដង ឬ ១ខែម្ដងក៏បាន ហើយខ្ញុំក៏បានជូនថៅកែទៅជួបភ្នាក់ងារ ប.ស.ស.ដើម្បីធ្វើការចុះបញ្ជី និងបង់ភាគទាន។ ខ្ញុំចង់ឃើញអ្នកធ្វើការតាមផ្ទះទាំងអស់ទទួលបានការគាំពារដូចខ្ញុំដែរ ។ អ្វីដែលប្រសើរឡើង គឺក្រោយពីចូលរួមជាមួយសមាគម ខ្ញុំទទួលបាន និងមានការងារធ្វើ។ ខ្ញុំចូលសមាគម IDEA បាន១០ ថ្ងៃ ហើយខ្ញុំបានរៀនសូត្រវគ្គជាច្រើនពីសមាគម។ ខ្ញុំផ្លាស់ប្ដូរខ្លួនឯង អាចទំនាក់ទំនងខាងក្រៅបានច្រើន លែងខ្លាច លែងអៀន ហ៊ាននិយាយ អាចចងក្រងក្រុមបាន។ ខ្ញុំពិតជាមានមោទនភាពចំពោះការងាររបស់ខ្ញុំណាស់។ មិនខ្មាស់គេទេពេលខ្ញុំជាអ្នកធ្វើការងារតាមផ្ទះ មិនមានអីខ្មាស់គេទេ ពីព្រោះខ្ញុំធ្វើការដោយសុច្ចរិត»។

កម្មករការងារតាមផ្ទះ ក៏ដូចជាស្ត្រីដទៃទៀតដែលមានរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរ គឺជាក្រុមងាយទទួលរងគ្រោះបំផុតពីហានិភ័យ ពិសេសអ្នកតាមផ្ទះ ប្រសិនបើពួកគេស្នាក់នៅ២៤ម៉ោង ជាមួយនិយោជក គឺអាចប្រឈមនឹងការរំលោភបំពាន គ្មានពេលសម្រាក គ្មានការហូបចុកត្រឹមត្រូវ មានបញ្ហាសុខភាព។ ចំពោះអ្នកដែលស្នាក់នៅខាងក្រៅផ្ទះខ្លួនឯង មានបញ្ហាពេលធ្វើដំណើរពេលយប់ ផ្លូវឆ្ងាយលំបាកធ្វើដំណើរពេលភ្លៀង  ព្រមទាំងគ្មានស្ថេរភាពប្រាក់ចំណូល និងសុខភាពផ្លូវចិត្ត និងផ្លូវកាយមិនល្អ ដោយសារការរើសអើង អសុវត្ថិភាព និងអស្ថេរភាពនៃលក្ខខណ្ឌការងារ ប្រាក់ចំណូលទាប ព្រមទាំងសិទ្ធិសេរីភាពក្នុងការចូលរួមក្នុងសមាគមនៅមានកម្រិត។

កម្មករការងារតាមផ្ទះ មានតម្លៃស្មើគ្នានឹងកម្មករនិយោជិតដទៃទៀតដែរ។ ដូច្នេះពួកគេមានសិទ្ធិស្មើគ្នាក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម ជាពិសេសរបបសន្តិសុខសង្គម សេរីភាព ។ល។ ក្នុងការចងក្រងសមាគម ដែលធានាថា ពួកគេក៏អាចទទួលបាននូវប្រយោជន៍ដូចគ្នានឹងកម្មករនិយោជិត ក្នុងវិស័យដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជាដែរ នៅក្រោមអភិក្រម «មិនទុកពួកគេម្នាក់ណាចោលឡើយ»។

អង្គការអុកស្វាម និងដៃគូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមពិនិត្យលទ្ធភាព និងផ្តល់សច្ចា ប័នលើអនុសញ្ញាលេខ ១៨៩ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីសិទ្ធិកម្មករការងារផ្ទះ ព្រមទាំងដាក់ចេញវិធានការសមស្របចាំបាច់នានាដើម្បីគាំទ្រដល់ការអនុវត្តខ្លឹមសារនៃអនុសញ្ញានេះនៅក្នុងប្រទេស ដើម្បីឈានទៅដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាព ក៏ដូចជាឈានទៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយទៅជាប្រទេសប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់