ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ នឹង​បញ្ចប់​ការ​វាស់វែង​ចុះបញ្ជី​ដីធ្លី​នៅអំឡុង​ខែមេសា ឆ្នាំ២០២៥​ ខាងមុខ​នេះ

ភ្នំពេញ ៖ ក្នុ​ងរយៈពេលជាង​១​ឆ្នាំកន្លះកន្លងមកនេះ ក្រសួង​រៀបចំដែ​នដី​ នគរូប​នីយកម្ម​ និង​សំណង់ សម្រេច​បាន​ការវាស់វែង និងចុះបញ្ជី​ដីធ្លី​ចំនួនប្រមាណ ៣លាន​ ៧​សែន​ក្បាល​ដី ​ហើយរំពឹងថា​ ការវាស់​វែង និងចុះបញ្ជី​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​បញ្ចប់​នៅអំឡុង​ខែមេសា ឬ​អំឡុង​បុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ។ នេះបើតាម​ប្រសាសន៍​ឯកឧត្តម ​សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូប​នីយកម្ម​ និងសំណង់ ។​

ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយពី​សេវា​សាធារណអនឡាញ​របស់​ក្រសួង​រៀបចំដែន​ដី ន​គ​រូប​នី​យ​ក​​ម្ម និង​សំណង់ ឯកឧត្តម​ សាយ សំអាល់ ​បានមានប្រសាសន៍ថា បន្ទាប់ពី​បញ្ចប់​កា​រវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទាំង​ស្រុង​នៅកម្ពុជា ក្រុមការងាររបស់ក្រសួង​នឹង​រៀបចំ​សម្អាត​ទិន្ន​ន័យចាស់ៗ​កន្លងមក​ និងទិន្នន័យ​ថ្មី​ដែល​​ទើបបានចុះបញ្ជី ក៏ដូចជា​ត្រូវជម្រះវិវាទ​រវាង​ម្ចាស់ដី និងម្ចាស់ដី​ ដែលមានព្រំ​ប្រទល់​ជាប់គ្នា​ឱ្យ​ដាច់​ស្រ​លះ  ។​

ឯកឧត្តម​បានបញ្ជាក់ថា ៖

​«ការវាស់វែងដី​ដែល​ម្ចាស់​ដីបានធ្វើ​របងរួចរាល់​ហើយ មិនពិបាក​សម្រាប់​ក្រុមការងារ​ចុះ​វាស់​វែង​នោះទេ ប៉ុន្តែ​សម្រាប់ដី​ដែលមិនទាន់មានរបង​​ ពេលក្រុមការងារ​ចុះវាស់វែង​ ម្ចាស់​ដីតម្រូវ​​ឱ្យចុច​ចំចំណុច​កណ្ដាល ដែលជាការពិបាក​មួយ ។ ពេលខ្លះ​សូម្បីតែដីមានរបង​ហើយ ក៏​ពួកគាត់​តម្រូវ​ឱ្យចុច​ចំចំណុច​កណ្ដាល​របង​ដែរ»។​

ឯកឧត្តមបាន​បន្ថែមថា ការវាស់វែង និងចុះបញ្ជី​ដីធ្លី និង​ចេញ​បណ្ណ​ជូន​ប្រជាពលរដ្ឋ​ នឹង​បញ្ចប់​វិវាទ​​នៅទូទាំ​​ង​ប្រ​ទេស ​ឬក៏អាច​បញ្ចប់​បានកាន់តែ​ច្រើន ជាក់ស្ដែង​កន្លងមក​នេះ សំណុំរឿង​វិវាទ​ដែលមាន​រាប់ម៉ឺន​ករណី បាន​ដោះ​ស្រាយ​ជា​បន្តប​ន្ទាប់ ធ្លាក់​មកនៅ​ត្រឹម​ប្រមាណខ្ទង់​ពាន់​ករណី ហើយនឹង​បន្ត​ដោះស្រាយ​​បញ្ចប់ជា​បន្ត​បន្ទាប់​ទៀតឱ្យបាន​ចប់សព្វ​គ្រប់ ។​ ពាក់ព័ន្ធនឹង​វិស័យដីធ្លីនេះដែរ​ រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ១០០លានដុល្លារ​សម្រាប់​ផ្ដល់​ជូន​ក្រសួង​រៀបចំដែន​ដី​​ នគរូបនីយកម្ម​ និងសំណង់ ដើម្បី​វាស់វែង ចុះបញ្ជី​ចេញ​បណ្ណ​ និង​បញ្ចប់វិវាទ​ ។​

គួរបញ្ជាក់​ថា តាមទិន្នន័យរបស់ក្រសួងរៀបចំដែន​ដី​ នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រសួង​វាស់វែង​ដីធ្លីបានចំនួន ១២ ២១១ ២៥៩ក្បាលដី ក្នុងនោះចេញបណ្ណ​បាន​ចំនួន ៨ ០៣១ ២១៧បណ្ណ ។ ដោយឡែក​ក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែល​មានរយៈពេល​ជាង​១ឆ្នាំកន្លះកន្លងទៅនេះ ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់​ វាស់វែង​បាន​ចំនួន ៣ ៦៧៥ ៦៥៦ ក្បាលដី ចេញបណ្ណ​បានចំនួន ១ ១២៩ ២៨៤​បណ្ណ​ និង​ចែកបណ្ណ​បានចំនួន ៨៤០ ៨៣៣​បណ្ណ ។

​របាយការណ៍បញ្ជាក់ថា ក្នុង​អាណត្តិទី៧​នេះ រាជរដ្ឋាភិបាលដែល​មាន​ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង​សំណង់​ជាសេនាធិការ នឹង​វាស់វែង​ដីឱ្យបាន​ ៤ ៧៥០ ៣៦៧ក្បាលដី នឹងចេញបណ្ណ​ឱ្យ​បាន​ចនួន ៤ ៧៥០ ៣៦៧បណ្ណ​ ដោយ​ប្រើប្រាស់​កម្លាំង​ពីមន្ទីរ​ ខេត្ត​សរុប​ចំនួន ជាង​៤០០០នាក់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។


Leave a Reply

Your email address will not be published.Required fields are marked *