វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ ជាទីណាត់ជួបសហគ្រិនក្នុងស្រុក និងអ្នកវិនិយោគមកពីក្រៅប្រទេស

ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីវេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ ( Cambodia Investment Matching 2025 ៖CIM 2025) ក្រោមប្រធានបទ « ការជំរុញកំណើនតាមរយៈដៃគូវិនិយោគយុទ្ធសាស្ត្រ (Empowering Growth Through Strategic Investment Partnerships) » នៅ​ដើម​ខែ​មិថុនា​ ឆ្នាំ២០២៥ ក្នុងគោលបំណងភ្ជាប់សហគ្រិនក្នុងស្រុកជាមួយវិនិយោគិនពិភពលោក ជំរុញកំណើនការវិនិយោគលើវិស័យទេសចរណ៍ បង្កើនកំណើនសេដ្ឋកិច្ច និង​បង្កើត​ឱកាសការងារ។

វេទិកាវិនិយោគនេះ គ្រោងធ្វើនៅថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះមានរយៈពេល២ថ្ងៃ ដែលមានការ​ចូលរួម​​ពីសហគ្រិន​កម្ពុជា​ជាង ១៥០ នាក់ និងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន ៩០ មកពីទូទាំងអាស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសផ្សេងទៀត។ វេទិកានេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក-កម្ពុជា PATA Cambodia Chapter (PATACC) និងសមាគមអ្នក​វិនិ​យោគ​នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងមានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ការពង្រឹងកំណើនយុទ្ធសាស្រ្តវិនិយោគតាមរយៈភាពជាដៃគូសហការ» នារសៀលថ្ងៃទី២៤ ខែឧសភា នៅសណ្ឋាគារសុខា លោកបណ្ឌិត ធួន ស៊ីណាន ស្ថាបនិក CIM និងជាប្រធាន PATACC បានមានប្រសាសន៍ថា ៖ វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ រៀបចំឡើងស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់ការទី១ នៃអាណត្តិទី ៧ របស់រាជរដ្ឋាភិបាលកម្ពុជា (២០២៣-២០២៨)។ព្រឹត្តិការណ៍នេះពង្រឹងអាទិភាពជាតិ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាជំរុញ​កំណើន​វិស័យឯកជន ពង្រីកលទ្ធភាពហិរញ្ញវត្ថុ និងលើកកម្ពស់គោលជំហររបស់​កម្ពុជា​ជាគោលដៅ​ប្រកួត​ប្រជែង​លើការ​វិនិយោគ។

លោកបណ្ឌិត ធួន ស៊ីណាន បានគូសបញ្ជាក់ថា៖

«ព្រឹត្តិការណ៍ CIM ២០២៥ គឺជាកាតាលីករមួយសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច តាមរយៈការភ្ជាប់អាជីវកម្មកម្ពុជាដែល​មានការត្រួតពិនិត្យ​ជាមួយមូលធនអន្តរជាតិ ជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតឱកាសការងារ ដើម្បីបង្កើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយនិរន្តរភាព។ គំនិតផ្តួច​ផ្តើម​នេះ​ក៏ជាចំណុចសំខាន់ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងជំរុញរដូវកាលបៃតងរបស់កម្ពុជាប្រែក្លាយទៅជារយៈពេលនៃការវិនិយោគ​ដ៏មានតម្លៃខ្ពស់ និងមានការផ្តល់យុទ្ធសាស្ត្ររបស់អ្នកចូលរួម»។

លោកបណ្ឌិតបានឱ្យដឹងថា៖ គណៈប្រតិភូវិនិយោគិន៥០០នាក់នឹងចូលរួមមកពីប្រមាណ ១០ ប្រទេស រួមមាន ប្រទេសថៃ ម៉ាឡេស៊ី ចិន កូរ៉េ ជប៉ុន ឥណ្ឌា និងម៉ាល់ឌីវ។ល។ វេទិកានេះជាកន្លែងផ្លាស់ប្តូរ ពិភាក្សា និងផ្គូរផ្គងអាជីវកម្ម ។ វេទិកានេះមានព្រឹត្តិការណ៍បណ្តាញ Gala ដែលជាឱកាសសំណេះសំណាល និងពិសាអាហារទំនាក់ទំនងពាណិជ្ជកម្ម។ ជាងនេះទៅទៀតក៏មានផ្តល់ការប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញផ្នែកច្បាប់ឯកជន។

ស្ថាបនិក CIM និងជាប្រធាន PATACC បានបញ្ជាក់ថា៖ វេទិកាជំនួបវិនិយោគកម្ពុជាឆ្នាំ២០២៥ ផ្តោតទៅលើវិស័យធំៗចំនួន៤គឺ៖

