ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញថ្នាក់ដឹកនាំទាំងអស់ផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឱ្យយល់ដឹងពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំជីវភាពដើម្បីពិនិត្យ និងវាយតំលៃវឌ្ឍនភាពការងារលើវិស័យគោលនយោបាយ យុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តិ ដែលបាន និងកំពុងអនុវត្ត សម្រាប់កំណត់ទិសដៅត្រូវអនុវត្តបន្ត។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងត្រូវចូលរួមផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅឱ្យបានយល់ដឹងអំពីសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាឱ្យបានទូលំទូលាយ និងជំរុញការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងក្រសួងឱ្យពោរពេញដោយសមត្ថភាពបានកាន់តែច្រើនថែមទៀត។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

«ពាក់ព័ន្ធនឹងការងារឆ្នេរសមុទ្រកម្ពុជា យើងក៏មានច្បាប់ លិខិតបទដ្ឋានគតិយុត្តិសំរាប់គ្រប់គ្រងរួចហើយដែរ ហើយយើងក៏បានពង្រឹង និងធ្វើសវនកម្មបន្ថែមដើម្បីអោយសមស្របទៅតាមពេលវេលា និងកិច្ចការពារបរិស្ថាន។ រីឯបញ្ហាកាកសំណល់សំណង់ដែលនឹងមានច្រើននៅពេលខាងមុខនោះ យើងក៏ត្រូវត្រៀមរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ ឬបំប្លែងកាកសំណល់ទាំងនោះទៅជាគ្រឹះសំរាប់ស្ថាបនាផ្លូវក្នុងក្រុង និងខេត្តដែលមិនទាន់មានការស្ថាបនា និងជួសជុលរួចរាល់»។

គួរបញ្ជាក់ដែរថា អង្គប្រជុំក៏បានលើកឡើងអំពីច្បាប់សំណង់ដែលក្រសួងបានអនុវត្តកន្លងមក និងការងារពន្លឿនការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធដទៃទៀតដើម្បីឱ្យសមស្របតាមកាលៈទេសៈនាសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ក៏ដូចជាស្របទៅនឹងបញ្ហាបំរែបំរួលអាកាសធាតុផងដែរ។ ចំពោះបញ្ហាទំនាស់ដីធ្លី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានចាត់ឱ្យមានការសម្របសម្រួល បែងចែកតួនាទីភារកិច្ចការងារជូនដល់ថ្នាក់ដឹកនាំក្រសួង ដើម្បីដឹកនាំដោះស្រាយតាមចក្ខុវិស័យដីធ្លី។ រីឯបញ្ហាទឹកកខ្វក់ គឺត្រូវដោះស្រាយឱ្យស្របទៅតាមតំបន់ដោយត្រូវកាត់បន្ថយការចំណាយលើអាងប្រព្រឹត្តិកម្មទឹកកខ្វក់ផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងច្បាប់សំណង់ ក៏ត្រូវពន្លឿនឱ្យមានកិច្ចសហការជាមួយដៃគូរឺមជ្ឈដ្ឋានដែលមានចំណាប់អារម្មណ៍ ឬសិស្ស-និស្សិតដែលមានបំណងចង់ចូលរួមដើម្បីកសាងធាតុចូលឱ្យបានច្រើនថែមទៀត។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

កម្ពុជា រកចំណូលបានជាង ១,៧០០លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៧៥១លានដុល្លារអាម៉េរិក ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលបង្ហាញពីភាពរឹងមាំឈរលំដាប់ថ្នាក់លេខ ០១ ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ាន បន្ទាប់ពីវ៉ាដាច់ប្រទេសឥណ្ឌាកាលពីឆ្នាំ២០២៤។   យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា(សសក)បានបង្ហាញថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ១,០៣ លានតោន ទៅកាន់ប្រទេសវៀតណាមនៅឆមាសទី០១ ឆ្នាំ២០២៦ ដោយរកចំណូលបានប្រហែល ១,៧៥១

កម្ពុជា បន្តពង្រាយតំបន់សេដ្ឋកិច្ចពិសេសបន្ថែម ខណៈខេត្តស្វាយរៀង ក្លាយជាប៉ូលទាក់ទាញឧស្សាហកម្មធុនធ្ងន់ឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុប ៦៥កន្លែង និងកំពុងមានដំណើរការយ៉ាងមមាញឹកចំនួន ៣៦ ខណៈដែលខេត្តស្វាយរៀងមានចំនួន ១៣កន្លែង កំពុងមានសកម្មភាពព្រមគ្នាទាំងអស់

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក