ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍនៅក្នុងទីផ្សារខុដូនៅកម្ពុជាត្រូវបានគេកត់សម្គាល់ឃើញថាមានកំណើនខ្ពស់ បើទោះជាតម្រូវការត្រូវបានជាប់ទ្រឹងនៅក្នុងរយៈពេល២ឆ្នាំនៃវិបត្តិកូវីដ។ យ៉ាងណាក្ដី បន្ទាប់ពីស្ថានភាពនៃវិបត្តិមួយនេះត្រូវបានថមថយ អ្នកជំនាញនៅក្នុងវិស័យមួយនេះបានបង្ហាញពីក្ដីរំពឹងយ៉ាងជឿជាក់ថា នឹងមានតម្រូវការឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

លោក ឃុន ហេង នាយកផ្នែកវិនិយោគខុនដូនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong បានឱ្យដឹងថា កាលពី៥ឆ្នាំមុន ការអភិវឌ្ឍលើវិស័យខុនដូនៅក្នុងប្រទេសកម្ពុជាមិនទាន់មានភាពសកម្មភាពផុសផុលប៉ុន្មានទេ តែរយៈពេល៥ឆ្នាំក្រោយសកម្មភាពលើផ្នែកខុនដូ ទាំងការអភិវឌ្ឍ និងតម្រូវការទីផ្សារឃើញថាមានភាពផុសផុលខ្លាំង ដែលធ្វើឱ្យវិនិយោគិនបរទេស និងក្នុងស្រុកចាប់ផ្ដើមអភិវឌ្ឍគម្រោងជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គត់ទៅតាមតម្រូវការទីផ្សារ។

លោកបន្តថា ៖
“រហូតមកដល់ពេលនេះ ការទិញ-លក់ខុនដូ ពីសំណាក់ជនបរទេសបានថមថយបន្តិចដោយសារតែវិបត្តិកូវីដ១៩ ពីព្រោះតែជនបរទេសមិនអាចចូលមកកម្ពុជាដើម្បីធ្វើការ និងស្នាក់នៅបាន ប៉ុន្តែក្នុងរយៈដ៏ខ្លីខាងមុខនេះ ដែលមិនលើសពី៣ឆ្នាំនោះទេ ទីផ្សារខុនដូនឹងមានតម្រូវការឡើងវិញ។ ជាក់ស្ដែងបច្ចុប្បន្ននេះយើងឃើញថារាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជាឡើងវិញដោយមិនតម្រូវធ្វើចត្តាឡីស័ក ឬរឹតបន្តឹងវិធានការនោះទេ ដូច្នេះរំពឹងថាជនបរទេសនឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគធ្វើក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យចំនួនជនបរទេសទិញខុនដូ ឬជួលខុនដូ មានកំណើនឡើងវិញ បូករួមនឹងកំណើនអ្នកក្នុងស្រុកទិញខុនដូក៏មានច្រើនដូចគ្នា”
លោក ពិន សារី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងដែរថា ទំនោរប្រជាជនកម្ពុជាចាប់ផ្ដើមងាកទៅរកការរស់នៅក្នុងខុនដូកាន់តែច្រើន នឹងធ្វើឱ្យតម្រូវការទីផ្សារខុនដូក្នុងប្រទេសកម្ពុជាកាន់តែមានកំណើនឡើង ក្នុងនោះដែរ នៅពេលជនបរទេសអាចចូលមកកម្ពុជាឡើងវិញបាននោះ តម្រូវការនៃទីផ្សារខុនដូនឹងកាន់តែកើនឡើងខ្ពស់បន្ថែមទៀត ដូច្នេះការអភិវឌ្ឍខុនដូក្នុងប្រទេសកម្ពុជានឹងកាន់តែច្រើន ទាំងអ្នកក្នុងស្រុក និងវិនិយោគិនមកពីបរទេស។ យ៉ាងណាក្ដី របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញចំនួនខុនដូដែលត្រូវបានផ្គត់ផ្គង់ក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះមានតិចតួចនៅឡើយ ដោយសារតែវិបត្តិនៃសង្គ្រាមរវាងអ៊ុយក្រែន និងរស្ស៊ី និងវិបត្តិកូវីដ១៩មិនទាន់បញ្ចប់ទាំងស្រុង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content