១-ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៖ឱកាសវិនិយោគដែលរួចរាល់នៅក្នុងវិស័យរមណីយដ្ឋានកម្រិតខ្ពស់ ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ (DMC) ទេសចរណ៍សុខភាព និង SMART Tourism។

២– កសិ-ទេសចរណ៍ (Agri-Tourism ) តាមសហគមន៍ដែលភ្ជាប់ជាមួយកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។

៣-វិស័យទេសចរណ៍អចលនទ្រព្យ ជាការរួមបញ្ចូលគ្នារវាងអចលនទ្រព្យ និងសណ្ឋាគារ ដើម្បីការអភិវឌ្ឍតំបន់ប្រកបដោយនិរន្តរភាព។

៤-បច្ចេកវិទ្យា និងការច្នៃប្រឌិត ទាក់ទងនឹងការចាប់ផ្តើមអាជីវកម្ម Fintech, E-commerce, និងសេវាកម្មឌីជីថល ដែលរួមចំណែកដល់វិស័យអេកូទេសចរណ៍។

លោកបណ្ឌិត ធួន ស៊ីណាន បានបន្ថែមថា៖

«វេទិកានេះ មិនត្រឹមតែតភ្ជាប់វិនិយោគិនក្នុងស្រុក និងអ្នកដាក់​ទុនមកពីក្រៅស្រុកទេ ប៉ុន្តែអ្នកដែលនៅក្នុងស្រុកក៏មានឱកាសក្នុងការ​ចាប់ដៃគូដែលជាលំ​ហូរនៃ​ការធ្វើពាណិជ្ជកម្ម ជាវេទិកាមួយ​មិនត្រឹមតែ​យើង​ណាត់​ឱ្យ​ជួបរវាង​អ្នករកស៊ីក្នុងស្រុក និងអ្នក​នៅ​ក្រៅប្រទេសនោះទេ CIM មានការសម្រប​សម្រួល​តាមផ្លូវច្បាប់ធ្វើម៉េចឱ្យជាក់ច្បាស់​នូវទុនដែល​អ្នក​​វិនិយោគដាក់មកឱ្យស្របតាមផែនការ»។

 ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ៖ CIM គឺជាយន្តការមួយពិសេស ដែលអាចធ្វើការណាត់ជួបគ្នារវាងអ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ ដែលជាថ្នាលមួយក្នុងការបំពេញបន្ថែម ដើម្បីពង្រឹង​ក្នុងខ្សែច្រវាក់ផលិតកម្មវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំជាងមុន។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា៖

«វេទិកាជំនួបវិនិយោគកម្ពុជា គឺជាថ្នាល(Platform)មួយល្អពិសេស ដែលអាចជាកន្លែងមួយដើម្បីណាត់ជួបរវាងអ្នកវិនិយោគ អ្នកដែលមានធនធាន ទាំងនៅក្នុងស្រុក និងបរទេស ​ជួបជាមួយនឹងអ្នកវិនិយោគក្នុងស្រុក ឬអ្នកដែលមានគម្រោងស្វែងរកដៃគូអាជីវកម្មលើវិស័យទេសចរណ៍។ វេទិកានេះ ជាការបំពេញបន្ថែមពង្រឹងខ្សែចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ឱ្យមានភាពរឹងមាំជាងមុន»។

លោក ចាប សុគ័គ អគ្គលេខាធិការសមាគម IDI បានមានប្រសាសន៍ថា ៖ ជំនួបវិនិយោគកម្ពុជានេះ នឹងជំរុញឱ្យសហគ្រិនខ្មែររួមគ្នាបង្កើននូវដៃគូវិនិយោគយុទ្ធសាស្ត្រ​នៅក្នុងវិស័យសំខាន់ៗ ដូចជាវិស័យទេសចរណ៍ កសិ-ទេសចរណ៍ បដិសណ្ឋារកិច្ច និងទេសចរណ៍អចលនទ្រព្យ ជាដើម ហើយក៏ជាយន្ត​ការអនុវត្តពិសេសមួយរបស់កម្ពុជា សម្រាប់ភ្ជាប់សហគ្រាសជាតិដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាមួយវិនិយោគិនដែលមានបទពិសោធន៍ និងគុណវុឌ្ឍិ តាមរយៈគំរូអាជីវកម្មដែលមានរចនាសម្ព័ន្ធ ច្បាស់លាស់ តម្លាភាព និងផ្តោតលើលទ្ធផល៕ ដោយៈញ៉ែម សុផល


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

Leave a Reply

Your email address will not be published.Required fields are marked *