ការ​ឈប់​​ដាក់រង្វាន់លើ​ក្រវិល​កំប៉ុង​ ឬគម្រប​ដបគ្រឿង​ស្រវឹង​និងភេសជ្ជៈ ផ្តល់ផលចំណេញមួយចំណែកធំដល់​​សេដ្ឋកិច្ចកម្ពុជា​​

ភ្នំពេញ៖ ប្រទេសកម្ពុជា ​បានដាក់ចេញនូវវិធានការ​គ្រប់គ្រង​វិស័យផលិត​ស្រាបៀរ ភេសជ្ជៈគ្មានជាតិសុរា​ និងភេសជ្ជៈមានជាតិផ្អែមប៉ូវកម្លាំង ដោយ​បញ្ចប់ទាំង​ស្រុងនូវការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ។

ទាំងអ្នកជំនាញក្នុងវិស័យសុខាភិបាល និងសេដ្ឋកិច្ច មើលឃើញថា ការ​បញ្ចប់ការផ្ដល់រង្វាន់លើផលិតទាំងនេះ នឹងធ្វើឱ្យកម្ពុជា​ចំណេញដល់សេដ្ឋកិច្ចមួយ​ចំណែកយ៉ាង​ធំ។​

លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការ​ ចលនាដើម្បីសុខភាពកម្ពុជា បានមានប្រសាសន៍ប្រាប់​បណ្ដាញព័ត៌មាន​ AMS ឱ្យដឹងថា តាមរយៈការ​បញ្ចប់​ទាំង​ស្រុង ឬការហាមឃាត់ការដាក់​រង្វាន់​លើក្រវិលកំប៉ុងស្រាបៀរ​ និងភេសជ្ជៈមានជាតិផ្អែម នឹងធ្វើឱ្យចំណេញដល់សេដ្ឋកិច្ច​ច្រើន​ ហើយលោកក៏ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​គួរតែហាមការ​ផ្សព្វផ្សាយ​នូវ​ផលិតស្រាបៀរ និង​ភេសជ្ជៈមានជាតិផ្អែម​បន្ថែមទៀត ទើបកាន់តែមានប្រសិទ្ធភាព និងកាន់តែចំណេញដល់សេដ្ឋកិច្ច។

លោកបានលើកឡើងពីផល​ប៉ះពាល់​ដោយសារតែទទួលទានគ្រឿង​ស្រវឹង និងភេសជ្ជៈមានជាតិ​ផ្អែម ក្នុងនោះ ការពិសារ​គ្រឿង​ស្រវឹង វាបានធ្វើឱ្យ​គ្រោះថ្នាក់ចរាចរណ៍ អំពើ​ហិង្សា​ និងបង្កជា​ជំងឺមិនឆ្លងជាច្រើនទៀត​ ដូចជា​ទឹកនោមផ្អែម លើសឈាម មហារីក​ដើម។​ ចំណែក ភេសជ្ជៈមានជាតិ​ផ្អែម​ បានធ្វើឱ្យប៉ះពាល់​ដល់កុមារ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​ ជាក់ស្ដែង​ នាពេលបច្ចុប្បន្ននេះ មានកុមារ​កម្ពុជាជាច្រើន​កំពុងរង​គ្រោះ​ដោយសារតែភេស​ជ្ជៈមា​ន​ជាតិផ្អែម។​

លោក​បានមានប្រសាសន៍ថា​ ការដាក់រង្វាន់លើផលិតផលទាំង​នេះ បានធ្វើឱ្យ​អ្នកទទួលទាន​ចំណា​យ​អស់តិច ទទួលទានបានច្រើន ជាក់ស្ដែង គាស់ស្រាបៀរ ​ឬភេសជ្ជៈ​មួយកំប៉ុង​ ស្រាប់តែត្រូវ​រង្វាន់​មកវិញ ១ កំប៉ុង ២ កំប៉ុង ៦ កំប៉ុង និងជាសាច់ប្រាក់មួយចំនួន ហើយពួកគេ​ក៏​យក​ក្រវិលកំប៉ុងទាំង​​នោះទៅ​ដូរយកស្រាបៀរ​​ ដើម្បីផឹក​បន្តទៀត។ នៅពេល​ទទួលទានកាន់តែច្រើន​ ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ ឬជួប​គ្រោះថ្នាក់​ចរាចរណ៍ នឹង​ត្រូវ​ចំណាយលុយ​ដើម្បីព្យាបាល​ ហើយក៏ត្រូ​វបាត់បង់​អ្នក​បង្គោលគ្រួសារ បាត់បង់​ចំណូល​ មិនតែប៉ុណ្ណោះ សមាជិកគ្រួសារ​ក៏​ត្រូវខាតពេល​វេលា​ក្នុងការមើលថែទាំ​អ្នកជំងឺ។

លោកបន្ថែមថា នៅពេល​បញ្ចប់ ការ​ដាក់រង្វាន់​លើ​ក្រវិលកំប៉ុង ឬគម្រប​ដប​ស្រាបៀរ និង​ភេសជ្ជៈ នឹងមិនធ្វើឱ្យ​មានអ្នកទទួល​ទានលើស​កម្រិត​ ពោលគឺទទួលទានទៅតាមលទ្ធភាព និង​អា​ចគ្រប់គ្រងខ្លួន​​បាន។ នៅពេលដែលពួកគាត់​ទទួលទាន​អាច​គ្រប់គ្រ​ងបាន​ នោះនឹងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អំពើ​ហិង្សា និង​ជំងឺតម្កាត់​នានា​ ដែលកើតឡើងដោយសារ​ទទួលទានគ្រឿង​ស្រវឹង និងភេសជ្ជៈមានជាតិផ្អែម​ជ្រុល ហើយក៏មិនចំណាយថវិកា​សម្រាប់ព្យាបាល​លើជំងឺទាំងនោះដែរ។

លោកបានថ្លែងដូច្នេះថា៖

“អ្វីដែលពិសេស នៅពេលមនុស្ស​មិនទទួលទាន​គ្រឿងស្រវឹងលើស​កម្រិត នឹងធ្វើឱ្យផលិតភាពការងារ​កាន់តែខ្លាំងជាង​មុន ប្រាជ្ញា​ស្មារតី កាន់តែរឹងមាំ​ បង្កើត​បានជាមូលធន​មនុស្ស​កាន់តែច្រើននៅក្នុង​សង្គមហើយនឹង​ធ្វើឱ្យកម្ពុជាកាន់តែ​​រឹងមាំ។”

លោក​បណ្ឌិតជ័យ តិច​ អ្នក​ស្រាវជ្រាវ​ ការ​អភិវឌ្ឍសង្គម​សេដ្ឋកិច្ចមួយរូប​នៅកម្ពុជាបានថ្លែង​ថា ការដាក់រង្វាន់​លើ​ក្រវិល​កំប៉ុង ឬគម្រប​ស្រាបៀរ​ និងការផ្សព្វផ្សាយ​យ៉ាងព្រោងព្រាត​ គឺការ​លើក​និងជំរុញទឹកចិត្តដល់អ្នកទទួលទានថ្មីៗ ជាពិសេស​យុវវ័យ​។ ការ​បញ្ចប់​ការ​ដាក់​រង្វាន់​លើផលិតផល​ទាំង​នេះ នឹងអាច​កាត់បន្ថយបាននូវ​អត្រា​អ្នក​ប្រើប្រាស់ថ្មីៗ។

លោកបានបន្តថា បច្ចុប្បន្ន​នេះ ជំងឺ​មិនឆ្លង​ជាច្រើន ដែល​បង្កឡើង​ដោយ​ការទទួលទានគ្រឿង​ស្រវឹង និងភេសជ្ជៈមានជាតិផ្អែម​ បាននិងកំពុង​កើតឡើងចំពោះ​ប្រជាជនកម្ពុជា ​និង​ក្លាយជា​បន្ទុករបស់សង្កម។ ការ​បញ្ឈប់​ការដាក់រង្វាន់លើផលិតផលទាំង​នេះ ធ្វើឱ្យ​អ្នកទទួលទាន​មានកម្រិត​ត្រឹម​ត្រូវ និងមិនច្រើន​ដូច​ពេលដែល​ដាក់រង្វាន់ ដែលអាច​ធ្វើឱ្យកម្ពុជា​ចំណេញប្រាក់កាសបានច្រើនរាប់ទាំង​ប្រាក់​សម្រាប់ទិញស្រាបៀរ​ និងភេសជ្ជៈ និងលុយ​សម្រាប់ព្យាបាល​មើលថែជំងឺ ។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជា សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ តទៅ។

គួរ​រម្លឹកថា យោងតាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ របស់ក្រុមហ៊ុនជប៉ុន Kirin នាពេលកន្លងមក​បានបង្ហាញ ក្នុងមួយឆ្នាំ ប្រជាជនកម្ពុជា​បានថវិកា​សរុប​ប្រមាណ ២,៣ ពាន់​លានដុល្លារអាម៉េរិក​លើការទិញគ្រឿង​ស្រវឹង ជាពិសេស​ស្រាបៀរ ខណៈមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា​ម្នាក់ធ្លាប់​បានលើកឡើងថា ជាមធ្យម​ពលរដ្ឋកម្ពុជាម្នាក់​ចំណាយថវិកា​ប្រមាណ ៤៨៦ ដុល្លារ​ក្នុងមួយឆ្នាំលើ​គ្រឿងស្រវឹង៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា

Leave a Reply

Your email address will not be published. Required fields are marked *