បច្ចេកវិទ្យាស្រាវជ្រាវ AI កាន់តែទំនើប កំពុងសម្ងំសម្លាប់ Wikipedia ស្ងាត់ៗ

បរទេស ៖ ក្រុមហ៊ុនមេរបស់ Wikipedia ដែលគេស្គាល់ជា The Wikimedia Foundation និងជាស្ថាប័នមិនរកប្រាក់ចំណេញនោះ បច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងបញ្ហាដ៏គ្រោះថ្នាក់មួយចំពោះកិច្ចដំណើរប្រតិបត្តិការរបស់ខ្លួន។

Wikimedia Foundation កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានប្រកាសថា Wikipedia ចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកចូលប្រើប្រាស់ (traffic) ក្នុងការស្វែងរកព័ត៌មាននានាពីសំណាក់អ្នកដែលធ្លាប់ប្រើលើបណ្តាញអ៊ិនធឺណេតដោយសារតែបច្ចេកវិទ្យាឆ្លាតវ៉ៃ ឬ AI ដែលកំពុងតែមានភាពរីកចម្រើនយ៉ាងខ្លាំងខ្លា និងមានការវិវឌ្ឍន៍ជារៀងរាល់ថ្ងៃ។

ប្រធានជាន់ខ្ពស់ផ្នែកផលិតផលរបស់ Wikimedia លោក Marshall Miller បានលើកឡើងថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ដែលចូលទស្សនាលើផ្ទាំងព័ត៌មានរបស់ Wikipedia មានចំនួនថយចុះប្រហែល ៨ភាគរយរួចទៅហើយក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បើធៀបទៅនឹងតួលេខដែលមានកាលពីឆ្នាំ២០២៤។

ការធ្លាក់ចុះនេះត្រូវបានបង្ហាញជាសាធារណៈបន្ទាប់ពីស្ថាប័ននេះបានកែសម្រួលពីរបៀបដែលអាចបែងចែករវាងចរាចរលើវេបសាយរបស់ខ្លួនដែលប្រើប្រាស់ដោយមនុស្សពិតផ្ទាល់ និងការប្រើប្រាស់ដោយឧបករណ៍ស្វ័យប្រវត្តិ (bot)។ វាគឺជាការស្រាវជ្រាវ និងបានរកឃើញថា អ្នកចូលទស្សនាពិតប្រាកដ និងការអនុវត្តដែនកំណត់លើរបៀបដែល bots ដែលជាភាគីទី៣ អាចលួចចូលទិន្នន័យរបស់វាសម្រាប់ការស្វែងរកពាណិជ្ជកម្ម និងឧបករណ៍ AI។

ការ Up date នេះបានកើតឡើងបន្ទាប់ពី Wikipedia កត់សម្គាល់បាននូវអ្វីដែលមើលទៅដូចជាការកើនឡើងនៃ traffic ពីប្រទេសប្រេស៊ីល ប៉ុន្តែជាក់ស្តែងភាគច្រើនសុទ្ធតែជាសកម្មភាពដោយឧបករណ៍ស្វ័យប្រវត្តិ(bot)ប៉ុណ្ណោះ។

លោក Miller បានសរសេរថា៖

«យើងជឿថា ការធ្លាក់ចុះទាំងនេះ ឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃ AI និងប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីរបៀបដែលមនុស្សស្វែងរកព័ត៌មាន ជាពិសេសជាមួយនឹងម៉ាស៊ីនស្វែងរកដែលផ្តល់ចម្លើយដោយផ្ទាល់ដល់អ្នកស្វែងរក ទាំងដែលជារឿយៗវាក៏ផ្អែកទៅលើខ្លឹមសារ Wikipedia ដែរ»។

លោកបាន​សរសេរ​ដែរថា យ៉ាងណាក្តីការធ្លាក់ចុះ​នេះ​មិន​មែន​ជារឿងគួរឲ្យ​ភ្ញាក់​ផ្អើលពេកនោះ​ទេ។ ម៉ាស៊ីនស្វែងរកកំពុងប្រើប្រាស់ AI កាន់តែខ្លាំងឡើង ដើម្បីបង្ហាញចម្លើយដោយផ្ទាល់នៅលើទំព័រលទ្ធផល ជំនួសឱ្យការភ្ជាប់ទៅគេហទំព័រខាងក្រៅដូចជា Wikipedia ។ ដូច្នេះ ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់វ័យក្មេងកំពុងងាកទៅរកវេទិកាដូចជា YouTube និង TikTok សម្រាប់ព័ត៌មានវិញ។

ជាមួយគ្នានេះ ភាពប្រឈមមុខទៅនឹងបញ្ហានេះ អង្គការមិនរកប្រាក់ចំណេញ Wikipedia បាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថាភាគីទី៣ អាចចូលប្រើប្រាស់ឡើងវិញបាននូវខ្លឹមសារ Wikipedia ប្រកបដោយទំនួលខុសត្រូវ និងក្នុងកម្រិតមួយ ដោយការអនុវត្តគោលនយោបាយរបស់ខ្លួន និងបង្កើតស្តង់ដារ គុណភាពកាន់តែច្បាស់។ ក្នុងនោះផងដែរ Wikipedia ក៏កំពុងធ្វើការពិសោធន៍ជាមួយនឹងវិធីថ្មីដើម្បីអាចទាក់ចិត្តទស្សនិកជនវ័យក្មេងឡើងវិញឲ្យដូចទៅនឹងវេទិកាផ្សេងទៀត រួមមាន YouTube, TikTok, Roblox និង Instagram វីដេអូ ហ្គេម និង chatbotsផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន


Leave a Reply

Your email address will not be published.Required fields are marked *