កំហុស ៤ យ៉ាង ដែលធ្វើឱ្យអ្នកគ្រប់គ្រង់លុយមិនបានល្អ!

ភ្នំពេញ ៖ នៅពេលនិយាយអំពីការគ្រប់គ្រងលុយ មិនមានវិធីសាស្ត្រ ឬក្រិតក្រមណាមួយល្អជាងមួយណានោះទេ ព្រោះមនុស្សម្នាក់ៗតែងតែមានវិធីសាស្ត្រខុសៗគ្នាក្នុងការគ្រប់គ្រងលុយរបស់ខ្លួន។ ប៉ុន្តែនៅតែមានរឿងមួយចំនួនដែលអ្នកអាចធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងលុយរបស់អ្នក និងកំហុសសាមញ្ញមួយចំនួនដែលត្រូវជៀសវាង។

អ្វីដែលអ្នកត្រូវធ្វើមុនគេនោះគឺ អ្នកត្រូវចាប់ផ្តើមពីឥឡូវនេះក្នុងការ​ធ្វើឱ្យប្រសើរឡើងជាង​មុននូវការគ្រប់គ្រងលុយ ហើយ​អាច​ចាប់​ផ្តើម​ធ្វើ​ឱ្យ​បានល្អជៀសវាងកំហុសសាមញ្ញមួយចំនួន ដែលអាចឱ្យបាត់បង់លុយ។ ថ្ងៃនេះ យើងសូមលើកឡើងកំហុសទូទៅចំនួន ៤ នៅពេលនិយាយពីការគ្រប់គ្រងលុយ។

១.ចំណាយលុយលើសខ្ទង់ ៖ ប្រសិនបើអ្នកមិនមានផែនការគ្រប់គ្រងលុយកាក់ ឬអ្នកចាយលុយគ្មានគោលដៅ នោះវាងាយស្រួលណាស់ក្នុងការចំណាយលើសខ្ទង់។ នោះហើយជាមូលហេតុសំខាន់ក្នុងការស្វែងយល់ថា តើអ្នកអាចចំណាយប្រាក់ប៉ុន្មានក្នុងមួយសប្តាហ៍ ពីរសប្តាហ៍ ឬមួយខែ? នៅពេលអ្នកដឹងថា អ្នកកំពុងស្ថិតក្នុងស្ថានភាពចំណាយលើសខ្ទង់ អ្នកគួរបែងចែកកញ្ចប់លុយសម្រាប់ការចំណាយជាប្រចាំ ដូចជាលើម្ហូបអាហារ ការញ៉ាំអាហារក្រៅផ្ទះ និងការកម្សាន្តជាដើម។ ការ​អនុវត្តតាមផែនការរបស់អ្នក ​មិន​មែន​មាន​ន័យ​ថា ​អ្នក​កំពុងដាក់ទណ្ឌកម្មលើខ្លួនឯងនោះទេ ប៉ុន្តែ​មាន​ន័យ​ថា ​អ្នកកំពុង​គ្រប់គ្រង​ការ​ចំណាយ​ក្នុង​មធ្យោបាយ​របស់​អ្នកបានល្អប្រសើរ។

២. មិនមានផែនការសម្រាប់លុយរបស់អ្នក ៖ ពេល​និយាយពីគ្រប់គ្រងលុយ​ អ្នកត្រូវ​ចំណាយ​ពេលវេលាមួយចំនួនដើម្បីរៀបចំ​ផែនការសម្រាប់​រយៈពេល​វែង។ បើមិនដូច្នេះទេ លុយនឹងត្រូវចាយវាយដោយគ្មានគោលដៅ និងបាត់បង់យ៉ាងឆាប់រហ័សដោយមិនដឹងខ្លួន។ ដូច្នេះ ជំហាន​ដំបូង អ្នក​ត្រូវ​កំណត់​គោលដៅ​មួយ​ចំនួនសម្រាប់លុយរបស់អ្នក ដូចជាកំណត់ការចាយវាយប្រចាំថ្លៃ កញ្ចប់សន្សំ កញ្ចប់លុយសម្រាប់គ្រាអាសន្ន និងផែនការនៅពេលចូលនិវត្តន៍ជាដើម។ ការរស់នៅប្រចាំថ្ងៃទាមទារការចំណាយលុយជាប្រចាំ ហើយនាពេលខ្លះ ក៏ត្រូវការចំណាយច្រើនក្នុងគ្រាអាសន្នណាមួយ ដូចជាឈឺថ្កាត់ ឬគ្រោះថ្នាក់ណាមួយដែលយើងមិនអាចឃើញទុកមុនជាដើម។ និយាយជារួម មនុស្សម្នាក់ៗត្រូវមានផែនការសម្រាប់ការចំណាយរបស់ខ្លួន។

៣. មិនចេះសន្សំលុយ ៖ ជាធម្មតា អ្នកដែលទទួលបានប្រាក់តិចតែងរអ៊ូថា ខ្លួនមានប្រាក់ខែតិច ហើយថាតើសន្សំយ៉ាងម៉េច? ទោះតិចក្តី អ្នកគួរចាប់ផ្តើមសន្សំលុយតិចទៅច្រើន។ ឧទាហរណ៍ អ្នកទទួលបានប្រាក់ខែ ១ លានរៀល ដូច្នេះអាចនិយាយបានថា ក្នុងមួយសប្តាហ៍ អ្នកទទួលប្រាក់ ២៥ ម៉ឺនរៀល។ ជាយោបល់ អ្នកត្រូវកំណត់ខ្លួនឯងយ៉ាងណាឱ្យចំណាយ ២០ ម៉ឺនរៀល ហើយនៅសល់ ៥ ម៉ឺនរៀលសម្រាប់សន្សំ។ ការសន្សំអាចជួយអ្នកបានច្រើន ដូចជារបស់របរដែលចង់បាននៅពេលអ្នកឈឺ និងគ្រាអាសន្នណាមួយ ដែលទាមទារចំណាយលុយ។

៤. ខ្ចីលុយមកប្រើប្រាស់ដោយគ្មានគោលដៅ ៖ មនុស្សមួយចំនួនខ្ចីលុយដោយមិនមានគោលដៅ និងផែនការច្បាស់លាស់។ វាពិតជារឿងសំខាន់ក្នុងការស្វែងយល់ពីលុយដែលអ្នកខ្ចី ព្រោះលុយកម្ចីនេះគឺការប្រាក់ប្រចាំខែ។ ដូច្នេះហើយ បើអ្នកគ្មានគោលដៅ ឬផែនការច្បាស់លាស់ទេ អ្នកគួរកុំខ្ចីលុយប្រើប្រាស់អី។ មួយវិញទៀត នៅពេលអ្នកមានបំណងខ្ចីលុយ អ្នកត្រូវមានផែនការច្បាស់លាស់ ឱទាហរណ៍ខ្ចីលុយមកបើកអាជីវកម្មថ្មី និងពង្រីកអាជីវកម្មជាដើម ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរង់ចាំផ្តល់កម្ចីជានិច្ច នៅពេលអ្នកមានផែនការច្បាស់លាស់។ លើសពីនេះ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែចង់បានអតិថិជនល្អៗ ដើម្បីរីកចម្រើនទៅមុខទាំងគ្នាសម្រាប់សង្គម សេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា