រយៈពេល៣ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៣៥៨ លានដុល្លារ

ភ្នំពេញ​ ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៣៥៨ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ដែលមានការកើនឡើងប្រមាន ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥កន្លងទៅនេះដែលមានត្រឹម ២៩២ លានដុល្លារប៉ុណ្ណោះ។ នៅក្នុងចំណោមប្រទេសទាំង១០ ដែលជាគោលដៅនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ប្រទេសវៀតណាមឈរនៅលំដាប់កំពូលទី១ នៃការនាំចេញដែលមានទំហំរហូតដល់ប្រមាណ ៣៥៦,៨៣ លានដុល្លារ ស្មើនឹងជាង៩០ភាគរយនៃទំហំសរុប។

លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​​ បានមានប្រសាសន៍ប្រាប់បណ្តាញព័ត៌មាន AMS ថា ​​ការប្រមូលផលគ្រាប់ស្វាយចន្ទី​ឆ្នាំនេះត្រូវបានពន្យារពេល ដោយសារតែរងនូវឥទ្ធិពលអាកាសធាតុ ដែលផ្ទុយពីការព្យាកររបស់សមាគម។​

ប្រធានសមាគមរូបនេះបានបញ្ជាក់ទៀតថា តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះទទួលបានថ្លៃ ដោយកាលពីខែមករា មានតម្លៃ ៧ ២០០រៀលក្នុងមួយគីឡូក្រាម, ខែកុម្ភៈ ៦ ៣00 រៀល, ខែមីនា ៦​ ២០0 រៀល និងខែមេសាទទួលបានតម្លៃ ៦០​០០រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះជាតម្លៃល្អបំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ លោក អួន ស៊ីឡូត បានលើកឡើងថា ការប្រែប្រួលអាកាសធាតុមួយរយៈកន្លងមកនេះបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផល ពោលគឺប្រមូលផលបានតិចជាងឆ្នាំមុន​ គាប់ជួនប្រទេសអាហ្វ្រិកបិទការនាំចេញដើម្បីទុកកែឆ្នៃក្នុងស្រុកបានក្លាយជាកត្តាធ្វើឱ្យតម្លៃគ្រាប់ស្វាយចន្ទីឆៅនៅកម្ពុជាកើនឡើងខ្ពស់ផងដែរ។

សូមជម្រាបថា បើទោះបីជាបញ្ហាអាកាសធាតុបានជះឥទ្ធិពលដល់ការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីពិតមែន​ប៉ុន្តែ ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានអះអាងថា​ មិនមែនជាបញ្ហាធំពេកនោះទេ ត្បិតការប្រមូលផលនៅតែស្ថិតក្នុងចំណុចវិជ្ជមាន ហើយទទួលបានតម្លៃខ្ពស់ ដែលជាសញ្ញាល្អសម្រាប់គ្រាប់ស្វាយចន្ទីនៅកម្ពុជា ។

លោក ជុត ច័ន្ទណាវុធ ម្ចាស់ចម្ការស្វាយចន្ទីមួយកន្លែងស្ថិតនៅឃុំពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​​ បានប្រាប់​ AMS ឱ្យដឹងថា​ តម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះឡើងខ្ពស់ និងជាតម្លៃដែលកសិករចង់បាន​ ប៉ុន្តែជាអកុសល ការប្រមូលផលបែរជាធ្លាក់ចុះ។

លោកបញ្ជាក់ថា​ ទិន្នផលឆ្នាំនេះបើធៀបនឹងឆ្នាមុនៗអាចធ្លាក់ចុះច្រើនដោយសារតែកត្តាអាកាសធាតុ ជាពិសេស នៅពេលវាចេញផ្កា​ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង​ បណ្តាលឱ្យជ្រុះផ្កាអស់​ ហើយនៅកាន់ផ្លែក៏មិនល្អដែរ​ វាមានស្នាមអុជខ្មៅៗ ដែលធ្វើឱ្យអ្នកទិញទម្លាក់តម្លៃទីផ្សារ។

យោងតាម​សមាគមស្វាយចន្ទី​ គិតមកដល់ពេលបច្ចុប្បន្ននេះ ​កម្ពុជា​មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបប្រមាណ ​៧៤ ម៉ឺនហិកតា ខណៈដែលក្នុងឆ្នាំ២០២៥ កម្ពុជាប្រមូលផលស្វាយចន្ទីឆៅបានចំនួន ១ ០២០ ៧៥៧ តោន ក្នុងនោះការនាំចេញទៅវៀតណាមមានបរិមាណ ១ ០០០ ៧៥៧ តោន គិតជាទឹកប្រាក់ ១,៥ពាន់លានដុល្លារ (កើន ២៧%បើធៀបឆ្នាំ២០២៤) ហើយគិតត្រឹមដើមឆ្នាំ២០២៥ដដែល កម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥២ ក្នុងនោះមាន ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧ ០០០ តោន ទៅ ១៤០ ០០០ តោនក្នុងមួយឆ្នាំ)។ ចំណែក ៤៦ សហគ្រាសផ្សេងទៀតជាសិប្បកម្មលក្ខណៈគ្រួសារតូចៗប៉ុណ្ណោះ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ នឹងធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2026

គម្រោងធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុធានាអាជីវកម្មទទួលបានសេវាកម្មហិរញ្ញវត្ថុសមស្រប គាំទ្រដល់កំណើនប្រកបដោយចីរភាព

គណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេររៀបចំកិច្ចប្រជុំវាយតម្លៃស្នាដៃរចនាគម្រោងប្លង់វគ្គផ្តាច់ព័្រត្រ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2026

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកិច្ចប្រជុំពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុដើម្បីជម្រុះជុំទី៣(វគ្គផ្តាច់ព្រ័ត្រ) នៃការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា

រយៈពេល៣ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីមានតម្លៃជាង ៣៥៨ លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្នុងរយៈពេល៣ខែនៃត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ៣៥៨ លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី ដែលមានការកើនឡើងប្រមាន ២២ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

អឺរ៉ុបបើកកិច្ចប្រជុំកំពូល ២ ថ្ងៃ ស្វែងរកដំណោះស្រាយសន្តិសុខថាមពលដោយសារវិបត្តិនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

កាលពីព្រឹកថ្ងៃពុធសប្តាហ៍ កន្លងទៅនេះ សមាជិកសភាអឺរ៉ុប MEP ទាំង ៧២០ ​រូប បូករួមទាំងក្រុមប្រឹក្សា និងគណកម្មការអឺរ៉ុបផង បានជួបប្រជុំគ្នានៅក្នុងប្រទេស ស៊ីប ដើម្បីស្វែងរកការឆ្លើយតបរួមគ្នាមួយក្នុងគ្រាដែលវិបត្តិថាមពលសកលកំពុងបន្តបញ្ហា ដោយសារតែជម្លោះនៅមជ្ឈិមបូព៍ា

អាម៉េរិក សម្រេចបន្ធូរបន្ថយ និងពន្យារពេលទណ្ឌកម្មរយៈពេល១ខែទៀតសម្រាប់ប្រេងរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

អាម៉េរិក សម្រេចចិត្តពន្យារពេល និងបន្ធូរបន្ថយទណ្ឌកម្មសម្រាប់ប្រេងរបស់រុស្ស៊ីបន្ថែម ១ ខែទៀត ដើម្បីការពារកុំឱ្យតម្លៃប្រេងឆៅឡើងថ្លៃបន្ថែមទៀត ខណៈភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ានៅមិនទាន់រលត់ទាំងស្រុងនៅឡើយ

ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក បង្កើនប្រសិទ្ធភាព តម្លាភាព និងល្បឿននៃនីតិវិធីហិរញ្ញវត្ថុសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការបន្តចូលរួមកសាង និងអភិវឌ្ឍថ្នាលឌីជីថលគ្រឹះនានាសម្រាប់អភិវឌ្ឍជាតិ

Meta នឹងកាត់បន្ថយបុគ្គលិក ៨ ពាន់នាក់នៅខែក្រោយនេះ ហើយបង្វែរការចំណាយលើគម្រោង AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2026

ក្រុមហ៊ុន Meta នឹងកាត់បន្ថយបុគ្គលិក ៨ ០០០ នាក់នៅខែក្រោយនេះ ហើយបង្វែរទិសដៅបង្កើនការចំណាយលើគម្រោងបញ្ញាសិប្បនិម្មិត (AI)

រដ្ឋត្រៀមកញ្ចប់ថវិកាអន្តរាគមន៍ទប់ទល់ការឡើងថ្លៃប្រេងឥន្ធនៈនិងឧស្ម័ន (LPG)

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងរៀបចំកញ្ចប់ថវិកាអន្តរាគមន៍ពិសេសមួយ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិប្រេងឥន្ធនៈនិងតម្លៃហ្គាស (LPG) ដែលកំពុងហក់ឡើងថ្លៃខ្ពស់នៅលើទីផ្សារក្នុងប្រទេស

កម្ពុជា នាំចេញស្បែកជើងទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ មានទំហំជាង៥១៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2026

ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ

ឆ្នាំ២០២៦ អ្នកទិញអចលនទ្រព្យមានអំណាច​ជាងអ្នកលក់ ខណៈតម្លៃទីផ្សារទាបជាងឆ្នាំចាស់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2026

បច្ចុប្បន្ន ការទិញ​-លក់អចលនទ្រព្យនៅកម្ពុជា មានទស្សនវិស័យខុសពីមុន​ ដោយអ្នកទិញភាកច្រើន គឺទិញអចលនទ្រព្យណា​ដែលអាច​រកចំណូលបាន ហើយប្រើពេលវិនិយោគរយៈពេល​វែង​ និងមានឥទ្ធិល​ខ្លាំង​ជាង​អ្នកលក់​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *