ស្វីស មិនត្រឹមតែជាប្រទេសអ្នកមានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមជ្ឈមណ្ឌលទេពកោសល្យកំពូលរបស់ពិភពលោក

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ស្វីស ​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ទេពកោសល្យ​ប្រកួត​ប្រជែង​ជាង​គេ​ក្នុង​ពិភពលោក​នៅឆ្នាំ២០២៣ ក្នុងនាមជាប្រទេសដែលផ្តល់គុណភាពខ្ពស់នៃជីវិត ប្រព័ន្ធអប់រំខ្ពស់ និងឱកាសការងារ។

គុណភាព​ជីវិត​ខ្ពស់​ក្នុង​ប្រទេស​ស្វីស​រក្សា​បាន​នូវ​ភាពជាប្រទេសដែលសម្បូរទៅដោយមនុស្សមានទេពកោសល្យ​កំពូលមួយនៅក្នុងពិភពលោក ជាមួយនឹងលក្ខណៈនៃប្រទេសដែលសម្បូរទៅដោយធម្មជាតិ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្ចីសធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសឲ្យសមស្របជាមួយនឹងការអភិរក្សបរិស្ថាន និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព។ បន្ថែមពីនេះ លក្ខណៈពិសេសដូចជា ស្ថិរភាពនយោបាយ ភាពច្បាស់លាស់ផ្នែកច្បាប់ ការប្រកាន់ខ្ជាប់នូវការការពារកម្មសិទ្ធិបញ្ញា និងគោលការណ៍ទីផ្សារសេរី បានទាក់ទាញទាំងអ្នកវិនិយោគបរទេស និងអ្នកដែលមានទេពកោសល្យកំពូលៗមកពីជុំវិញពិភពលោក។ ក្រុមហ៊ុនសកលនានាបានបង្ហញាវត្តមានរបស់ពួកគេនៅទីនោះ ខណៈដែលក្រុមអ្នកជំនាញជាច្រើនបានអភិវឌ្ឍបន្ថែមនូវសមត្ថភាពរបស់ខ្លួន ដែលបានរួមចំណែកដល់សង្គមស្វីស និងអឺរ៉ុបទាំងមូល។ សម្រាប់ធុរកិច្ចក្នុងស្រុក ការនាំចេញដ៏រឹងមាំរបស់ប្រទេសគឺជាកត្តាជំរុញសម្រាប់ការច្នៃប្រឌិត និងធានាបាននូវភាពប្រកួតប្រជែងរបស់ពួកគេទូទាំងពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ យុទ្ធសាស្ត្រមួយនៃគោលនយោបាយស្វីសគឺការវិនិយោគ និងបណ្តុះទេពកោសល្យនាពេលអនាគត។ សេដ្ឋកិច្ចស្វីសមានស្ថិរភាពដែលធ្វើឲ្យលទ្ធភាពទទួលបានការថែទាំវេជ្ជសាស្រ្តប្រកបដោយប្រសិទ្ធភាព ​ប្រព័ន្ធ​អប់រំ​លំដាប់​ពិភពលោក ​និង​ការ​ធានា​រ៉ាប់រង​សុខភាព​។ បន្ថែមពីលើការយកចិត្តទុកដាក់លើនិរន្តរភាព ប្រជាជនស្វីសក៏មានការប្រុងប្រយ័ត្នខ្ពស់ចំពោះតុល្យភាពការងារ និងជីវិត ដើម្បីឱ្យមានតម្លៃពេលវេលាផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នោះហើយ ពួកគេមានលក្ខខណ្ឌដ៏ល្អសម្រាប់អាជីព និងការពេញចិត្តក្នុងជីវិតរបស់ពួកគេ។

លើសពីនេះទៅទៀត ក្មេងៗដែលធំធាត់ឡើងនៅទីនោះអាចទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់តាំងពីឈានជើងចូលសាលារៀន ដែលអនុញ្ញាតឱ្យពួកគេរីកចម្រើនអាស្រ័យលើទេពកោសល្យរបស់ពួកគេម្នាក់ៗសម្រាប់ពេលអនាគត។ នៅពេលពួកគេមានអាយុប្រហែល ១២ ឆ្នាំ ពួកគេអាចជ្រើសរើសដាក់ពាក្យផ្នែកអត្តពលិក ឬ Gymi ដែលជាផ្លូវទៅកាន់មធ្យមសិក្សា និងធ្វើឲ្យសិស្សត្រៀមខ្លួនសម្រាប់សាកលវិទ្យាល័យ ហើយជម្រើសមួយទៀតគឺការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិសេស (VET)។ វិធីសាស្រ្តទាំងពីរគឺល្អសម្រាប់ការអភិវឌ្ឍទេពកោសល្យវ័យក្មេង។ ស្របពេលដែល Gymi ផ្តោតលើកម្លាំងរាងកាយ VET គឺជាប្រព័ន្ធសិក្សាពីរផ្លូវដែលរួមបញ្ចូលនូវការរៀននៅថ្នាក់ និងកម្មសិក្សានៅពេលសិស្សមានអាយុ ១៤ ឆ្នាំ។ នៅអាយុ ១៥ ឆ្នាំ ពួកគេអាចសម្រេចចិត្តធ្វើកម្មសិក្សាពេញម៉ោង សម្រាប់ការបណ្តុះបណ្តាលលើការងារ និងការសិក្សាទ្រឹស្តីនៅសាលាវិជ្ជាជីវៈ។ វាគឺការជំរុញដ៏លឿនមួយដល់មនុស្សវ័យក្មេងអាចចូលទៅក្នុងកម្លាំងការងារបានកាន់តែងាយស្រួល ហើយពួកគេនៅតែអាចទៅរៀននៅសាកលវិទ្យាល័យ ៣ ឬ ៤ ឆ្នាំក្រោយ។

ទន្ទឹមនឹងនេះដែរ ស្វីស មានជម្រើសនៃសាកលវិទ្យាល័យជាច្រើន និងសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោក រួមមាន ETH និង EPFL ក៏ដូចជាស្ថាប័នស្រាវជ្រាវផងដែរ។ ការផ្តោតសំខាន់ខ្លាំងលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជួយឲ្យស្វីសបណ្តុះបណ្តាលបាននូវអ្នកជំនាញដែលមានជំនាញខ្ពស់។ នៅពេលដែលពួកគេបញ្ចប់ការសិក្សា យុវជនចូលទៅក្នុងទីផ្សារការងារដែលមាននូវហេដ្ឋារចនាសម្ព័ន្ធរឹងមាំ និងការយកចិត្តទុកដាក់ជារួមរបស់រដ្ឋាភិបាលស្វីសចំពោះការច្នៃប្រឌិត និងការស្រាវជ្រាវជាទូទៅ។ ការវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) ត្រូវបានគេផ្តល់អាទិភាពខ្ពស់ ដោយសារវាជំរុញដល់ការបង្កើតថ្មី ការច្នៃប្រឌិត និងការសហការរីកចម្រើន។

មួយវិញទៀតនោះ គឺកិច្ចសហប្រតិបត្តិការរវាងឧស្សាហកម្ម និងការសិក្សាត្រូវបានលើកទឹកចិត្តយ៉ាងទូលំទូលាយរវាងអ្នកសិក្សា និងឧស្សាហកម្មមិនថាក្រុមហ៊ុនធំៗ ឬអាជីវកម្ម start-up នោះទេ។ ជាឧទាហរណ៍ និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតអាចទទួលបានសញ្ញាបត្រតាមរយៈប្រព័ន្ធសិក្សា-ឧស្សាហកម្មរួមគ្នានេះ តាមរយៈកម្មវិធីដែលផ្តល់ដោយស្ថាប័នស្រាវជ្រាវដូចជា IBM Research និងកម្មវិធីសិក្សាផ្សេងៗទៀត។ និស្សិតទាំងនោះអាចឈានជើងចូលទៅក្នុងការស្រាវជ្រាវនៃអង្គការឧស្សាហកម្មណាមួយ ដែលជាផ្លូវសម្រាប់ពួកគេទៅកាន់មុខតំណែងណាមួយនៅក្នុងក្រុមហ៊ុន បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា។ កម្មវិធីបែបនេះជួយពង្រឹងសមត្ថភាពរបស់និស្សិតដែលមានជំនាញ និងអ្នកសិក្សា ឬ បុគ្គលិកមកពីបរទេសផងដែរ។

Zurich Lab ដែលជាផ្នែកមួយនៃ IBM Research បានបណ្តុះបណ្តាលយុវជនរាប់ពាន់នាក់តាមរយៈភាពជាដៃគូជាមួយសាកលវិទ្យាល័យក្នុងស្រុក​ ហើយមនុស្សជាច្រើនបានឈ្នះពានរង្វាន់ និងដឹកនាំគម្រោងលើបច្ចេកវិទ្យាឈានមុខគេ។ ស្ទើរតែរៀងរាល់ឆ្នាំ យុវជនម្នាក់ ឬច្រើននាក់នៅមន្ទីរពិសោធន៍ តែងតែទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ “35 under 35 Innovators Award” ដ៏ល្បីល្បាញរបស់ MIT ។ Alain Vaucher អ្នកគីមីវិទ្យាបានបង្កើតប្រព័ន្ធ AI ដែលដាក់បញ្ចូលគ្នានូវរូបមន្តគីមីសម្រាប់ម៉ូលេគុលបានឈ្នះពានរង្វាន់នៅឆ្នាំ២០២២ ។

ទេពកោសល្យដ៏ខ្លាំងខ្លាទាំងនេះមិនត្រឹមតែរួមចំណែកនៅក្នុងប្រទេសស្វីសប៉ុណ្ណោះទេ ប៉ុន្តែនៅទូទៅអឺរ៉ុបផងដែរ ហើយ​វា​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សកល​ជាច្រើន​មក​កាន់ប្រទេស​នេះ។ បន្ថែមពីនេះ អ្នកជំនាញមានសមត្ថភាពខ្ពស់ជាច្រើនបានមកប្រទេសស្វីស ដោយពួកគេពេញចិត្តចំពោះតុល្យភាពជីវិត និងការងារដ៏អស្ចារ្យដែលវប្បធម៌ស្វីសផ្តល់ជូន។ ជាលទ្ធផល ពួកគេបានរួមចំណែកដល់ស្វីសក្នុងការបន្តឈរជើងជាអ្នកដឹកនាំក្នុងការទាក់ទាញជនបរទេស ការវិនិយោគ និងអភិវឌ្ឍ ការច្នៃប្រឌិត និងសម្បូរទៅដោយមនុស្សមានទេពកោសល្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​