ក្រុងប៉េកាំង ចាប់ផ្តើមរឹតត្បិតខ្លាំងលើការនាំចេញរ៉ែកម្រទៅកាន់ក្រុមប្រទេសដែលផលិតបន្ទះឈីប និងសព្វាវុធ

បរទេស ៖ ថ្មីៗនេះ ប្រទេសចិនបានចាប់ផ្តើមរឹតបន្តឹងទៅលើការនាំចេញគ្រប់ប្រភេទនៃរ៉ៃកម្រ ដែលនឹងត្រូវយកទៅប្រើប្រាស់ក្នុងផលិតកម្មផលិតបន្ទះឈីប និងក្នុងបច្ចេកវិទ្យាផលិតសព្វាវុធ។

សេចក្តីប្រកាសដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មបានបញ្ជាក់ និងធ្វើការផ្លាស់ប្តូរទៅលើការត្រួតពិនិត្យនេះតាំងតែពីខែមេសាមកម្ល៉េះ។ ជាលទ្ធផល វាបានបណ្តាលឱ្យខ្វះខាតដល់ការផ្គត់ផ្គង់យ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក ប៉ុន្តែក្រោយមកការរឹតបន្តឹងលើការគ្រប់គ្រងទាំងនេះហាក់ត្រូវបានធូរស្រាលបន្តិចវិញបន្ទាប់ពីមានកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយប៉ែកអឺរ៉ុប និងសហរដ្ឋអាម៉េរិក។

គួរឱ្យដឹងដែរថា ចិន គឺជាអ្នករុករករ៉ែឆៅ និងចម្រាញ់ជាដុំរ៉ែកម្ររបស់ពិភពលោកក្នុងចំណែកដល់ទៅប្រមាណ ៩០ភាគរយ​ ដោយរ៉ែកម្រទាំងនោះមានចំនួនសរុប ១៧ ប្រភេទ ក្នុងនាមជាវត្ថុធាតុដើមដ៏សំខាន់នៅក្នុងផលិតកម្មរថយន្តអគ្គិសនី រហូតដល់ម៉ាស៊ីនយន្តហោះ និងគ្រឿងឧបករណ៍យោធាជាច្រើនទៀត។ ដោយឡែក ចំពោះការរឹតត្បិតនេះត្រូវបានធ្វើឡើងក្រោយពេលដែលសមាជិកសភាអាម៉េរិកបានអំពាវនាវឱ្យមានការហាមឃាត់ទៅលើការនាំចេញឧបករណ៍ផលិតបន្ទះរបស់អាម៉េរិកទៅកាន់ប្រទេសចិន។ យ៉ាងណាក្តីក្រុមហ៊ុន Samsung Electronics បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីប TSMC និង SK Hynix ក៏មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗចំពោះសំណួរនេះដូចគ្នា។

តួលេខនៃការនាំចេញរ៉ែកម្ររបស់ប្រទេសចិន បាន និងកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទីក្រុងប៉េកាំងបានផ្តល់អាជ្ញាប័ណ្ណនាំចេញកាន់តែច្រើន ប៉ុន្តែក្រុមអ្នកប្រើប្រាស់មួយចំនួននៅតែត្អូញត្អែរថាពួកគេមិនទាន់ទទួលបានទំនិញតាមកាលកំណត់នៅឡើយ។ គួរឲ្យដឹងដែរថា ច្បាប់​ថ្មី​ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលក្រុងប៉េកាំង ក៏បាន​ដាក់បំរាម និងឈានដល់ទណ្ឌកម្ម​ដល់ក្រុមហ៊ុន​ចិន​ទាំងឡាយណាដែល​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​នៅ​បរទេស​ ហើយនាំចេញរ៉ែ​កម្រ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *