ចែករំលែក៖ សកម្មភាពប្រកួតប្រជែងគ្នានៅទីអវកាស ឬដែលយើងហៅថា Space Race សម្រាប់ទសវត្សទី២០នេះ រវាងគូប្រជែងចាស់តាំងពីសម័យសង្គ្រាមត្រជាក់ គឺអាមេរិក និងរុស្ស៊ី កំពុងមានភាពមមាញឹកសាជាថ្មីចាប់រាប់តាំងពីការបាញ់បង្ហោះផ្កាយរណបបញ្ចូនយានស្វ័យប្រវត្តិទៅកាន់ទីលំហអាកាស និងឋានព្រះច័ន្ទ ភពសុក្រ និងភពអង្គារផងដែរ។

ប៉ុន្តែសម្រាប់ការប្រកួតប្រជែងគ្នាលើកនេះអាមេរិក និងរុស្ស៊ីនឹងមិនស្ថិតនៅក្នុងទីលាននៃការប្រកួតតែម្នាក់ឯងទៀតនោះទេ ពីព្រោះថាមកដល់បច្ចុប្បន្នបណ្តាប្រទេសដល់ទៅ៧២ហើយដែលកំពុងធ្វើការងារទៅលើកម្មវិធីស្រាវជ្រាវទីអវកាសដោយខ្លួនឯង ហើយក្នុងនោះរួមមានទាំងមហាយក្សចិន ឥណ្ឌា និងបន្តបន្ទាប់ដូចជាប្រទេសជប៉ុន កាណាដា កូរ៉េខាងត្បូង រួមទាំងសហភាពអារ៉ាប់រួមជាដើម ដោយមិនទាន់រាប់បញ្ចូលជាមួយនឹងទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់អ៊ឺរ៉ុបផង។

ប្រវត្តិនៃការកកើតឡើងនៃការប្រកួតប្រជែងអវកាស Space Race នេះមានអាយុកាលមិនតិចនោះទេគិតចាប់តាំងតែពីឆ្នាំ១៩៥៥។ តើវាបានចាប់ផ្តើមឡើងដោយរបៀបណា? ខាងក្រោមនេះគឺជាប្រវត្តិត្រួសៗអំពី Space Race រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត៖
ថ្ងៃទី0២ ខែសីហា ឆ្នាំ១៩៥៥ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអាមេរិកបានប្រកាសថានឹងបាញ់ផ្គាយរណបជាលើកដំបូងរបស់ខ្លួន សហភាពសូវៀតក៏បានប្រកាសដូចគ្នាអំពីផែនការនេះ និងដែលវាត្រូវបានគេចាត់ទុកថាជាពេលវេលាចាប់ផ្តើមដំបូងនៃការប្រកួតប្រជែងគ្នាទៅលើការស្រាវជ្រាវអវកាស ឬ Space Race។
ការប្រកួតប្រជែងគ្នានេះត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនមកពីជុំវិញសកលលោក ហើយជាពិសេសនៅពេលដែលផ្កាយរណបដំបូងរបស់រុស្ស៊ីដែលមានឈ្មោះថា Sputnik 1 ត្រូវបានបាញ់ចេញជោគជ័យជាលើកដំបូង និងមុនសហរដ្ឋអាមេរិកនាថ្ងៃទី០៤ ខែតុលាឆ្នាំ១៩៥៧ និងជាបន្តបន្ទាប់រុស្ស៊ីក៏បានបញ្ចូនមនុស្សទៅដល់ទីអវកាសជាលើកដំបូងបំផុតគេលើលោកផងដែរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ជាមួយនឹងអាវកាសយានិកលោក Yuri Gagarin ។
រយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការប្រកួតប្រជែងគ្នាម សហភាពសូវៀត ឬរុស្ស៊ី បានធ្វើការនាំមុខខ្លាំងទៅលើអាមេរិក ជាពិសេសការបាញ់យានអវកាសទៅដល់ភពព្រះច័ន្ទមុនសហរដ្ឋអាមេរិកផងដែរ។

អាមេរិកបានស្តារមុខមាត់របស់ខ្លួនឡើងវិញតាមរយៈប្រតិបត្តិការដ៏ជោគជ័យក្នុងការបញ្ចូនអវកាសយានិកដំបូងបំផុតទៅជាន់លើដីភពព្រះច័ន្ទ ដែលយើងហៅថាជាបេសកកម្មយានអាប៉ូឡូ១១ ឬ Apollo11កាលពីខែកក្កដា ឆ្នាំ១៩៦៩។ បេសកកម្មក្នុងការចុះចតមនុស្សលើភពព្រះច័ន្ទនេះ សហភាពសូវៀតក៏ធ្លាប់មានផែនការដែរ ប៉ុន្តែបានត្រឹមបរាជ័យដោយការលប់ចោលវាទៅវិញ ហើយងាកទៅកិច្ចការងារផ្សេងដូចជាការចុះចតដំបូងលើភពសុក្រ និងភពអង្គារ ខណៈដែលអាមេរិកជាបន្តបន្ទាប់បានបំពេញបេសកកម្មបញ្ចូនមនុស្សទៅដល់ភពព្រះច័ន្ទតាមរយៈយានអាប៉ូឡូបានចំនួន៥លើកផ្សេងទៀត។
ការប្រកួតប្រជែងគ្នាលើវិស័យស្រាវជ្រាវអវកាសនេះបានកើតឡើងនៅក្នុងចន្លោះពេលនៃសម័យសង្គ្រាមត្រជាក់ដែលបានកើតឡើងរវាងមហាអំណាចទាំង២ក្រោយការបញ្ចប់ទៅជាផ្លូវការនៃសង្គ្រាមលោកទី២។ សង្រ្គាមប្រជែងគ្នាក្នុងវិស័យស្រាវជ្រាវអវកាសត្រូវបានគេរាប់យកពីឆ្នាំ១៩៥៥ ទៅដល់ឆ្នាំ១៩៩១ ពោលគឺចន្លោះឆ្នាំសម័យសង្គ្រាមត្រជាក់ពីឆ្នាំ១៩៤៧ ទៅដល់ឆ្នាំ១៩៩១។ ជាលទ្ធផលសរុបមកវិញ ការប្រកួតប្រជែងក្នុងទីអវកាស ឬ Space Race រវាងអាមេរិក និងសហភាពសូវៀត ពួកគេបានបន្សល់ទុកនូវស្នាដៃជាច្រើនដូចជាការបាញ់ផ្កាយរណបដំបូងបំផុត ការបញ្ចូនអវកាសយានិកដំបូងបំផុតទៅកាន់ទីអវកាស ផ្កាយរណបដំបូងបំផុតទៅដល់ភពព្រះច័ន្ទ និងភពសុក្រ ការកសាងស្ថានីយទីអវកាសដោយសហភាពសូវៀត ខណៈដែលអាមេរិកគឺជាអ្នកដែលបានបញ្ចូនអវកាសយានិកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទៅដល់ដីរបស់ភពព្រះច័ន្ទ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកែច្នៃឡើងវិញនូវយានអវកាសចាស់ៗ ហើយជាចុងក្រោយមហាអំណាចទាំងពីរក៏បានជាប់ឈ្មោះជាអ្នកបង្កើតឲ្យមានស្ថានីយទីអវកាសអន្តរជាតិ ឬ ISS ដំបូងបំផុតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content