ការចាប់យកបច្ចេកវិទ្យាឌីជីថលកាន់តែលឿន គុណភាពការងារកាន់តែមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ សន្ទុះនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសគឺវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងអាណ្ណត្តិទី៧នេះ ក្នុងការជំរុញវិស័យឯកជនធ្វើការចាប់យកបច្ចកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែរីកចំរើនដើម្បីអាចប្រកួតប្រជែងនឹងក្រុមហ៊ុនក្នុងតំបន់បាន ។

ក្នុងគោលដៅជំរុញបច្ចេកវិទ្យាឌីជីថល និងធនធានមនុស្សលើវិស័យនេះ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ (Localize) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការកាលពីថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៤។

គួរជម្រាបថា Localize គឺជាធុរកិច្ចថ្មីឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ សម្រាប់សហគ្រាសធនតូច និងមធ្យមឈ្មោះ (Localizebook)។ បេសកម្មរបស់ Localize គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយសហគ្រាសធនតូច និងធនមធ្យម (SME) ឱ្យគ្រប់គ្រងការងារគណនេយ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញាវត្ថុច្បាស់លាស់ ដើម្បីរីកចំរើនប្រកបដោយនិរន្តភាព។ 

ចំណែកវិទ្យាសា្ថនហិរញ្ញវត្ថុនិងគណនេយ្យ (IFA) ជាវិទ្យាសា្ថនជំនាញក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានបទពិសោធន៍ជិតស២០ឆ្នាំមកហើយ ។

តាមរយៈកិច្ចសហការរវាងLOCALIZE ដែលជាអ្នកបង្កើតបច្ចេកវិទ្យា ហិរញ្ញវត្ថុ ឌីជីថល និង វិទ្យាស្ថាន IFA ដែលជាអ្នកផលិតធនធានមនុស្សផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ  នឹងផ្តល់ឱ្យសិស្សនិសិត្សកម្ពុជាយើងអាចមានលទ្ធភាពស្វែងយល់ និងចាប់យកបច្ចេកវិទ្យាឌីជីថល បានលឿនក្នុងកំឡុងពេលសិក្សាតែម្តង ដើម្បីពួកគាត់អាចយកចំណេះដឹងឌីជីថលនេះ ទៅបង្កើនប្រសិទ្ធភាព ក្នុងពេលបំពេញការងារនៅពេលអនាគតឲ្យបានលឿនដែលអាចធ្វើទៅបាន។

លោក ទុយ ហុង ស្ថាបនិក និងជាប្រធានក្រុមហ៊ុនឡូខលឡាយ ថេក សូលូសិន ឯក (LOCALIZE) បានថ្លែងក្នុងពិធីចុះ MOU ថា ៖ ដោយមើលឃើញស្ថាប័នទាំងពីរមានគោលដៅដូចគ្នា។LOCALIZE ជួយម្ចាស់អាជីវកម្មឲ្យមានការធ្វើបដិវត្តន៍កម្មឌីជីថលដោយប្រើប្រាស់សូហ្វវែរប្រើបច្ចេកវិទ្យា ចំណែកIFA មានជំនាញបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះកិច្ចសហការនេះនឹងបញ្ចូល  ផ្លេតហ្វម(Platform)បច្ចេកវិជ្ជាទៅក្នុងកម្មវិធីសិក្សានិងណែនាំទៅកាន់សិស្ស និស្សិតនិងដៃគូរបស់IFA។

លោក ទុយ ហុង បានបន្តថា៖

«វិទ្យាស្ថាន IFA មានជំនាញខាងបណ្តុះបណ្តាលធនធានមនុស្សផ្នែកគណនេយ្យចំណែក LOCA​LI​Z​E ជំនាញខាងផលិតបច្ចេកវិទ្យា ដូច្នេះយើងនឹងច្របាច់បញ្ចូលគ្នារវាងធនធានមនុស្ស និងបច្ចេកវិទ្យាឲ្យចាប់យកវិស័យឌីជីថលឱ្យបានលឿន។ ជាទូទៅ នៅស្រុកខ្មែរនិស្សិតរៀនតែទ្រឹស្ដីពេលចេញទៅធ្វើការទើបចាប់ផ្ដើមបញ្ចូលបច្ចេកវិទ្យាឌីជីថល ដូច្នេះការចាប់យកឌីជីថលយឺត។ការបញ្ជូលបច្ចេកវិទ្យាឌីជីថលតាំងពីឆ្នាំទី១ ព្រមជាមួយទ្រឹស្តី និងការអនុវត្តជាក់ស្តែង នឹងធ្វើឱ្យការចាប់យកឌីជីថលបានលឿន។ពេលចាប់យកបច្ចេកវិទ្យាឌីជីថលបានលឿន ប្រសិទ្ធភាពការងារក៏បានខ្ពស់ហើយពេលចេញបម្រើការឱ្យសហគ្រាសធនតូចនិងមធ្យម កាន់តែចំណេញ ដោយSME មិនចាំបាច់វិនិយោគលើការបញ្ជូនបុគ្គ លិកទៅរៀនបន្ថែម»។

លោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យ (IFA) បានមានប្រសាសន៍ឱ្យដឹងថា៖ LOCALIZE និង IFA នឹងសហការគ្នាដើម្បីសិក្សាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាគណនេយ្យ Digital Accounting  ឬ Online Accounting ដើម្បីអាចឱ្យនិស្សិតនៅ IFA ស្វែងយល់បន្ថែម។

លោកបានបញ្ជាក់ថា ៖ បរិបទថ្មីនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយដើម្បីជំរុញឲ្យប្រជាជនប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។តាមរយៈMOUនេះ និស្សិតអាចចុះកម្មសិក្សាឱកាសការងារនៅLOCALIZE និង ផ្លាស់ប្តូរបទពិសោធគ្រូទៅវិញទៅមក ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