ក្រសួងទេសចរណ៍ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តប៉ៃលិន ដោយតភ្ជាប់កញ្ចប់ទស្សនកិច្ចជាមួយខេត្តជិតខាង និងប្រទេសថៃ!

ប៉ៃលិន ៖ឯកឧត្តម ប្រាក់ សុផេង អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាថ្នាក់ដឹកនាំទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបានចុះសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តប៉ៃលិន ត្រួតពិនិត្យការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងការអភិវឌ្ឍន៍នៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី បានយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ក្រោមជាតិ តាមរយៈការចាត់ថ្នាក់ដឹកនាំទទួលបន្ទុកមន្ទីរទេសចរណ៍ខេត្តនីមួយៗ ដោយជំរុញធ្វើការឱ្យបានជិតស្និតជាមួយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្ត សំដៅជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ ទទួលយកនិងដោះស្រាយសំណូមពរនានានៅថ្នាក់ក្រោមជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនងរវាងរដ្ឋបាលក្រោមជាតិ និងថ្នាក់ជាតិឱ្យកាន់តែជិតស្និត និងមានផលិតភាពការងារខ្ពស់។

ឯកឧត្តម បានផ្តល់ជាអនុសាសន៍មួយចំនួនជូនដល់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន ដើម្បីជាយន្តការសម្រាប់ការអនុវត្តកិច្ចការងារប្រកបដោយបរិយាបន្ន និងនវានុវត្តន៍រួមមានដូចខាងក្រោម៖

១)បន្ត និងពង្រឹងការបណ្តុះបណ្តាលផ្នែកធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសបន្តអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)
២)បណ្តុះបណ្តាលជំនាញមគ្គុទ្ទេសន៍ទេសចរណ៍សហគមន៍ ដល់ប្រជាសហគមន៍មូលដ្ឋាន
៣)ជំរុញការសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងសម្បទាទេសចរណ៍នៅតាមគោលដៅទេសចរណ៍សំខាន់ៗ
៤)បន្តការសម្របសម្រួលការធ្វើដំណើរទេសចរណ៍ ជាពិសេសតាមច្រកទ្វារព្រំដែនអន្តរជាតិ ជាពិសេសការចងក្រងកញ្ចប់ទស្សនកិច្ចភ្ជាប់ខេត្តប៉ៃលិនជាមួយខេត្តជុំវិញ និងប្រទេសថៃ
៥)ពង្រឹងសុវត្ថិភាព សន្តិសុខជូនភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ
៦)ត្រូវមានយន្តការសង្រ្គោះបន្ទាន់ឱ្យទាន់ពេលវេលាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ
៧)បន្តនិងពង្រឹងអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ត្រូវគិតគូរពីបរិស្ថាន
៨)ពង្រឹងអនាម័យនៅក្នុងបរិវេណរមណីយដ្ឋានទេសចរណ៍ឱ្យបានល្អប្រសើរ


៩)ត្រូវធ្វើបច្ចុប្បន្នភាពរមណីយដ្ឋានទេសចរណ៍ដោយផ្អែកលើស្ថានភាពជាក់ស្តែង និងការគាំទ្រដល់វិស័យឯកជនក្នុងការអភិវឌ្ឍន៍គោលដៅទេសចរណ៍
១០)រៀបចំស្ថិតិទេសចរណ៍ប្រចាំសប្តាហ៍ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំទទួលបន្ទុកផ្ទាល់
១១)រៀបចំប្រតិទិននៃព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានាដែលមាននៅខេត្តប៉ៃលិន ជាពិសេសជំរុញសកម្មភាពទេសចរណ៍អំឡុងរដូវកាលទេសចរណ៍ប៉ៃតង (Green Season)
១២)ត្រូវពង្រឹងការអនុវត្តបទដ្ឋានទេសចរណ៍នានាដែលបានដាក់ចុះ និងជំុរញអាជ្ញាប័ណ្ណទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា
១៣)ត្រូវរៀបចំចងក្រងម្ហូបអាហារប្រចាំខេត្ត ដើម្បីជាផ្នែកមួយនៃការទាក់ទាញទេសចរម្ហូបអាហារ (Gastronomy)
១៤)ត្រូវរំលេចប្រភេទផ្លែឈើដែលជាអត្តសញ្ញាណសម្រាប់សំគាល់ខេត្តប៉ៃលិន
១៥)បង្កើនការផ្សព្វផ្សាយពាក្យស្លោក “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” និង “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ឱ្យបានទូលំទូលាយ
១៦)តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវពាក្យស្លោកបន្ថែមថា «ទេសចរណ៍រីកលូតលាស់នៅក្នុងសន្ដិភាព» ដោយឈរលើគោលការណ៍គ្រឹះ “ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី” ដូច្នេះត្រូវបន្តផ្សព្វផ្សាយពាក្យស្លោកនេះឱ្យបានកាន់ទូលំទូលាយក្នុងក្រមខណ្ឌវិស័យទេសចរណ៍។
១៧) បន្តការអនុវត្តការងារប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្មនូវរាល់ការអនុវត្តនូវយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងសកម្មភាពនានាក្នុងវិស័យទេសចរណ៍ខេត្តប៉ៃលិន។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧


Leave a Reply

Your email address will not be published.Required fields are marked *