YEAC និង SDF រៀបចំវេទិកាចែករំលែកពីគុណប្រយោជន៍នៃការអភិវឌ្ឍជំនាញ និងបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយអាជីវកម្ម

ភ្នំពេញ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) បានសហការគ្នារៀបចំកម្មវិធីជំនួបសហគ្រិនវ័យក្មេងដើម្បីចែករំលែកអំពីគុណប្រយោជន៍នៃការអភិវឌ្ឍជំនាញ អភិវឌ្ឍខ្លួន និងស្ថាប័នជាប្រចាំសម្រាប់សហគ្រិន និងបុគ្គលិកក្នុងរោងចក្រ-សហគ្រាសគ្រប់កម្រិត ជាពិសេសធុរកិច្ចបង្កើតថ្មី (Startup) ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SME) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាប្រភពនៃការបង្កើតការងារនៅកម្ពុជា។

កម្មវិធីនារសៀលថ្ងៃទី៦ ខែមីនា នៅសណ្ឋាគារ អូឡាំព្យាស៊ីធី រាជធានីភ្នំពេញនេះក៏ជាវេទិកាផ្តល់ឱកាសក្នុងការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗព្រមទាំងការផ្សាភ្ជាប់បណ្តាញអាជីវកម្មផងដែរ។ ម្ចាស់អាជីវកម្មក៏បានទទួលព័ត៌មានថ្មីៗទាក់​ទ​ង​​​នឹងកម្មវិធីគាំទ្រផ្សេងៗពាក់ព័ន្ធក្នុងប្រព័ន្ធអេកូជំនាញ និងសហគ្រិនភាពទាំងក្នុង និងក្រៅប្រទេស។

លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា៖ កម្មវិធីជំនួបសហគ្រិនវ័យក្មេងនេះជាលើកទី១សម្រាប់ឆ្នាំ២០២៥(1st Young Entrepreneurs Gathering 2025)។កន្លងមកកម្មវិធីដូច្នេះបានរៀបចំច្រើនដងមកហើយ ដោយក្នុងមួយឆ្នាំចាប់ពី ៤ ទៅ ៥ ដង។ ជំនួបនេះមានគោលបំណងជម្រាបដល់សមាជិកឱ្យបានដឹងអំពីមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីជួយដល់ការកសាងសមត្ថភាព និងជំនាញ។

នៅក្នុងជំនួបសហគ្រិនវ័យក្មេងនេះ ក៏មានកិច្ចពិគ្រោះយោបល់ពីតម្រូវការរបស់សមាជិកសមាគមសហគ្រិនវ័យក្មេង និងវេទិកាពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ ដែលមានសមាគម និងស្ថាប័នជាដៃគូចូលរួមដើម្បីពិភាក្សាពីវឌ្ឍនភាពរបស់ YEAC និងកិច្ចសហសហការនានា ជាពិសេសកម្មវិធីជំនួបសហគ្រិនវ័យក្មេងនេះនឹងជួបពិភាក្សាជាមួយអ្នកជំនាញអភិវឌ្ឍសមត្ថភាពសហគ្រាស សិក្សាស្វែងយល់ និងចាប់យកឱកាសពង្រឹងធនធានមនុស្សក្នុងក្រុមហ៊ុន ជួបជជែកផ្លាស់ប្ដូរយោ​បល់ជាមួយសហគ្រិនមកពីគ្រប់វិស័យ កសាងបណ្ដាញដៃគូអាជីវកម្ម និងពង្រីកកិច្ចសហការ និងផ្សព្វផ្សាយម៉ាកយីហោផលិតផល/សេវាម្មរបស់ក្រុមហ៊ុន។

លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍជំនាញបានលើកឡើងថា SDF អាចជួយ Startup និង SME លើ ៣ រូបភាព ៖១.​ សម្របសម្រួល និងគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញតាមតម្រូវការជាក់ស្តែង (co-design and co-invest in skills development programs or coaching programs) សម្រាប់និយោជក និងនិយោជិតនៃ Startup និង SME ដែលរួមមាន upskilling, reskilling និង pre-employ​me​nt លើកកម្ពស់នវានុវត្តន៍ និងផលិតភាព,២. SDF មិនត្រឹមតែផ្តល់ថវិកាគាំទ្រលើការបណ្តុះបណ្តាលជំនាញតែមួយមុខទេ,Startup និង SME ក៏នឹងទទួលបានឱកាសបង្កើតបណ្តាញទំនាក់ទំនងការសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិរបស់ SDF និងទី៣. SDF អាចជួយផ្សារភ្ជាប់ Startup និង SME ដើម្បីទទួលបានការគាំទ្រផ្នែកគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជាការលើកទឹកចិត្តផ្នែកពន្ធ និងហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលជាដើម។

បន្ថែមពីនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានធ្វើការស្ទង់មតិជាមួយអ្នកចូលរួមជាង ១៣០ ក្រុមហ៊ុន ដែលមានសក្តានុពល ដើម្បីកំណត់ពីតម្រូវការជំនាញ ទាំងជំនាញបច្ចេកទេស និងជំនាញទន់ ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពនិងភាពប្រកួតប្រជែង។

លោកនាយកប្រតិបត្តិបានគូសបញ្ជាក់ផងដែរថា៖ គិតត្រឹមពេលនេះ SDF បានគាំទ្រការបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិក, ថ្នាក់ដឹកនាំ និងម្ចាស់ Startup និង SME សរុបប្រមាណ ១៧ ៩១៩ នាក់ ដែលក្នុងនោះ YEAC បានទទួលការគាំទ្រ និងថវិកាបដិភាគពី SDF ដើម្បីរៀបចំ និងអនុវត្តកម្មវិធីបង្កើនជំនាញដល់សហគ្រិន និងបុគ្គលិក ៧២៥ នាក់ (ស្ត្រី ៣៦%) លើជំនាញការកសាងគំរូអាជីវកម្ម (Building Business Model), ផែនការនិងប្រព័ណ្ធអាជីវកម្ម(Business Plan and Business system), Performance Management,ទីផ្សារឌីជីថល( Digital Marketing), ផែនការបង្កើតថវិកានិងរបាយការហិរញ្ញវត្ថុ(Develop Budget Plan and Financial Report),សុវត្ថិភាពចំណីអាហារនិងអនាម័យផ្ទាល់ខ្លួន( Food Safety & Personal Hygiene), បដិសណ្ឋារកិច្ច(Hospitality) និងជំនាញទន់ជាដើម។

លោកនាយកប្រតិបត្តិ SDF ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្មទាំងអស់ឱ្យបន្តបង្កើនចំណេះ និងជំនាញដល់ខ្លួនឯង និងបុគ្គលិកជាប្រចាំ និងក្នុងទ្រង់ទ្រាយកាន់តែធំ ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតក្នុងអាជីវកម្មរបស់ខ្លួន ទៅជាដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែងក្នុងទីផ្សារ ក្នុងគោលដៅចុងក្រោយបង្កើននវានុវត្តន៍, ផលិតភាព និងភាពប្រកួតប្រជែងនៃអាជិវកម្ម និងប្រជាពលរដ្ឋកម្ពុជា។ “ជំនាញខ្ពស់ ចំណូលខ្ពស់! ចូលរួមប្រែក្លាយកម្ពុជាជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។”

គួរឱ្យដឹងផងដែរថា នៅក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេងនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជានិងសមាគមមិត្តយើង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើការបង្កើតក្របខណ្ឌនៃកិច្ចសហការភាពជាដៃគូដើម្បីផ្តល់ជំនាញ បណ្តុះបណ្តាលធនធានមនុស្ស និង កសាងសមត្ថភាព៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់


Leave a Reply

Your email address will not be published.Required fields are marked *