ចំណេះដឹងហិរញ្ញវត្ថុ ៖ តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិនៃកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ?

ភ្នំពេញ៖ តើអ្នកធ្លាប់បានដឹងទេថា អ្វីជាកម្ចីផ្លូវការ និងអ្វីជាកម្ចីក្រៅផ្លូវការ? តើកម្ចីទាំងពីរប្រភេទនេះមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ឆ្លើយតបនឹងសំណួរនេះ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានពន្យល់ថា៖ កម្ចីផ្លូវការ គឺជាកម្ចីទាំងឡាយណាដែលផ្តល់ជូនដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាដើម្បីផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់។ កម្ចីពីគ្រឹះស្ថានផ្លូវការនេះមានអត្រាការប្រាក់សមរម្យ ហានិភ័យទាប និងមានយន្តការកិច្ចការពារអតិថិជនផងដែរ។ ដោយឡែក កម្ចីក្រៅផ្លូវការ គឺជាកម្ចីទាំងឡាយណាដែលផ្តល់ដោយស្ថាប័នមិនចុះបញ្ជី (ខុសច្បាប់) ឬផ្តល់ដោយបុគ្គលនានានៅក្រៅប្រព័ន្ធ រួមទាំងកម្ចីតាមអនឡាញ។ កម្ចីក្រៅផ្លូវការអាចនាំមកនូវហានិភ័យខ្ពស់ ដោយ​មានអត្រាការប្រាក់ខ្ពស់ខ្លាំងហួសហេតុ ព្រមទាំងគ្មានយន្តការលើកិច្ចការពារអតិថិជនអ្វីទាំងអស់។

លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលបានបន្តឱ្យដឹងថា៖ ក្នុងក្របខណ្ឌច្បាប់ អ្នកខ្ចីត្រូវបានគាំពារដោយការកម្រិតអត្រាការប្រាក់មិនឱ្យលើស១៨% ក្នុងមួយឆ្នាំ សម្រាប់ទាំងកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ការទទួលបានការគាំ​ពា​រ​កម្រិតខ្ពស់ ដោយហេតុថា ធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាល បានដាក់ចេញព្រមទាំងបន្តអនុវត្តប្រកបដោយសង្គតិភាព និងប្រសិទ្ធភាពខ្ពស់នូវយន្តការតាមដាន និងត្រួតពិនិត្យដ៏ម៉ត់ចត់ ដើម្បីបង្ការ និងធានាថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រឹមតែអនុវត្តអត្រាការប្រាក់មិនលើសពិដានអត្រាការប្រាក់ (១៨%/ឆ្នាំ) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប្រាកដថា យន្តការទារបំណុល ត្រូវបានធ្វើឡើងស្របតាមក្របខណ្ឌច្បាប់ និងមិនមានការរំលោភបំពានលើសិទ្ធិណាមួយនៃកូនបំណុល។ 

យន្តការគាំពារខាងលើ មិនមាន ឬមិនត្រូវបានយកមកអនុវត្តត្រឹមត្រូវឡើយក្នុងបណ្តាកម្ចីក្រៅផ្លូវការ។ ហេតុដូចនេះហើយបានជារឿយៗគេសង្កេតឃើញថា អ្នកប្រើប្រាស់កម្ចីក្រៅផ្លូវការប្រឈម និងទទួលរងគ្រោះពីអំពើខុសច្បាប់ជាច្រើនពីម្ចាស់កម្ចី ជាពិសេសការគំរាមកំហែង ការប្រើប្រាស់អំពើហឹង្សា ការរឹបអូសទ្រព្យបញ្ជាំដោយបំពាននីតិវិធីច្បាប់ និងសិទ្ធិជាមូលដ្ឋាននៃអ្នកខ្ចីជាដើម ហើយក្នុងករណីមួយចំនួនទៀតបានបង្កឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងក្រុមគ្រួសារ។

ថ្លែងក្នុងពិធីបិទកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី២ ក្រោមប្រធានបទ៖ ហេតុអ្វីបានជាយុវជនគួរយល់ដឹងអំពីកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ កាលពីថ្ងៃទី១៩ខែវិច្ឆិកា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា៖ ការយល់ដឹងអំពីការផ្តល់កម្ចីផ្លូវការ និងក្រៅផ្លូវការ មិនត្រឹមតែជាការយល់ដឹងអំពីការខ្ចីលុយប៉ុណ្ណោះទេ ប៉ុន្តែវាបានបណ្តុះនូវចំណេះដឹងហិរញ្ញវត្ថុ លើកកម្ពស់ការទទួលខុសត្រូវ និងចៀសវាងការធ្លាក់ក្នុងអន្ទាក់បំណុល។

លោកប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងអំពីគុណសម្បត្តិមួយចំនួនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ កម្ចីផ្លូវការ គឺគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការស្ថិតក្រោមការត្រួតពិនិត្យ និងការដាក់បទ​ប្បញ្ញត្តិ​ពី​អាជ្ញាធរហិរញ្ញវត្ថុមានសមត្ថកិច្ច, អតិថិជនទទួលបានសិទ្ធិ និងកិច្ចការពារពេញលេញស្របតាមច្បាប់ ,លក្ខខណ្ឌ និងកិច្ចសន្យារវាងអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការមានតម្លាភាព និងអនុលោមតាមច្បាប់ និង​បទប្បញ្ញត្តិពាក់ព័ន្ធ,ការផ្សព្វផ្សាយ និងព័ត៌មានអំពីសេវាហិរញ្ញវត្ថុមានលក្ខណៈច្បាស់លាស់ និងមិនមានការបំភាន់ ឬបោកប្រាស់ ,ទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លាភាពលើអាត្រាការប្រាក់ និការគណនាការប្រាក់ និងការគិតកម្រៃសេវាផ្សេងៗ ដែលដែលសមរម្យ,កាត់បន្ថយហានិភ័យនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុខុសគោលដៅ ឬហានិភ័យនៃបំណុលលើសលប់,ព័ត៌មានអំពីការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជនជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ត្រូវបានរក្សាជាការសម្ងាត់ ហើយគ្រឹះស្ថានហិរញ្ញវត្ថុមិនអាចចែករំលែកឬប្រើប្រាស់ព័ត៌មានទាំងនោះដោយមិនទទួលបានការអនុញ្ញាតពីអតិថិជន អាជ្ញាធរត្រួតពិនិត្យ ឬតុលា​កា​រ​ជាមុននោះទេចំណែកគ្រឹះស្ថានក៏មិនតម្រូវឱ្យអតិថិជនតម្កល់នូវឯកសារច្បាប់ដើម ដូចជា៖ អត្តសញ្ញាណបណ្ណឬសៀវភៅគ្រួសារជាដើម។

លោកបានឱ្យដឹងទៀតថា ៖ផ្ទុយទៅវិញ ចំពោះសេវាហិរញ្ញវត្ថុក្រៅផ្លូវការ គឺសំដៅដល់សេវាហិរញ្ញវត្ថុដែលផ្តល់ដោយនីតិបុគ្គល ឬរូបវន្តបុគ្គលដែលពុំទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរហិរញ្ញវត្ថុ ដែលមានធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីអាចផ្តល់សេវាហិរញ្ញវត្ថុជាប្រក្រតីដល់សាធារណជន។

លោក រ័ត្ន សោភ័ណ បានសង្កត់ធ្ងន់ថា៖ ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នឹងផ្តល់ហានិភ័យជាច្រើន ដោយសារប្រតិបត្តិការទាំងនោះស្ថិតនៅក្រៅច្បាប់ ,កិច្ចសន្យា និងលក្ខខណ្ឌនានាមានលក្ខណៈបោកបញ្ឆោត ,សេវាហិរញ្ញវត្ថុមិនមានតម្លាភាព និងមិនមានគុណភាព ,ការគិតការប្រាក់និងកម្រៃសេវាខ្ពស់ និងគ្មានតម្លាភាព ,គ្មានការគោរពសិទ្ធិអតិថិជន និងគ្មានក្រមសីលធម៌និងការរក្សាការសម្ងាត់វិជ្ជាជីវៈជាដើម។ សកម្មភាពជាសេវាហិរញ្ញវត្ថុក្រៅផ្លូវការមានច្រើនរូបភាពក្នុងនោះរួមមាន៖ ការខ្ចីចងការប្រាក់ក្រៅប្រព័ន្ធដែលមិនមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា,ការប្រមូលលុយរាប់តាមផ្សារ និងតាមសហគមន៍,ការលេងតុងទីន ការប្រមូលប្រាក់សន្សំ ឬកម្ចីតាមអនឡាញ ឬអ៊ិនធើណិតនិងការវិនិយោគដោយគ្មានច្បាប់អនុញ្ញាត និងការផ្តល់សេវាផ្ទេរ និងទូទាត់ប្រាក់ដែលគ្មានច្បាប់អនុញ្ញាតជាដើម។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បានបង្ហាញថា៖

«ជាទូទៅអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ព្យាយាមធ្វើឱ្យយើងទាំងអស់គ្នាយល់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ពួកគេងាយស្រួល ឆាប់រហ័ស ពុំចាំបាច់មានឯកសារស្មុគស្មាញ ឬមិនចាំបាច់មានការធានាអ្វីទាំងអស់ ប៉ុន្តែទាំងនេះសុទ្ធតែជាការអូសទាញ និងការបោកបញ្ឆោត ដើម្បីឱ្យប្រើប្រាស់សេវារបស់ពួកគេតែប៉ុណ្ណោះ»។

គួរជម្រាបថា កម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី២ បានផ្តួចផ្តើមឡើងដោយក្រុមហ៊ុន អប្សរា មេឌា សឺវីស ក្រោមកិច្ចសហការរៀបចំពីសំណាក់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនក្រេឌីត ប្យួរូ (ខេមបូឌា)៕      

   


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)