អ្នកជំនាញណែនាំកសិករឱ្យប្រើប្រាស់កម្ចីផ្លូវការសម្រាប់បម្រើឱ្យវិស័យកសិកម្ម

ជាការពិត វិស័យកសិកម្មក៏មិនខុសគ្នាពីអាជីវកម្មមួយនោះដែរ មានន័យថាកសិករក៏តែងរមែងត្រូវការដើមទុនសម្រាប់ជំរុញការដាំដុះ ឬការចិញ្ចឹមសត្វរបស់ខ្លួនឱ្យបានរីកចម្រើនទៅមុខ។ ប៉ុន្តែជាទូទៅ ពួកគេច្រើនតែជ្រើសរើសប្រើប្រាស់កម្ចីក្រៅផ្លូវការដែលនាំឱ្យប៉ះពាល់ដល់លទ្ធភាពនៃការសងត្រឡប់ទៅវិញ។ ប្រភេទកម្ចីក្រៅផ្លូវការ ឬដែលគេស្គាល់ថាជាការចងការប្រាក់ ច្រើនតែមានការប្រាក់ខ្ពស់ ដែលពេលខ្លះលើសពីសមត្ថិភាពរបស់អ្នកខ្ចីទៀតផង។

លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងចលនាភូមិមួយផលិតផលមួយនៃទីស្ដីការគណៈរដ្ឋ​មន្ត្រីបានមានប្រសាសន៍ថា លោកសង្កេតឃើញប្រជាកសិករមានតម្រូវការប្រើប្រាស់ថវិកាសម្រាប់ទិញជីកសិកម្ម ពង្រីកការដាំដុះរបស់ខ្លួន ឬទប់ទល់នឹងការខ្វះខាតណាមួយ។

លោកបណ្ឌិតបន្តថា ភាគច្រើនពួកគេខ្ចីអ្នកស្គាល់គ្នា អ្នកចងការប្រាក់ ឬបើកម្ចីធំល្មមអាចទៅខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងដំណាក់កាលមួយទៀតទើបទៅដល់ធនាគារ។

លោកបណ្ឌិត សួង ណយ បន្តថា៖

«ខ្ចីអ្នកចងការប្រាក់ជួនកាលក៏មានបញ្ហាដល់ពួកគាត់វិញ ចំណែកឯការខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មិនខុសដែរ ប៉ុន្តែការប្រាក់រៀងថ្លៃបន្តិច»។

ត្រង់ចំណុចនេះ អ្នកជំនាញរូបនេះបានពន្យល់បន្ថែមថា កម្ចីមីក្រូហិរញ្ញវត្ថុមានភាពងាយស្រួល បើប្រៀបធៀបជាមួយនឹងធនាគារ ព្រោះតម្រូវការឯកសារមិនស្មុគស្មាញពេកសម្រាប់កសិករ រីឯធនាគារមានការប្រាក់ទាប ក៏បន្តែមានភាពតឹងរឹងលើឯកសារបញ្ចាំ ឬអ្នកធានាជាដើម។

បើទោះជាយ៉ាងនេះក្ដី លោកបណ្ឌិតបានលើកទឹកចិត្តថា៖

«សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្តដល់បងប្អូនកសិករឱ្យប្រើប្រាស់កម្ចីពីធនាគារ បើសិនជាមានតម្រូវការលុយសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម រីឯឯកសារផ្សេងៗ បើទោះបីជាវាស្មុគស្មាញ ប៉ុន្តែនឹងមន្ត្រីរបស់គេចាំជួយពន្យល់ប្រាប់»។

យ៉ាងណាមិញ សម្រាប់កម្ចីតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏ជាជម្រើសមួយផងដែរ ព្រោះកម្ចីបែបនេះក៏ ជាកម្ចីផ្លូវការ​ គ្រាន់តែថាការប្រាក់ខ្ពស់ជាងធនាគារបន្តិចបន្តួចប៉ុណ្ណោះ។

ដោយឡែក លោកបណ្ឌិតនៅតែអំពាវនាវដល់ប្រជាកសិករទូទាំងប្រទេសឱ្យចេះប្រើប្រាស់កម្ចីឱ្យត្រូវទៅតាមគោលដៅ ដែលមានន័យថាពួកគេត្រូវចេះរៀបចំផែនការក្នុងការប្រើប្រាស់កម្ចីទាំងនោះ ដើម្បីរកចំណូលត្រឡប់មកវិញ ជៀសវាងករណីយកកម្ចីមកប្រើប្រាស់ខុសគោលដៅ ហើយការយកកម្ចីទៅប្រើប្រាស់ខុសគោលដៅនេះហើយដែលនាំឱ្យកសិករធ្លាក់ចូលក្នុងវិបត្តិបំណុល ដោយមិនមានលទ្ធភាពសងត្រឡប់ទៅគេវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព